ស្ថាបនិក Salesforce លោក Marc Benioff និង ភរិយារបស់លោក លោកស្រី Lynne Benioff បានយល់ព្រមទិញយកទស្សនាវដ្ដី Time ក្នុងតម្លៃ 190លានដុល្លារអាមេរិកដោយសាច់ប្រាក់សុទ្ធ ពីក្រុមហ៊ុនផ្សព្វផ្សាយ Meredith Corporation។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល 30 ថ្ងៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Meredith។
លោក Benioffs កំពុងតែទិញ TIME ហើយប្រតិបត្តិការនេះមិនទាក់ទងទៅនឹង Salesforce.com ដែលលោក Benioff ជាប្រធានអគ្គនាយក និងជាស្ថាបនិកឡើយ។
“លោក Marc Benioff និងមិនលូកដៃក្នុងប្រតិបតិ្តការ ឬការសម្រេចចិត្តខាងសាព័ត៌មានឡើយ ដោយឲ្យវានៅបន្តដឹកនាំដោយក្រុមមេដឹកនាំប្រតិបត្តិបច្ចុប្បន្នរបស់ TIME ដដែល។” នេះបើតាមសេចក្តីរាយការណ៍របស់សាព័ត៌មាន។

លោក Benioff បានបង្ហោះនៅលើបណ្តាញ Twitter កាលពីថ្ងៃអាទិត្យថា “ឥទ្ធិពលរបស់ Time តែងតែមានព័ត៌មានដែលប្លែកពីគេអំពីបញ្ហាមនុស្ស និងបញ្ហាដែលប៉ះពាល់ដល់ពួកយើងទាំងអស់គ្នា។ គាត់បាននិយាយនៅលើ Twitter ទៀតថា “ភាពរុងរឿងនៃប្រវត្តិ និងទ្រព្យរបស់ពួកយើង យើងមានការគោរពយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនរបស់ពួកគេ និងមានកិត្តិយសខ្លាំងណាស់ក្នុងការធ្វើជាអ្នកម្ចាស់ថ្មីនៃស្លាកយីហោនេះ” ។
ប្រវត្តិសាស្ត្រទិញក្រុមហ៊ុនសាព័ត៌មានក្នុងតម្លៃកប់ពពកនេះ ក៏មានលោក Jeff Bezos នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចដ៏ល្បីល្បាញមួយរូប ធ្លាប់បានទិញកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍នៅឆ្នាំ 2013 ផងដែរ ។ ហើយកាសែតនេះតែងតែធ្វើឲ្យ ប្រធានាធិបតីអាមេរិកលោក Donald Trump ខឹងសម្បាយ៉ាងខ្លាំងជារឿយៗ។
លោក Benioff និយាយថាលោកមិនមែនជាអ្នកប្រជាធិបតេយ្យ និងសាធារណរដ្ឋទេ តែលោកគាំទ្រជាសាធារណៈចំពោះ លោកស្រី Hillary Clinton ជាងលោក Donald Trump ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ដែលបានធ្វើឡើងក្នុងឆ្នាំ 2016 នោះ។
“ក្រុមការងារយើងមានសេចក្តីរំភើបខ្លាំងណាស់ក្នុងការចាប់ផ្តើមជំហានបន្ទាប់នេះនៅក្នុងប្រវត្តិសាស្ត្ររបស់យើង “។ និពន្ធនាយករបស់ Time លោក Edward Felsenthal បាននិយាយថា “ចំពោះ TIME យើងមិនស្រមៃពីអនាគតរបស់វា បានល្អជាងម្ចាស់ថ្មីរបស់វាគឺ លោក Marc និងអ្នកស្រី Lynne Benioff ឡើយ”៕
