លក្ខណ:ពីរក្នុងការជ្រើសរើស បុគ្គលិក ឬ ដៃគូសហការ

2138

មនុស្សស្រីខ្លាចយកប្តីខុស រីឯមនុស្សប្រុសខ្លាចយកប្រពន្ធខុស។ នៅក្នុងការធ្វើជំនួយក៏ដូចគ្នាដែរ ប្រសិនបើអ្នកជ្រើសរើសបុគ្គលិក ឬ ដៃគូសហ​ការខុសនោះ មុខជំនួញរបស់អ្នកប្រាកដជាមិនរីកចម្រើននោះដែរ។ ចំពោះការធ្វើអាជីវកម្ម ម្ចាស់អាជីវកម្មគ្រប់រូបតែងតែគិតដល់ដើមទុនសម្រាប់វិនិយោគមុនគេបង្អស់។ ប៉ុន្តែផ្ទុយមកវិញ មានមនុស្សភាគតិចដែលគិតដល់ធនធានមនុស្សសម្រាប់ទ្រទ្រង់អាជីវកម្មរបស់ខ្លួន។ ចំពោះខ្ញុំ ទុនវិនិយោគវាពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែប្រសិនបើយើងមានតែទុនវិនិយោគ តែគ្មានធនធានមនុស្ស ឬក៏អ្នកសហការល្អនោះទេ ទោះបីជាអ្នកមានដើមទុនច្រើនប៉ុនណាក៏គង់តែនឹងហិនហោចអស់ដែរ។ ការធ្វើជំនួញដោយពឹងផ្អែកតែប្រាក់ទុន ប្រៀបបីដូចជាការបោះលុយចូលក្នុងមហាសមុទ្រអញ្ចឹង។ ជាជាងការចំណាយដើមទុនច្រើនហើយប្រសិទ្ធភាពការងារមិនល្អ អ្នកគួរតែស្វែងយល់នូវប្រភេទបុគ្គលិក ឬ ដៃគូសហការ មុនពេលចាប់ផ្តើមអាជីវអាកម្ម ដើម្បីជៀសវាងការខាតបង់។

 

  1. បុគ្គលិក ឬ ដៃគូសហការដែលចូលចិត្ត “រអ៊ូរ តែធ្វើ”

មនុស្សប្រភេទនេះ ជាមនុស្សដែលមានការត្អូញត្អែរចំពោះការងារទាំងឡាយដែលពួកគេបានជួបប្រទះ មិនថាការងារតិច ឬច្រើន ទទួលបានផល ឬមិនទទួលបានផលនោះទេ ពួកគេតែងតែរអ៊ូរទាំមុនសិនទើបចាប់ផ្តើមធ្វើវា តែបើធ្វើវិញមិនបាច់និយាយនោះទេ គឺចង់បានតែភាពល្អឥតខ្ចោះ។ មានពេលខ្លះ ការរអ៊ូររបស់ពួកគេបានធ្វើឲ្យអ្នកដែលធ្វើការជាមួយគិតថា ពួកគេជាមនុស្សមិនកើតការគ្នានការផ្តាច់ជ្ញាចិត្តចំពោះការងារដែលខ្លួនធ្វើ។ លើសពីនេះទៅទៀត ពួកគេមិនចេះបដិសេធចំពោះការងារ ដែលគេប្រគល់ឲ្យនោះទេ។ ពួកគេតែងតែធ្វើអ្វីគ្រប់យ៉ាង ​ហើយតែងតែអះអាងថា “កុំតែបានខ្ញុំទេ កុំអីមិនហើយឡើយ” ។ ប៉ុន្តែនៅពីក្រោយការធ្វើការងារទាំងនោះ ពួកគេតែងតែមានមាត់មានកពីនេះពីនោះជាហូរហែមិនដែលខាន បើទោះបីជាការធ្វើការងារនោះចប់ហើយក៏ដោយ។

  1. បុគ្គលិក ឬ ដៃគូសហការដែលចូលចិត្ត “រអ៊ូរ តែមិនធ្វើ”

មនុស្ស នៅពេលដែលជួបការពិបាក ដែលមិនអាចដោះស្រាយរួច គឺពួកគេតែងតែរកវិធីណាមួយមករំសាយអារម្មណ៍ ដើម្បីឲ្យមានកម្លាំងចិត្តធ្វើបន្ត អ្នកខ្លះជ្រើសរើសយកការរអ៊ូរ។ ពួកគេគិតថាការធ្វើបែបនេះ អាចនឹងជួយឲ្យពួកគេធ្វើការកាន់តែប្រសើរ ប៉ុន្តែផ្ទុយមកវិញវាបែរជាធ្វើឲ្យពួកគេកាន់តែមានភាពនឿយណាយចំពោះការងារនោះទៅវិញទេ។ ម៉្យាងវិញទៀត នៅពេលដែលមានការងារធ្វើតិច ឬច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេតែងតែមានមាត់មានកដែរ។ ដោយពួកគេបានចំណាយពេលវេលាទាំងអស់របស់ពួកគេទៅក្នុងការនិយាយស្ទើរអស់រលីង ហើយពេលដែលដល់ពេលចាប់ផ្តើមធ្វើការ ពួកគេបែរជានិយាយថាពួកគេមិនចេះ ឬធ្វើមិនកើតទៅវិញ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។