សៀវភៅមួយដែលមានចំណងជើងថា “ផ្លាស់ប្តូរទម្លាប់របស់អ្នក ផ្លាស់ប្តូរជីវិតរបស់អ្នក” បានធ្វើអោយអ្នកអានជាច្រើនក្លាយជាអ្នកជំនួញដែលទទួលបានភាពជោគជ័យ ហើយគន្លឹះសំខាន់របស់វាគឺ ការកំណត់ក្តីស្រមៃ (Dream-Setting)។ Dream-Setting គឺជាដំណើរការមួយដែលអ្នកត្រូវអនុវត្តដូចតទៅ:
- កំណត់ជីវិតដ៏ល្អប្រសើររបស់អ្នកតាមរយៈប្រយោគ(script) 1000 ពាក្យ ឬច្រើនជាងនេះ។ ហើយនៅក្នុងស្គ្រីបនេះ អ្នកត្រូវស្រមៃទៅរកជីវិតរបស់អ្នកនារយៈពេល 5ឆ្នាំខាងមុខ ដោយភ្ជាប់ជាមួយការគូរជារូបភាពមួយដែលបញ្ជាក់ពីគ្រប់ទិដ្ឋភាពនៃជីវិតដ៏ល្អប្រសើររបស់អ្នក ដែលអាចជាផ្ទះរបស់អ្នក អ្នកជិតខាងរបស់អ្នក ប្រាក់ចំណូលដែលអ្នករកបាន ប្រាក់ដែលអ្នកប្រមូលបាន រថយន្តដែលអ្នកបើកបរ មនុស្សអស្ចារ្យដែលជាមិត្តជិតស្និទ្ធបំផុតរបស់អ្នក រួមទាំងដំណើរកំសាន្តជុំវិញពិភពលោកដែលអ្នកកំពុងធ្វើដំណើរ។ ល។
- ផ្គុំគ្រប់ចំណុចនៃក្តីសុបិន្តក្នុងស្គ្រីបរបស់អ្នក
- បង្កើតគោលដៅជុំវិញក្តីសុបិន្តនីមួយៗ
- បន្តតាមគោលដៅនីមួយៗរហូតដល់បានសម្រេច
បន្ទាប់ពីអ្នកដឹងក្តីសុបិននីមួយៗរបស់អ្នកហើយ អ្នកត្រូវតែបង្កើតជណ្តើរផ្ទាល់ខ្លួនដើម្បីឡើងទៅដល់ទីនោះ។ នៅពេលអ្នកទៅដល់ចំនុចកំពូលហើយនោះ មានតែអ្នកទេដែលកំពុងរស់នៅក្នុងជីវិតនៃក្តីសុបិន្តរបស់អ្នក។ ច្បាស់ណាស់ផ្នែកដ៏លំបាកបំផុតនៃដំណើរការបង្កើតក្តីស្រមៃនេះ កំពុងបន្ត និងសម្រេចបាននូវគោលដៅដែលនៅពីក្រោយក្តីសុបិន្តរបស់អ្នក ឬដំណើរឆ្ពោះទៅមុខ និងដំណើរការនៃសមិទ្ធផលដែលជាជំហានទី៤ចុងក្រោយ។ ហើយក្នុងនោះទៀតសោធ ជំហានទី៤ ការបន្តតាមគោលដៅ និងដំណើរនៃភាពជោគជ័យគឺជាផ្នែកមួយដ៏លំបាកបំផុតព្រោះវាតម្រូវអោយអ្នកសម្រេចអោយបាននៃរឿងពីរយ៉ាងគឺ:
- អភិវឌ្ឍចំណេះដឹង និងជំនាញដែលអាចអោយអ្នកបន្តគោលដៅនីមួយៗបាន
- ចាត់វិធានការលើគោលដៅនីមួយៗ
ដំណើរនៃការខិតខំប្រឹងប្រែង និងការសម្រេចបានគោលបំណងទាំងពីរនេះ តម្រូវអោយអ្នកមានការខិតខំប្រឹងប្រែង (កិច្ចខិតខំប្រឹងប្រែង = ពេលវេលា)។ យ៉ាងណាក៏ដោយអ្នកត្រូវតែរកពេលវេលាដើម្បីបន្ត និងសម្រេចគោលដៅដែលនៅពីក្រោយក្តីសុបិន្តរបស់អ្នក។ អ្នកត្រូវដឹងសត្រូវដ៏ធំដែលរារាំងពេលវេលាដើម្បីសម្រេចគោលដៅរបស់មនុស្សគ្រប់គ្នានោះ គឺក្នុងករណីដែលមនុស្សជាច្រើនកំពុងបន្តក្តីសុបិន្តរបស់ពួកគេ និងគោលដៅដែលនៅពីក្រោយក្តីសុបិន្តរបស់ពួកគេ តែមានការងារផ្សេងៗដែលទាញពេលវេលារបស់ពួកគេអោយទៅឆ្ងាយពីដំណើរឆ្ពោះទៅមុខ និងដំណើរការសម្រេចសមិទ្ធផលដែលជាចំណុចជោគជ័យនោះ។ ដូចក្នុងករណីនេះ តើអ្នកគួរធ្វើយ៉ាងណាដើម្បីប្រឆាំងនឹងវា?
