ក្បាលម៉ាស៉ីននៅពីក្រោយការរីកប្រជាប្រិយភាពយ៉ាងលឿនរបស់គេហទំព័រពាណិជ្ជកម្ម apamat.com

6299

គេហទំព័រ apamat.com ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការណ៍នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដោយ startup វ័យក្មេងមួយក្រុមមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ គេហទំព័រមួយនេះ ត្រូវបានបង្កើតឡើងដើម្បីជម្រុញឲ្យយុវជនខ្មែរហ៊ានចេញរកស៉ីដោយទំនុកចិត្តខ្ពស់ តាមរយៈការផ្តល់ជាអត្ថបទយ៉ាងសំបូរបែបអំពីចំណេះដឹងធ្វើអាជីវកម្ម។ លើសពីនេះ ក៏ដើម្បីគាំទ្រដល់ម្ចាស់អាជីវកម្មខ្នាតតូចរបស់កម្ពុជា និងផ្តល់ជូននូវព័ត៌មានពាណិជ្ជកម្មទាំងក្នុងស្រុក និងក្រៅស្រុក លឿន ច្បាស់ និងមានប្រយោជន៍ផងដែរ។

គិតត្រឹមថ្ងៃនេះ apamat.com មានក្រុមការងារច្រើនជាងដប់ប្រាំនាក់កំពុងធ្វើការ។ គេហទំព័រដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សមួយនេះ ប្រើប្រាស់ទុនទាំងស្រុងដោយ seed capitals និងធ្វើការដោយផ្ទាល់ដោយសហស្ថាបនិកទាំងអស់។ សហគ្រិនក្នុងស្រុក បានចូលអានព័ត៌មានពាណិជ្ជកម្មថ្មីៗនៅលើគេហទំព័រ apamat.com។ ម្ចាស់អាជីវកម្មខ្នាតតូចកម្ពុជា បានចូលអានអត្ថបទចំណេះដឹងអំពីការពង្រីកអាជីវកម្មរបស់ពួកគាត់។ យុវវ័យកម្ពុជា បានចូលអានអត្ថបទចំណេះដឹងចេញរកស៉ី ដើម្បីត្រៀមខ្លួនសម្រេចក្តីស្រមៃរបស់ពួកគាត់។ យុវវ័យខ្មែរជាច្រើនបានចូលអានអត្ថបទទាក់ទងនឹងមេរៀនជីវិត ដំណើរកំសាន្ត និងប្រណិតភាពនៃការរស់នៅប្រចាំថ្ងៃ។

តើនរណាជាក្បាលម៉ាស៉ីនដែលអូស apamat.com មកដល់ចំណុចនេះ?

លោក ឡៅ យន់គាត មានអាយុ ២៤ឆ្នាំ ជានិស្សិតត្រៀមបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ លោកគឺជាប្រធានផ្នែកប្រតិបត្តិការ (COO) និងជាសហស្ថាបនិកនៃគេហទំព័រ apamat.com ដែលជាក្បាលម៉ាស៉ីនសំខាន់មួយរបស់គេហទំព័រមួយនេះ។

ធំធាត់នៅទីក្រុងភ្នំពេញ លោក យន់គាត ក៏ជាសមាជិកម្នាក់នៃក្លឹបអ្នកជំនួញវ័យក្មេង MMG CAMBODIA ដែលជាក្លឹបប្រមូលផ្តុំដោយយុវជនមានទេពកោសល្យខ្ពស់ក្នុងពិភពជំនួញផងដែរ។

លោកបាននិយាយថា “apamat.com គឺជាគម្រោងមួយដែលយើងកំពុងតែអភិវឌ្ឍនៅពេលនេះ យើងចង់ធ្វើឲ្យវាអាចផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា ជាពិសេសយុវវ័យ។ យើងចង់ផ្តល់ព័ត៌មានពាណិជ្ជកម្មទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យបានរហ័ស ទុកចិត្តបាន និងមានប្រយោជន៍ដល់ប្រជាជនកម្ពុជា ជាពិសេសពាណិជ្ជករនៅក្នុងស្រុក ដែលអាចក្តោបក្តាប់ព័ត៌មាននៅក្នុងទីផ្សារបានឆាប់រហ័សនៅក្នុងឧស្សាហកម្មរបស់ពួកគាត់។ យើងជឿជាក់លើការការបង្កើតថ្មី! ការបង្កើតថ្មីដែលបង្កើតឡើងដោយក្រុមហ៊ុននានាលើសកលលោក ហើយប្រទេសរបស់យើងក៏ត្រូវតែបង្កើតអ្វីថ្មីសម្រាប់ខ្លួនយើងដែរ យើងមិនអាចចាំតែប្រើរបស់បរទេស ហើយខំរកប្រាក់ចិញ្ចឹមសេដ្ឋកិច្ចរបស់ពួកគេនោះទេ”។

លោកបានបន្ថែមថា “ក្នុងនាមជាអ្នកជំនាន់ក្រោយ អ្វីដែលយើងចង់ធ្វើ គឺធ្វើអ្វីម្យ៉ាងសម្រាប់ជួយដល់ប្រទេសរបស់យើង ទោះបីជាវាតូច និងស្ថិតក្នុងវិស័យឯកជនក៏ដោយ។ យើងចង់ចែករំលែកអ្វីដែលយើងទទួលបានពីការអប់រំ និងអ្វីដែលកំពុង និងកើតឡើងនៅលើពិភពលោក ដល់ប្រជាជនកម្ពុជា។ ក្រុមការងាររបស់យើងតែងសំឡឹងមើលចក្ខុវិស័យវែងឆ្ងាយជានិច្ចចំពោះអនាគតនៃវិស័យធុរកិច្ច និងសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាចូលរួមលើកស្ទួយប្រទេសរបស់យើងនៅក្នុងតំបន់ ស្របតាមគោលនយោបាយនៃរដ្ឋាភិបាលកម្ពុជា”។

អាជីវកម្មបង្កើតថ្មីនៅប្រទេសកម្ពុជា នឹងរួមចំណែកជួយបង្កើនផលិតផលក្នុងស្រុកសរុប និងជួយពង្រឹងគ្រឹះសេដ្ឋកិច្ចជាតិ តាមរយៈការផ្គត់ផ្គង់តម្រូវការក្នុងស្រុកដោយផ្ទាល់ កាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។