ក្រុមហ៊ុនតៃវ៉ាន់ Chaileas ទិញយកភាគហ៊ុន 60% របស់ Cellcard Finance

1563

កាលពីថ្មីៗនេះ ក្រុមហ៊ុនហិរញ្ញវត្ថុតៃវ៉ាន់ឈ្មោះ Chailease Holding បាននិយាយថា ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញយក ភាគហ៊ុន 60 ភាគរយនៅក្នុងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលមានឈ្មោះថា Cellcard Finance

 

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យក្រុមហ៊ុននេះ បានឱ្យដឹងថាកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យក្រុមហ៊ុន Chailese Holding និងអាចធ្វើអោយក្រុមហ៊ុន Cellcard កាន់តែមានប្រសិទ្ធិភាព ក្នុងការទទួលផលប្រយោជន៍បន្ថែមទៀត ស្របពេលដែលក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនទូរសព្ទ័ចល័តដ៏ធំ និងកំពុងតែទទួលបានប្រជាប្រិយភាពបន្ថែមយ៉ាងឆាប់រហ័ស។

ប្រធានក្រុមហ៊ុន Albert Chen បានថ្លែងនៅក្នុងរបាយការណ៍នេះថា ក្រុមហ៊ុន Cellcard Finance នឹងត្រូវប្តូរឈ្មោះទៅជា Chailese Royal Finance Plc បន្ទាប់ពីនិយតករកម្ពុជាព្រមអនុញ្ញាតអោយប្តូរ ប៉ុន្តែគេមិនទាន់អាចសុំការបំភ្លឺពីធនាគារជាតិនៃកម្ពុជា (NBC) បានឡើយ កាលពីថ្ងៃចន្ទ។

ទោះបីតម្លៃនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានបញ្ជាក់នៅក្នុងការចេញផ្សាយនេះក៏ដោយ ប៉ុន្តែរបាយការណ៍របស់ធនាគារ NBC បានឱ្យដឹងថា Cellcard Finance មានទ្រព្យសម្បត្តិសរុបចំនួន 571 400 ដុល្លារនៅចុងឆ្នាំ2017។ ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់រ៉ូយ៉ាល់គ្រុបនេះ ត្រូវបានផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការមីក្រូហិរញ្ញវត្ថុនៅខែមិថុនាឆ្នាំ 2015 ដោយធនាគារជាតិនៃកម្ពុជា។

កាលពីមថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ លោក Kevin Lim នាយកប្រតិបត្តិរបស់ Cellcard បានឱ្យដឹងថា លោកបានដឹងថាមានការពិភាក្សាអំពីការទិញភាគហ៊ុននេះ ប៉ុន្តែលោកមិនបានដឹងពីព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងដែលកំពុងដំណើរការនេះឡើយ។  អនុប្រធានជាន់ខ្ពស់របស់រ៉ូយ៉ាល់គ្រុបលោក Rami Sharaf បាននិយាយថាលោកមិនត្រូវបានអនុញ្ញាតឱ្យឆ្លើយសំនួរទាក់ទងនឹងកិច្ចព្រមព្រៀងនេះទេ។ ប៉ុន្តែក្រុមហ៊ុន Chailese Holding និងរ៉ូយ៉ាល់គ្រុបក៏បានបង្កើតក្រុមហ៊ុន Chailease Royal Leasing Plc ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុនផងដែរ ដើម្បីផ្តល់ការជួល និងសេវាហិរញ្ញវត្ថុផ្សេងទៀតដូចជា៖ សេវាកម្មសម្រាប់រថយន្តកម្ពុជា ឧបករណ៍គ្រឿងម៉ាស៊ីន និងឧបករណ៍សំណង់។

គួរអោយកត់សំគាល់ថា ក្រុមហ៊ុនបរទេសជាច្រើនបានទិញភាគហ៊ុននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាដោយចំនួនបានកើនឡើងជាច្រើនក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ អ្នកជំនាញខាងឧស្សាហកម្មបាននិយាយថាហេតុផលនៅពីក្រោយនោះ គឺដោយសារតែការប្រកួតប្រជែងទីផ្សារនិងតម្រូវការតឹងរឹងជាងមុនពីធនាគារកណ្តាលរបស់ព្រះរាជាណាចក្រកម្ពុជាដែលវាជាតម្រូវការដើមទុនអប្បបរមា៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទម្នាក់នៅលើគេហទំព័រ APAMAT ហើយអត្ថបទរបស់ខ្ញុំភាគច្រើនជាអត្ថបទព័ត៌មានពាណិជ្ជកម្ម។ បច្ចុប្បន្ន ខ្ញុំគឺជានិស្សិតឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាសមាជិកក្រុម startup ម្នាក់នៅ Apamat Team ផងដែរ។