SpaceX នឹងដឹកមហាសេដ្ឋីជប៉ុន លោក Yusaku Maezawa ទៅដើរលេងឋានព្រះច័ន្ទ

1462
លោក Yusaku Maezawa

មហាសេដ្ឋីជប៉ុន លោក Yusaku Maezawa បានចុះហត្ថលេខាជាមួយក្រុមហ៊ុន SpaceX ដើម្បីហោះលេងជុំវិញឋានព្រះច័ន្ទ តាមរយៈរ៉ុកកែតជំនាន់ថ្មីរបស់ក្រុមហ៊ុន SpaceX។ នេះបើតាមការប្រកាសរបស់លោក Elon Musk កាលពីថ្ងៃច័ន្ទម្សិលមិញ។ 

 

លោក Maezawa នឹងក្លាយជាមនុស្សទីមួយដែលនឹងហោះទៅឋានព្រះច័ន្ទក្នុងរយៈពេលកន្លះសតវត្សរ៍ទី២១នេះ ហើយដំណើរនេះនឹងប្រើប្រាស់រ៉ុកកែត Big Falcon Rocket (BFR) ដែលក្រុមហ៊ុន SpaceX កំពុងតែអភិវឌ្ឍ។ BFR ត្រូវបានផលិតឡើងតាមទស្សនវិស័យរបស់លោក Musk ក្នុងការបង្កើតវត្តមានមនុស្សនៅលើភពព្រះអង្គារ ហើយការសាកល្បងលើគ្រាប់រ៉ុកកែតនោះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំក្រោយ។

ដំណើរកំសាន្តទៅភពព្រះច័ន្ទនេះ នឹងចេញដំណើរនៅក្នុងឆ្នាំ ២០២៣។ លោក Maezawa បាននិយាយថា “តាំងពីក្មេងមក ខ្ញុំស្រលាញ់ព្រះច័ន្ទខ្លាំងណាស់”។ លោក Maezawa គឺជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេម្នាក់នៅប្រទេសជប៉ុន ដែលរកចំណូលបានពីក្រុមហ៊ុនលក់រាយតាមអ៉ីនធើណិតដែលបង្កើតឡើងដោយខ្លួនគាត់ គឺក្រុមហ៊ុន Start Today និង Zozotown ។

ក្រុមហ៊ុន SpaceX បានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០១៧ ថា មនុស្សចំនួនពីរនាក់នឹងហោះទៅលេងឋានព្រះច័ន្ទតាមយានវែង Crew Dragon របស់ក្រុមហ៊ុន ដែលរុញឡើងដោយរ៉ុនកែត Folcon Heavy ។ ប៉ុន្តែកាលពីដើមឆ្នាំ ២០១៨នេះ លោក Musk បានផ្លាស់ចិត្តមកប្រើប្រាស់រ៉ុកកែត BFR វិញ ហើយលោក Maezawa ក៏បានប្រកាសដូចគ្នានេះដែរ។

លោក Elon Musk ម្ចាស់ក្រុមហ៊ុន SpaceX បានបដិសេធមិនប្រាប់ពីចំនួនប្រាក់ដែលលោក Maezawa នឹងបង់សម្រាប់សេវាកំសាន្តទៅលេងឋានព្រះច័ន្ទនេះទេ ប៉ុន្តែលោកបានបង្ហើបថា លោក Maezawa នឹងបង់ប្រាក់ក្នុងចំនួនលុយដ៏សន្ធឹកសន្ធាប់។ 

លោក Musk បានថ្លែងថា “ដើម្បីឲ្យច្បាស់ នេះគឺជារឿងគ្រោះថ្នាក់។ វាគឺជារឿងមួយដែលមិនអាចធានាបានទេ។ វាអាចនឹងមានការផ្លាស់ប្តូរណាមួយដែលអាចបង្កទៅជាកំហុសបាន”។ 

មានតែមនុស្សពីរនាក់ប៉ុណ្ណោះ ដែលបានធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ តាមយាន Apollo នៅក្នុងឆ្នាំ ១៩៧២ ដែលជាដំណើរចុងក្រោយបង្អស់។

លោក Maezawa បានប្រកាសថា “នេះគឺជាគម្រោងមួយដែលខ្ញុំបង្កើត។ ខ្ញុំជ្រើសរើសការទៅលេងឋានព្រះច័ន្ទជាមួយអ្នកសិល្បៈ។ នៅឆ្នាំ ២០២៣ តាមគម្រោង ខ្ញុំនឹងអញ្ចើញអ្នកសិល្បៈ៦ ទៅ៨នាក់ មកពីជុំវិញពិភពលោក ដើម្បីចូលរួមជាមួយខ្ញុំក្នុងបេសកកម្មទៅឋានព្រះច័ន្ទជាមួយខ្ញុំ។” ប៉ុន្តែលោកមិនទាន់បានសម្រេចជ្រើសយកអ្នកសិល្បៈណាខ្លះនៅឡើយ៕


A rendering shows a SpaceX BFR launch vehicle on a trip around the Moon.
ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។