តើនរណាជាស្ត្រីមានជាងគេបំផុតនៅប្រទេសថៃ?

2000

លោកស្រី Supaluck Umpujh គឺជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅប្រទេសថៃនាពេលបច្ចុប្បន្ន និងជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទី១៥ នៅលើបញ្ជីរាយឈ្មោះអ្នកមានជាងគេទាំង ៥០នាក់ក្នុងប្រទេសថៃ ដែលផ្សាយដោយទស្សនាវដ្តី Forbes។

ទ្រព្យសម្បត្តិរបស់លោកស្រី Supaluck និងគ្រួសារមានចំនួន ២.១ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិទាំងនេះភាគច្រើនបានមកពីសាជីវកម្មលក់រាយរបស់គ្រួសារលោកស្រី។ លោកស្រី  មានអាយុ ៦៣ឆ្នាំ នៅលីវ រស់នៅទីក្រុងបាងកក ប្រទេសថៃ។ លោកស្រី រៀនចប់បរិញ្ញាបត្រឱសថសាស្ត្រពីសកលវិទ្យាល័យ Mahidol និងចប់អនុបណ្ឌិតឱសថសាស្ត្រ និងឧស្សាហកម្មឱសថពីសកលវិទ្យាល័យ Purdue នៅសហរដ្ឋអាមេរិក។ លោកស្រីបានជាប់ឈ្មោះជាម្ចាស់អចលនទ្រព្យប្រចាំប្រទេសថៃក្នុងឆ្នាំ២០១៧ ដោយទស្សនាវដ្តីអចលនទ្រព្យ PropertyGuru។ 

រហ័សនាមជាម្ចាស់ក្សត្រីនៃអាជីវកម្មលក់រាយ លោកស្រី Supaluck Umpujh គឺជាប្រធានក្រុមហ៊ុន The Mall Group ដែលជាក្រុមហ៊ុនលក់រាយធំបំផុតទីពីរនៅប្រទេសថៃ ហើយក្រុមហ៊ុននេះបង្កើតដោយឪពុករបស់លោកស្រី គឺលោក Supachai Umpujh។ 

សម្ព័ន្ធសាជីវកម្មលក់រាយរបស់គ្រួសារលោកស្រី Supaluck Umpujh រកចំណូលបាន ១.៩ពាន់លានដុល្លារ ដែលរកបានមកពីផ្សារទំនើបដ៏មានប្រជាប្រិយភាពដូចជា Siam Paragon, The Emporium,  EmQuartier និង Bluport។ 

លោកស្រី Supaluck ទទួលបានទ្រព្យសម្បត្តិពីគ្រួសារលោកស្រី ជាភាគហ៊ុនចំនួន ៦៥%នៃសាជីវកម្មលក់រាយ។ នេះបើយោងតាមរបាយការណ៍របស់ Forbes Magazine ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។