រឿងអាថ៌កំបាំងទាំង​ ១០ ដែលអ្នកមិនដែលដឹងអំពីក្រុមហ៊ុន Amazon.com

1905

Amazon.com Inc. គឺជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ល្បីល្បាញនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងដោយលោក Jeff Bezos នៅថ្ងៃទី ០៥ កក្កដា ១៩៩៤ នៅសហរដ្ឋអាមេរិច។ រយះពេល ២៤ឆ្នាំកន្លងផុតទៅ ក្រុមហ៊ុនលក់ទំនិញតាមអនឡានមួយនេះ បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សរហូតដល់ជិតពិដានទីផ្សារ ដោយមានតម្លៃ ៩២២. ពាន់លានដុល្លារ បើគិតត្រឹមថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៨។ បើយោងទៅតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ក្នុងឆ្នាំ ២០១៨ ការលក់របស់ក្រុមហ៊ុន Amazon មានការកើនឡើងរហូតដល់ ៣៩% ដែលមានតម្លៃ ៥២.៩ពាន់លានដុល្លារ។

 

គ្រប់ភាពរីកចម្រើនដល់គួរអោយកត់សំគាល់នីមួួយៗ តែងតែមានភាពអាថ៌កំបាំងនៅពីក្រោយខ្នង ដែលមនុស្សមួយចំនួនមិនដែលបានដឹង តួយ៉ាងក្រុមហ៊ុនយក្សមួយនេះជាដើម។ ខាងក្រោមនេះគឺជា អាថ៌កំបាំងទាំង ១០ របស់ក្រុមហ៊ុន  Amazon

. ការប្រើប្រាស់បច្ចេកវិទ្យា៖ បច្ចុប្បន្ន អាម៉ាហ្សូនមានមនុស្សយន្តចំនួន ១០០ ០០០ គ្រឿង ត្រឹមខែ សីហា ២០១៨ នេះសម្រាប់ធ្វើការ រើសទំនិញ រៀបប្រភេទទំនិញ និង វេចខ្ជប់គ្រប់ទំនិញទាំងអស់ជំនួសការប្រើប្រាស់មនុស្ស ជាលទ្ធផល ការចំណាយទៅលើផ្នែកប្រតិបត្តិការរបស់អាម៉ាហ្សូនត្រូវបានកាត់បន្ថយរហូតដល់ ២០% ចាប់តាំងពី លោក Bezos ចំណាយប្រាក់ចំនួន ៧៧៥ដុល្លារ ទិញឧស្សាហកម្មមនុស្សយន្តពីក្រុមហ៊ុន Kiva

. ភាគលាភតបស្នងសម្រាប់ម្ចាស់ភាគហ៊ុន៖ ប្រសិនបើអ្នកបោះទុនដែលបានទិញភាគហ៊ុនត្រឹមតែ ២ភាគហ៊ុន ពីអាម៉ាហ្សូននៅពេលដែលបានបោះលក់ក្នុងតម្លៃ ១៨ដុល្លារក្នុងឆ្នាំ១៩៩៧ ភាគហ៊ុនទាំងនោះមានតម្លៃដល់ទៅ ២២,៧៨២.២៤ដុល្លារនៅថ្ងៃទី សីហា ២០១៨ ជាមួយនឹងតម្លៃបិទការលក់ ,៨៩៨.៥២ ដុល្លារក្នុងមួយភាគហ៊ុន។

. ប្រាក់ខែរបស់ លោក Bezos ប្រាក់ខែរបស់ Bezos រកបានតែ ៨១,៨៤០ដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០១៧ ដែលប្រាក់ចំណូលនេះស្មើនឹងប្រាក់ខែរបស់អ្នកគ្រប់គ្រងក្នុងស្ថាប័នព័ត៌មានវិទ្យាប៉ុណ្ណោះ។ វាមិនមែនជាចំនួនដែលច្រើននោះទេតែ Bezos កាន់កាប់ភាគហ៊ុនរហូតដល់ ១៧%​ នៃក្រុមហ៊ុនអាម៉ាហ្សូន ទើបធ្វើអោយគាត់បានក្លាយខ្លួនជាបុគ្គល ដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោក មានទ្រព្យសម្បត្តិសរុប ១៥៥. ពាន់លានដុល្លារ គិតត្រឹមថ្ងៃ ១០ សីហា ២០១៨ នេះ។

