ម្នាក់ស្លាប់ និងបួននាក់ទៀតរងរបួសធ្ងន់ក្នុងការបាក់សំណង់បូរាណនៅតំបន់ផាប់ស្ត្រីត

1193
រូបថតរបស់ Khmer Times

កាលពីថ្ងៃអាទិត្យ ទី១៦ ម្សិលមិញនេះមានការបាក់សំណង់បូរាណមួយដែលកំពុងជួសជុលនៅតំបន់ផាប់ស្ត្រីតក្នុងទីរួមខេត្តសៀមរាប។ បើតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាកម្មករសំណង់ម្នាក់ដែលមានអាយុត្រឹមតែ ១៦ឆ្នាំ បានស្លាប់បាត់បង់ជីវិត ខណៈដែលកម្មករបួននាក់ផ្សេងទៀតរងរបួសធ្ងន់។ ខាងប៉ូលិសក៏បានបន្ថែមថាពេលទៅដល់កន្លែងកើតហេតុ ពួកគាត់ឃើញមានមនុស្សប្រាំនាក់កំពុងត្រូវបានសំណង់បាក់បែកនោះគាបជាប់ ហើយហេតុដែលបណ្ដាលអោយយុវជននោះបាត់បង់ជីវិតគឺដោយសារតែគាត់ត្រូវបានគាបជាប់នឹងសំណង់ដែលបាក់នោះនិងមិនអាចយកខ្លួនគាត់ចេញបាន រីឯកម្មករបួននាក់ផ្សេងទៀតត្រូវបានគេយកចេញហើយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ 

 

បើផ្អែកតាមមន្ត្រីរៀបចំដែនដីបានអោយដឹងថានេះមិនមែនជាលើកទីមួយទេដែលមានការដួលបាក់សំណង់នៅតំបន់ផាប់ស្ត្រីតនេះ ដោយកាលពីប៉ុន្មានឆ្នាំមុនក៏មានការហេតុការណ៍បែបនឹងដែរបានកើតឡើងនិងធ្វើអោយកម្មករពីរនាក់រងរបួស។ សំណង់ដែលនៅតំបន់នេះគឺមានអាយុកាលយូរមកហើយតាំងពីសម័យអាណានិគមបារាំង ហើយការជួសជុលដែលមិនមានបច្ចេកទេសនិងយល់ដឹងពីសំណង់បូរាណបែបនេះប្រឈមនឹងហានិភ័យខ្ពស់។ ក្រោយពេលកើតមានរឿងបែបនេះ អាជ្ញាធរពាក់ព័ន្ធបានចេញបម្រាមហាមមិនអោយមានការសាងសង់រឺជួសជុលលើសំណង់បូរាណទាំងនេះទៀតទេប្រសិនបើគ្មានការសិក្សាពីអ្នកជំនាញអោយបានជាក់លាក់។ 

តាមរបាយការណ៍របស់ប៉ូលិសក្រុងសៀមរាបបានប្រាប់ថាអ្នកម៉ៅការសំណង់សន្យាថាគាត់នឹងផ្ដល់ប្រាក់សងជម្ងឺចិត្តចំនួន ៣០០០ដុល្លា ដល់គ្រួសារសព និងចំនួន ៣៥០០ដុល្លា ដល់កម្មកររងរបួសបួននាក់ផ្សេងទៀត។ បើតាមមើលទៅប្រាក់សងជម្ងឺចិត្តនេះមិនសាកសមចំពោះអ្នកស្លាប់ទេ ប៉ុន្ដែយើងនឹងចាំមើលថាតើមានការតវ៉ាពីខាងក្រុមគ្រួសារដែរឬទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។