ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាអនុញ្ញាតអោយបង្កើតរោងចក្រចំនួន 6 បន្ថែមទៀតក្នុងរាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងតាកែវដោយមានទឹកប្រាក់វិនិយោគសរុប 27.8 លានដុល្លាអាមេរិច

1361

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតអោយក្រុមហ៊ុនចំនួន 6 សាងសង់និងដំណើរការរោងចក្ររបស់ខ្លួននៅទីតាំងផ្សេងៗគ្នា។ខាងក្រោមនេះគឺជាឈ្មោះក្រុមហ៊ុន ទីតាំងរោងចក្រ និងទំហំវិនិយោគរបស់ពួកគេ។ 

 – ទី1 គឺក្រុមហ៊ុន YANXIN THREAD LACE គម្រោងបង្កើតរោងចក្រខារអំបោះ ផលិតខ្សែស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 3.49 លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន 272 កន្លែង។ 

– ទី2 គឺក្រុមហ៊ុន HIGH HOPE (CAMBODIA) APPAREL MANUFACTURING គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 5.56 លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន 1481 កន្លែង។

– ទី៣ គឺក្រុមហ៊ុន DE XIANG GARMENT គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 2.6 លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន741 កន្លែង។ 

– ទី4 គឺក្រុមហ៊ុន GOODNEWS PACKAGING TECHNOLOGY គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 6.1 លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន 270 កន្លែង។

– ទី៥ គឺក្រុមហ៊ុន AYC GARMENT FACTORY គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 3 លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន 911 កន្លែង។

– ទី៦ គឺក្រុមហ៊ុន FENGFAN គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ 7.05 លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន 3034 កន្លែង៕


ប្រែសម្រួលមកពីផេករបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។