កម្ពុជា-ចិន បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ មានតម្លៃសរុបជាង 80លានដុល្លារ

1539
រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ខណៈដែលពិព័រណ៍ចិន-អាស៊ានបានបញ្ចប់កាលពីសប្ដាហ៍មុននៅទីក្រុង ណាននីង ប្រទេសចិន  មនុស្សជាច្រើនមានអារម្មណ៍ថា ព្រះរាជាណាចក្រកម្ពុជានឹងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយមហាអំណាចអាស៊ី(ប្រទេសចិន)។

ការពិតអនុស្សរណៈយោគយល់មួយចំនួនត្រូវបានចុះហត្ថលេខារវាងវិនិយោគិនចិន និងចិនដីគោកធំៗ។  ក្រៅពីព្រឹត្តិការណ៍រយៈពេល 4ថ្ងៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបជាមួយមេដឹកនាំក្រុមហ៊ុនចិនចំនួនប្រាំបីរួមមានលោក Lei Jun ប្រធានស្ថាបនិកនិងនាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ផងដែរ។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន 12 ដែលត្រូវបានចុះហត្ថលេខារវាងមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងគោលបំណងបង្កើនទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង។ ទោះបីជាការចេញផ្សាយមិនបានពន្យល់ពីលំអិតនៃអនុស្សារណៈនៃការយោគយល់គ្នានោះ (MoU) ក៏ដោយ ក៏វាបាននិយាយថាតម្លៃសរុបនៃកិច្ចព្រមព្រៀងចំនួន 12នោះ មានតម្លៃ 80លានដុល្លារ និងគ្របដណ្តប់វិស័យជាច្រើន រួមមានវិស័យទេសចរណ៍ វិស្វកម្ម ការសាងសង់ព្រលានយន្តហោះ និង កន្លែងបណ្តុះបណ្តាល និងស្រាវជ្រាវ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មិនអាចទាក់ទងសុំការបំភ្លឺបានអំពីកិច្ចព្រមព្រៀងនេះបានទេ កាលពីថ្ងៃអាទិត្យ។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង ដែលបានចូលរួមក្នុងពិព័រណ៍នេះបាននិយាយកាលពីថ្ងៃអាទិត្យថា វិនិយោគិនចិនកាន់តែច្រើនបង្ហាញពីចំណាប់អារម្មណ៍លើសក្តានុពលរបស់ប្រទេសកម្ពុជា ហើយពួកគេជាច្រើនបានជួបមេដឹកនាំកម្ពុជានៅក្នុងប្រទេសចិន។ បន្ទាប់ពីព្រឹត្តិការណ៍នេះ គេថានឹងមានលំហូរចូលខ្ពស់នៃការវិនិយោគរបស់ចិន និងការបង្កើនពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសកម្ពុជា និងប្រទេសចិន”។

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទម្នាក់នៅលើគេហទំព័រ APAMAT ហើយអត្ថបទរបស់ខ្ញុំភាគច្រើនជាអត្ថបទព័ត៌មានពាណិជ្ជកម្ម។ បច្ចុប្បន្ន ខ្ញុំគឺជានិស្សិតឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាសមាជិកក្រុម startup ម្នាក់នៅ Apamat Team ផងដែរ។