អ្វីដែលអ្នកត្រូវធ្វើនោះគឺ បង្កើតទម្លាប់ប្រចាំថ្ងៃទប់ស្កាត់នឹងការបំផ្លាញពេលវេលារាល់ថ្ងៃរបស់អ្នក ដើម្បីទុកសម្រាប់ការធ្វើដំណើរឆ្ពោះទៅរកគោលដៅ និងដំណើរការសម្រចសមិទ្ធផលមួយអោយបានតាមផែនការដែលបានគ្រោងទុក។ ទម្លាប់នេះអាចចំណាយពេលយ៉ាងតិចមួយម៉ោងក្នុងមួយថ្ងៃ ហើយអ្វីដែលធ្វើអោយទម្លាប់នេះមានប្រសិទ្ធិភាព គឺការផ្លាស់ប្តូរវាអោយវាទៅជាទម្លាប់ប្រចាំថ្ងៃ (daily habit) របស់អ្នកអោយបាន ហើយត្រូវប្រាកដថាពីមួយថ្ងៃទៅមួយថ្ងៃ អ្នកត្រូវតែទៅតាមគោលដៅនីមួយៗរបស់អ្នក។
តួយ៉ាងទម្លាប់ប្រចាំថ្ងៃរបស់អ្នកគឺជាប្រព័ន្ធកំណត់ពេលដែលផ្លាស់ប្តូរក្តីសុបិន្តរបស់អ្នក និងគោលដៅដែលនៅពីក្រោយក្តីសុបិន្តរបស់អ្នកអោយទៅជាការពិត។ នេះហើយជាមូលហេតុដែលខ្ញុំនិយាយដដែលៗអំពីទម្លាប់។ ទម្លាប់ប្រចាំថ្ងៃនឹងកសាងជុំវិញគោលដៅនៃក្តីសុបិន្តរបស់អ្នក ធ្វើអោយទទួលបានជោគជ័យ។ ប្រសិនបើអ្នកកំពុងស្វែងរកក្តីសុបិន្ត និងពេលវេលាហើយគិតថាវាគឺជាសត្រូវរបស់អ្នក អ្នកត្រូវតែបង្កើតទម្លាប់មួយ ហើយបន្ទាប់មកអ្នកត្រូវតែបំពេញតាមទម្លាប់ដដែលៗនោះជារៀងរាល់ថ្ងៃ។ នេះគឺជាអ្វីដែលអ្នកមានក្តីសុបិន្តជាច្រើនធ្វើហើយទទួលបានជោគជ័យខ្ពស់ ហើយវាក៏ជាអ្វីដែលមហាសេដ្ឋីភាគច្រើនយកមកសិក្សាដើម្បីបង្កើតទម្លាប់ជោគជ័យ។ ពួកគេមិនត្រឹមតែនិយាយហើយទុកចោលទេ ប៉ុន្តែពួកគេបានអនុវត្តតាមកាលបរិច្ឆេទប្រចាំថ្ងៃរបស់ពួកគេយ៉ាងពិតប្រាកដ៕
