លោកសេដ្ឋី Jeff Bezos គ្រោងបង្កើតមូលនិធិសប្បុរសមួយដែលមានតម្លៃ 2ពាន់លានដុល្លារ

1856

សហរដ្ឋអាមេរិច(Foxbusiness)៖ លោក Jeff Bezos ដែលជាអ្នកមានបំផុតនៅលើពិភពលោក និងជាម្ចាស់ក្រុមហ៊ុន Amazon បានប្រកាសអំពីការបង្កើតមូលនិធិសប្បុរសមួយឈ្មោះ “Day One Fund” ដែលនឹងមានតម្លៃ 2 ពាន់លានដុល្លារ ហើយវានិងផ្តោតលើផ្នែកសំខាន់ពីរ គឺការផ្តល់មូលនិធិដល់អង្គការមិនរកប្រាក់ចំណេញដែលមានស្រាប់ដែលផ្តោតលើការជួយដល់គ្រួសារដែលគ្មានផ្ទះសម្បែង ហើយបង្កើតបណ្តាញអង្គការមិនរកប្រាក់ចំណេញ និងសាងសង់សាលាមត្តេយ្យក្នុងសហគមន៍ដែលមានចំណូលទាប។

 

កាលពី 15ខែមុន លោក Jeff Bezos ធ្លាប់បានបង្ហោះសារនៅលើគណនី Twitter របស់លោក និយាយអំពីការសុំយោបល់ពីមហាជនថាគួរបរិច្ចាកប្រាក់របស់លោកដើម្បីជួយនៅតំបន់ណា។

មូលនិធីនេះ នឹងបង្កើតពានរង្វាន់ថ្នាក់ដឹកនាំប្រចាំឆ្នាំដល់អង្គការ និងក្រុមសង្គមស៉ីវិលដែលកំពុងធ្វើការផ្លាស់ប្តូរភាពលំបាកវេទនាដល់មនុស្សជាតិ តាមយៈការផ្តល់អាហារ និងទីជម្រកដល់គ្រួសារដែលមានវ័យក្មេង។ មួយវិញទៀត មូលនិធីនេះក៏នឹងជួយដល់វិស័យអប់រំផងដែរ តាមរយៈការបង្កើតសាលាមតេយ្យដែលមានស្តង់ដារខ្ពស់ដល់តំបន់ដែលខ្វះខាតប្រព័ន្ធអប់រំ។

លោក Jeff Bezos ធ្លាប់ត្រូវបានគេរិះគន់ពីការមិនប្រើលុយដ៏មហាសាលដែលគាត់មានទៅជួយក្នុងការងារសប្បុរសធម៌ដូចមហាសេដ្ឋីឯទៀត ដូចជាលោកមហាសដ្ឋី Bill Gates និងលោក Warren Buffett ជាដើម។ កាលពីខែសីហា ឆ្នាំ 2010 ប្តីប្រពន្ធដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅសហរដ្ឋអាមេរិចចំនួន 40គូ បានជួបជុំគ្នាដើម្បីរៃអង្គាសប្រាក់ធ្វើសប្បុរសធម៌ក្នុងកម្មវិធីមួយដែលមានឈ្មោះថា “Giving Pledge” ដែលផ្តួចផ្តើមឡើងដោយគ្រួសារលោក Bill Gates ហើយលោក Warren Buffett សន្យានឹងបរិច្ចាកទ្រព្យសម្បត្តិពាក់កណ្តាលដែលលោកមានទៅឲ្យមូលនិធិរបស់លោក Bill Gates ខណៈលោក Bill Gates បាននិយាយថានឹងបរិច្ចាកទ្រព្យសម្បត្តិដែលគាត់មានទាំងអស់ទៅក្នុងមូលនិធិសប្បុរសធម៌ក្រោយពេលលោកស្លាប់ ដោយទុកឲ្យកូនៗរបស់លោកតែបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែក្នុងកម្មវិធី Giving Pledge នោះពុំដែលមានវត្តមានរបស់លោក Jeff Bezos នោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។