វិធីចាយលុយសាមញ្ញៗតាមរបៀប 50/20/30 ទោះចុងខែក៏មិនដាច់លុយហើយសល់លុយវិនិយោគទៀត

2739

មានបុគ្គលិកជាច្រើនរអ៊ូរទាំទាក់ទងនឹងការចាយលុយ។ មិនទាន់ដល់បើកប្រាក់ខែខែថ្មីផង ប៉ុន្តែបែរជាអស់លុយទៅហើយ។ ការបន្តធ្វើបែបនេះអាចជាហានិភ័យមួយសម្រាប់យើងគ្រប់គ្នាពីព្រោះយើងមិនមាននូវផែនការចំណាយច្បាស់លាស់។ ថ្ងៃនេះ Apamat សូមណែនាំវិធីសាស្រ្តងាយៗដែលជួយអោយយើងមានផែនការចំណាយប្រចាំខែច្បាស់លាស់និងមានប្រសិទ្ធភាព។

តើផែនការ 50/20/30 យ៉ាងម៉េចទៅ?

-50% នៃប្រាក់ខែត្រូវចំណាយលើថ្លៃចំណាយលើការរស់នៅ និងរឿងចាំបាច់ផ្សេងៗទៀត បូករួមទាំងថ្លៃជួលផ្ទះ ទឹកភ្លើង គ្រឿងទេស និងថ្លៃធ្វើដំណើរ។

-20% នៃប្រាក់ខែត្រូវយកទៅដាក់ទុន ដូចជាបង្កើតគណនីសន្សំមួយនៅធនាគា យកទៅបណ្តាក់ទុន ឬយកទៅដោះបំណុលបើសិនជាយើងនៅជំពាក់គេនៅឡើយ។

-ចំណែក 30% ដែលនៅសល់គឺត្រៀមសម្រាប់ការកំសាន្តនិងលំហែរកាយរបស់យើង។ យើងអាចចំណាយទៅលើការមើលកុន ដើរទិញឥវ៉ាន់ ដើរលេងក្រៅប្រទេស និងធ្វើរឿងផ្សេងៗទៀតដែលជាការកំសាន្តសម្រាប់ខ្លួនឯង។

ប្រសិនបើយើងអាចអនុវត្តន៍តាមផែនការនេះមែន យើងប្រាកដជាមានសេរីភាពផ្នែកហិរញ្ញវត្ថុនៅថ្ងៃអនាគត ព្រោះលុយដែលយើងរកបាន 20%ត្រូវបានយកទៅដាក់ទុនរួចជាស្រេច។ ម្យ៉ាងវិញទៀត យើងចាយលុយដោយមិនបាច់ភ័យព្រួយថាយើងចំណាយលើការសប្បាយច្រើននោះទេ ពីព្រោះយើងក៏បានបែងចែកវារួចរាល់ហើយដែរ៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.