
សឹង្ហបុរី៖ ឥឡូវនេះ អ្នកវិនិយោគ និងក្រុមអ្នកបង្កើតអាជីវកម្មថ្មីៗ (start-ups) អាចស្វែងរក និងទាក់ទងគ្នាតាមរយៈអនឡាញ ដែលត្រូវបានគេឲ្យឈ្មោះថា Startup SG Network ហើយវាក៏ជាកម្មវិធីថ្មីមួយទៀត សម្រាប់ជួយជ្រុំជ្រែងអ្នកបង្កើតអាជីវកម្មថ្មីៗរបស់សឹង្ហបុរីផងដែរ។
វាត្រូវបានសម្ភោធនៅក្នុងកម្មវិធី Singapore Week of Innovation and Technology កាលពីថ្ងៃច័ន្ទម្សិលមិញ។ កម្មវិធីដែលគ្រប់គ្រងដោយរដ្ឋាភិបាលសឹង្ហបុរីនេះ អនុញ្ញាតិឲ្យអ្នកបង្កើតអាជីវកម្មថ្មីៗនៅក្នុងស្រុកដែលរកស៉ីលើវិស័យបច្ចេកវិទ្យាច្រើនជាង៣០ប្រភេទ ដាក់បង្ហោះព័ត៌មាន(profile) របស់ខ្លួន ហើយស្វែងរកដៃគូ និងធ្វើការព្រៀមព្រៀងរកស៉ីជាមួយគ្នា។
សហគ្រាសរបស់សឹង្ហបុរី បាននិយាយថា កម្មវិធីនេះ នឹងមានភាពទាក់ទាញតាមរយៈលក្ខណៈពិសេសៗដែលដំណើរការដោយបច្ចេកវិទ្យា AI ហើយម៉ាស់ីនសិក្សាបន្ថែមដូចជា ប្រអប់ផ្ញើសារ ហើយនឹងប្រអប់ផ្តល់យោបល់ កំពុងតែស្ថិតក្នុងការអភិវឌ្ឍន៍។
“កម្មវិធីនេះ នឹងធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មី និងជួយដល់អ្នកដែលចុះឈ្មោះប្រើសេវា បង្កើតការទំនាក់ទំនងរវាងគ្នានឹងគ្នាកាន់តែមានប្រសិទ្ធភាព”។ សហគ្រាសសឹង្ហបុរី បាននិយាយដូច្នេះ។
Platform នេះមានអស័យដ្ឋាន www.startupsg.net៕
ប្រភព៖ Straitstimes