លោក Jeff Bezos

. បើមានបញ្ហាលើប្រព័ន្ធដំណើរការ៖ វាគ្មានលទ្ធផលល្អឡើយ ប្រសិនបើប្រព័ន្ធឈប់ដំណើរការ ក្នុងការបោះលក់ទំនិញរបស់ក្រុមហ៊ុន ប្រសិនបើវាមានការពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Amazon បានបាត់បង់ចំណូលរហូតដល់ .លានដុល្លារក្នុងឆ្នាំ ២០១៣ ដោយគ្រាន់តែប្រព័ន្ធផ្គត់ផ្គង់ការលក់មានបញ្ហារយះពេល ៤០នាទីប៉ុណ្ណោះ ហើយគ្រាន់តែ១នាទី អាម៉ាហ្សូនបាត់បង់ចំណូលដល់ ១២០,០០០ដុល្លារនៅពេលនោះ។ បើសិនជាប្រព័ន្ធមានបញ្ហាឥឡូវនេះ ការខាតបង់នឹងកើនឡើងដោយសារឥឡូវចំណូលរបស់ Amazon កើនឡើងឆ្ងាយពីឆ្នាំ ២០១៣។

.​ការសន្សំសំចៃ៖ បុគ្គលិកក្រុមហ៊ុនអាម៉ាហ្សូនមិនបានទទួលបាននូវឧបករណ៍ប្រើប្រាស់ទំនើបៗដូចក្រុមហ៊ុនដទៃឡើយ ផ្ទុុយទៅវិញ នៅក្នុងកុងត្រារវាងក្រុមហ៊ុន មិនបានបូកបន្ថែមប្រាក់សម្រាប់អាហារថ្ងៃត្រង់ សូម្បីតែអំពូលភ្លើងក៏ត្រូវាបានដកចេញ ដើម្បីសន្សំសំចៃថ្លៃភ្លើងផងដែរ។

. ពេលប្រជុំ ឬធ្វើបទបង្ហាញ៖ បុគ្គលិកទាំងអស់មិនអនុញ្ញាតអោយប្រើប្រាស់កម្មវិធី Micosoft PowerPoint ឬប្រូកាមផ្សេងៗសម្រាប់ធ្វើបទបង្ហាញឡើយ។ លើសពីនេះទៅទៀត អ្នកចូលរួមក្នុងការប្រជុំ បទបង្ហាញទាំងអស់ ត្រូវធ្វើការអានឯកសារទាំងនោះយ៉ាងស្ងៀមស្ងាត់រយះពេល ៣០នាទី មុនធ្វើការពិភាក្សា នេះបើយោងទៅតាមសំបុត្រដែល Bezos ផ្ញើរទៅកាន់ម្ចាស់ភាគហ៊ុនទាំងអស់។

. ចាប់ផ្តើមដោយសៀវភៅ៖ នៅពេលចាប់ផ្ដើមបើកក្រុមហ៊ុនដំបូង ទំនិញដែលលក់នៅលើ Amazon មុនគេនោះគឺ សៀវភៅ។ ទោះបីជាមានការពង្រីកខ្លួនរហូតដល់មានទំនិញជាង ១៥០ប្រភេទក្ដីក៏សៀវភៅ និងគ្រឿងអេឡិចត្រូនិច នៅតែជាទំនិញនាំមុខគេក្នុងប្រទេសអាមេរិចដដែល។

. អ្នកអាចទិញអ្វីៗបានគ្រប់យ៉ាងដែលដាក់លក់នៅលើ Amazon យ៉ាងងាយក្រុមហ៊ុនបានផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការកម្ម៉ង់ដោយមិនចាំបាច់ចេញពីផ្ទះ ព្រមជាមួយនឹងតម្លៃថោកជាងក្រុមហ៊ុនអនឡាញផ្សេងៗ ដោយគ្រាន់តែទាញទុរស័ព្ទ ឬកុំទ្យូទ័រមកចុចតែប៉ុណ្ណោះ។

. ធ្វើការមិនប្រកាន់តំណែង គ្មានឡើយពាក្យថា  វាមិនមែនជាការងាររបស់ខ្ញុំទេ ក្នុងក្រុមហ៊ុនអាម៉ាហ្សូន គ្រប់បុគ្គលិកទាំងអស់ សូម្បីតែលោក Bezos ខ្លួនគាត់ផ្ទាល់ ក៏ចំណាយពេល២ថ្ងៃ ក្នុងរយះ២ឆ្នាំ ដើម្បីធ្វើជាអ្នកតំណាងផ្នែកសេវាកម្មអតិថិជនដែរក្រោមពាក្យមួយឃ្លាថាចាប់ផ្ដើមជាមួួយអតិថិជន និងបន្ដដំណើរទៅមុខទាំងអស់គ្នា

១០.​​ មានអតិថិជនធំ ភ្នាក់ងារចារកម្មកណ្តាល (CIA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទុកទិន្នន័យនៅលើអនឡាញ ដែលមានទំហំទឹកប្រាក់ 600 លានដុល្លារជាមួយក្រុមហ៊ុនលើសេវា Amazon Web Service មានអ្នកប្រើប្រាស់សេវារបស់ Amazon ជាង 162លាននាក់ក្នុងមួយខែ តែ Bezos មិនចែករំលែកទិន្នន័យរបស់អតិថិជន ជាមួយ CIA ឡើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers! I'm Nik, a writer of Apamat. Currently, I am a year-4 university student in faculty of Business and Economic. I'm here to share my knowledges and experiences related to business with you all.