ក្រៅពីគ្រឹះស្ថានធនាគារ ក៏មានអ្នកផ្តល់សេវាមិនមែនធនាគារដែលដើរតួនាទីជាអ្នកដំណើរការ តតិយភាគីផងដែរ ។ អ្នកដំណើរការតតិយភាគី គឺជាគ្រឹះស្ថានមួយដែលផ្តល់សិទ្ធដោយធនាគារក្នុងការផ្តល់នូវសេវាទូទាត់សងប្រាក់មួយឬច្រើនប្រភេទឲ្យទៅអតិថិជន ។ អ្នកដំណើរការតតិយភាគីត្រូវបានផ្តល់សិទ្ធតាមរយៈការចុះកិច្ចព្រមព្រៀងជាមួយធនាគារ និងត្រូវស្នើសុំអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ។ អនុលោមទៅតាមច្បាប់ ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់ អ្នកដំណើរការតតិយភាគីអាចធ្វើសកម្មភាពជំនួសឲ្យ ធនាគារ ដែលបានផ្តល់សិទ្ធដូចខាងក្រោម៖

– ជាកន្លែងផ្តល់សេវាទំនាក់ទំនង
– ជាកន្លែងផាត់ទាត់អន្តរធនាគារដែលអាចនឹងបញ្ជូនព័ត៌មានស្តីពីការទូទាត់អន្តរធនាគាររួមទាំងធនាគារដែលការទូទាត់ត្រូវបានបញ្ចប់
– ជាអ្នកផ្តល់សេវាផ្ទេរប្រាក់តាមរយៈទូរស័ព្ទឬមធ្យោបាយផ្សេងទៀត
– ជាអ្នកគ្រប់គ្រងឬភ្នាក់ងារប្រតិបត្តិការសម្រាប់គណនីធនាគារឬអតិថិជន
– ជាអ្នកផ្ញើឬបញ្ជូនបញ្ជាទូទាត់ប្រាក់ដែលបានផ្ញើឬទទួលដោយធនាគារ

អ្នកដំណើរការតតិយភាគីត្រូវអនុវត្តទៅតាមតម្រូវការ លក្ខខ័ណ្ឌ និងការដាក់កំហិតផ្សេងៗដែលមានចែងក្នុងបទប្បញ្ញត្តិទាំងអស់ដែលចេញដោយធនាគារជាតិនៃកម្ពុជា ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបានចេញនូវប្រកាសមួយស្តីពី អ្នកដំណើរការតតិយភាគីនៅឆ្នាំ ២០១០ ។ រហូតមកដល់ខែធ្នូ ឆ្នាំ២០១៤ មានអ្នកដំណើរការតតិយភាគីចំនួន៦ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា គឺក្រុមហ៊ុនវីង, ក្រុមហ៊ុន វៀតថែល, ក្រុមហ៊ុនអាយអឹមអ៊ី, ក្រុមហ៊ុន Western Union, ក្រុមហ៊ុន Money Gram, និងក្រុមហ៊ុនផេហ្គោស៊ី ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។