របកគំហើញបច្ចេកវិទ្យាព្រីនលោហៈធាតុថ្មី ដែលអាចជួយសម្រួលដល់ការរស់នៅរបស់មនុស្ស

1535

ឧបករណ៍ព្រីន 3D ត្រូវបានគេប្រើប្រាស់ប៉ុន្មានឆ្នាំមកហើយដោយវាអាចព្រីនបាននូវឧបករណ៍គំរូមួយចំនួន ប៉ុន្ដែគឺជាផ្លាស្ទិចប៉ុណ្ណោះដែលមិនអាចយកមកប្រើប្រាស់បានធំទូលាយឡើយ។ ចំណែកឯឧបករណ៍ព្រីនលោហៈធាតុតាំងពីដើមមក គឺវាមានតម្លៃថ្លៃហើយប្រើរយៈពេលយូរដើម្បីផលិតនូវវត្ថុប្រើប្រាស់មួយៗ។

 

ឥឡូវនេះដោយសារតែការរីកចម្រើនខ្លាំងខាងបច្ចេកវិទ្យា គេអាចបង្កើតឡើយនូវឧបករណ៍ព្រីនលោហៈធាតុដែលមានតម្លៃធូរថ្លៃជាងមុន ហើយប្រសិនបើមានអ្នកប្រើច្រើនវាអាចកែប្រែនូវរបៀបនៃការផលិតឧបករណ៍លោហៈជាច្រើនមិនថាធំឬតូចឡើយ។ ប្រសិនបើយើងមើលក្នុងរយៈពេលខ្លី រោងចក្រជាច្រើនមិនចាំបាច់ស្ដុកទុកនូវទំនិញក្នុងឃ្លាំងដូចមុនឡើយ។ ឧទាហរណ៍ គេអាចព្រីននូវគ្រឿងបន្លាស់សម្រាប់ឡានសេរីចាស់ៗដែលមិនសូវមានមនុស្សជិះ និងមិនចាំបាច់រងចាំកម៉្មង់យូរឡើយ។ ហើយបើយើងមើលក្នុងរយៈពេលវែងវិញ រោងចក្រធំៗជាច្រើននឹងត្រូវប្ដូរដោយរោងចក្រតូចៗដែលអាចផលិតនូវគ្រឿងបន្លាស់ជាច្រើនប្រភេទដោយសារតែជំនួយពីម៉ាស៊ីនព្រីនលោហៈធាតុ។ ថ្ងៃក្រោយប្រសិនបើគេអាចផលិតនូវម៉ាស៊ីនខ្នាតតូចនិងមានតម្លៃសមរម្យ មនុស្សសាមញ្ញក៏អាចផលិតនូវឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ  ដែលនេះអាចអោយមនុស្សដែលមានការច្នៃប្រឌិតខ្ពស់ផលិតនូវឧបករណ៍ប្រើប្រាស់ថ្មីៗហើយនឹងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទាំងពិភពលោក។ 

បច្ចេកវិទ្យានេះអាចផលិតបាននូវសម្ភារៈប្រើប្រាស់ពីលោហៈធាតុដែលស្រាល និងរឹងមាំជាងមុន ហើយថែមទាំងអាចព្រីនបានមិនថាវាមានទំហំតូចនិងមានរាងស្មុគស្មាញប៉ុណ្ណាទេ។ បើផ្អែកតាមអ្នកស្រាវជ្រាវពី Lawrence Livermore National Laboratory បានប្រាប់ថាពួកគេផលិតបានឧបករណ៍ព្រីនមួយដែលអាចព្រីនដែកថែបដែលរឹងជាងមុនរហូតដល់ទៅពីរដងឯណោះ។ ហើយកាលពីឆ្នាំ ២០១៧ ក្រុមហ៊ុនដែលទើបតែចាប់ផ្ដើមថ្មីឈ្មោះថា Markforged បានផលិតម៉ាស៊ីនព្រីនមួយដែលមានតម្លៃមិនដល់មួយសែនដុល្លា យើងអាចគិតថាវាមានតម្លៃថ្លៃតែបើប្រៀបនឹងម៉ាស៊ីនមុនៗវាមានតម្លៃខុសគ្នាច្រើន។ ចំណែកឯក្រុមហ៊ុន Desktop Metal បានផលិតនូវម៉ាស៊ីនព្រីនខ្នាតធំសាកសមសម្រាប់រោងចក្រហើយមានល្បឿនលឿនជាងម៉ាស៊ីនមុនៗរហូតដល់១០០ដង។ មិនត្រឹមតែប៉ុណ្ណោះ Desktop Metal ក៏បានបញ្ចេញនូវកម្មវិធីដែលអាចឌីស្សាញនូវរូបរាងឧបករណ៍ប្រើប្រាស់ដែលយើងចង់បាន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។