Mark Cuban គឺជាពាណិជ្ជករជនជាតិអាមេរិក និងជាម្ចាស់ក្រុមហ៊ុន Dallas Mavericks ដែលជាសមាគមបាល់បោះជាតិ ហើយលោកក៏ជាអ្នកវិនិយោគទុនដ៏សំខាន់មួយរូបនៅក្នុងវិស័យទូរទស្សន៏ Shark Tank របស់ ABC ផងដែរ។ បើយោងតាម Boston Globe គាត់បានលក់ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុនហ្វឹកហាត់ Rugged Maniac ដែលមានមូលដ្ឋាននៅ Boston ហើយគាត់បានបង្កើនការវិនិយោគទ្វេដងចំនួន 1.75 លានដុល្លារ។
សព្វថ្ងៃនេះ Cuban អាចទទួលបានទ្រព្យសម្បត្តិស្តុកស្តម្ភដោយងាយស្រួល ប៉ុន្តែបើងាកទៅមើលការរកប្រាក់ធ្វើជំនួញមួយលានដុល្លារដំបូងរបស់គាត់ គឺមានភាពលំបាកណាស់ដែលតម្រូវអោយមានការលះបង់ជាចាំបាច់នូវរឿងជាច្រើន។ គាត់បាននិយាយថា ការដែលធ្វើអ្វីដែលចាំបាច់ដើម្បីឆ្ពោះទៅនៃដំណើរជីវិតរបស់គាត់ត្រូវបានបំផុសគំនិតដោយសៀវភៅមួយក្បាលដែលនិយាយអំពីការកាត់បន្ថយដែលមានចំណងជើងថា “Cashing in on the American Dream: How to Retire at 35” ដោយ Paul Terhorst។ លោក Terhorst ជំរុញអ្នកអានអោយផ្តោតលើអាទិភាពរបស់ខ្លួន និងរស់នៅយ៉ាងល្អក្រោមមធ្យោបាយរបស់ពួកគេ។ លោកបានសំណូមពរអោយធ្វើការកាត់បន្ថយទៅលើការចំណាយដូចជាផ្ទះសម្បែង រថយន្ត និងការចំណាយផ្សេងៗ ហើយជំនួសអោយការចំណាយពេលវេលាដើម្បីអភិវឌ្ឍចំណង់ចំណូលចិត្តរបស់អ្នក និងស្វែងរកអត្ថន័យនៅក្នុងជីវិតរបស់អ្នកដែលស្ថិតនៅពីក្រោយការងាររបស់អ្នកវិញ។ Cuban បានប្រាប់ទស្សនាវដ្តី Money ថា «ពេលដែលខ្ញុំធ្វើរឿងអ្វីមួយខ្ញុំធ្វើដូចខ្លួនឯងមានខ្លួនប្រាំនាក់អញ្ចឹង ហើយការរស់នៅរបស់ខ្ញុំពិតជាសន្សំសំចៃណាស់»។ សូម្បីតែអាជីពជាសហគ្រិនរបស់គាត់បានចាប់ផ្តើមធ្វើហើយក៏ដោយ ក៏មេរៀនដែលគាត់បានរៀនពីសៀវភៅ “How to Retire at 35” នៅតែបំផុសគំនិតអោយគាត់ប្រកាន់ខ្ជាប់នូវទម្លាប់ដែលគាត់ធ្លាប់ធ្វើការពីមុនដដែរ។ គាត់និយាយថា “ខ្ញុំគិតថាខ្ញុំមិនមានឡានដែលមានតម្លៃជាង 200 ដុល្លារទេរហូតដល់ខ្ញុំមានអាយុ 25 ឆ្នាំ។”
Cuban មិនមានភាពសោកស្តាយចំពោះការជិះរទេះរុញរបស់គាត់និងការញ៉ាំ Pasta ជាអាហារពេលល្ងាចនោះទេ។ នៅពេលនោះការផ្តោតអារម្មណ៍តែមួយគត់របស់គាត់ គឺការរៀបចំសម្រាប់អនាគត និងការសន្សំសំចៃអោយបានគ្រប់គ្រាន់ដើម្បីអោយគាត់អាចចូលនិវត្តន៍បានយ៉ាងងាយស្រួលតែប៉ុណ្ណោះ។ គាត់និយាយថា “វាមិនដូចជាអ្វីដែលខ្ញុំគិតទេ។ ប្រាកដណាស់ ខ្ញុំនឹងក្លាយជាអ្នកមានស្ដុកស្ដម្ភ“។ ខ្ញុំចង់មានលុយគ្រប់គ្រាន់ដើម្បីអាចធ្វើដំណើរកំសាន្តសប្បាយៗ និងធ្វើពិធីជប់លៀងដូចជាតារារ៉ុក ប៉ុន្តែខ្ញុំនៅតែរស់នៅក្នុងសភាពដូចជាសិស្ស ហើយនោះគឺជាអ្វីដែលខ្ញុំលើកទឹកចិត្តខ្លួនឯង។
នៅចុងទសវត្សរ៍ទី 90 គាត់បានទិញយន្តហោះឯកជនដំបូងរបស់គាត់ដែលគាត់នៅតែគិតថាវាជាវត្ថុដែលឆ្លាតបំផុតដែលគាត់បានចំណាយលុយទៅលើ។ គាត់បាននិយាយថា “តម្លៃរបស់វាពិតជាថ្លៃណាស់ ប៉ុន្តែពេលវេលាគឺជាទ្រព្យសម្បត្តិមួយដែលយើងមិនអាចទិញបានទោះក្នុងតម្លៃថ្លៃប៉ុណ្ណាក៏ដោយ។” វាបានជួយខ្ញុំអោយចំណេញពេលវេលាជាច្រើនម៉ោង។ ហើយ Cuban មិនមែនជាមហាសេដ្ឋីតែម្នាក់ទេដែលចង់ចំណាយប្រាក់ដើម្បីភាពងាយស្រួល និងការចំណេញនៃពេលវេលា។ ក្នុងនោះលោក John Paul DeJoria សហស្ថាបនិកនៃផលិតផលរបស់ Paul Mitchell ដែលជាផលិតផលថែរក្សាសក់ក្បាល និង Patron Tequila មានយន្ដហោះឯកជនចំនួន 3គ្រឿង ។ Farnoosh Torabi ដែលបានបង្ហាញប្រាប់ DeJoria នៅលើកម្មវិធីរបស់ស្ថានីយទូរទស្សន៍ CNBC ថា៖ សម្រាប់គាត់ពេលវេលាគឺជាទំនិញមួយដ៏មានតម្លៃ ហើយគាត់នឹងធ្វើអ្វីដែលគាត់អាចរក្សាវាបាន បើទោះបីជាវាជាការដែលត្រូវចំណាយប្រាក់រាប់លានដុល្លារក៏ដោយ ដូចជាការចំណាយលើការទិញយន្តហោះឯកជននេះជាដើម។ ទាំងនេះព្រោះពួកគាត់យល់ឃើញថាយន្តហោះរបស់ពួកគាត់អនុញ្ញាតអោយពួកគាត់ធ្វើកិច្ចប្រជុំនៅតាមផ្លូវ និងនៅជុំវិញប្រទេសដោយមិនមានការខាតបង់ពេលវេលាដែលត្រូវចំណាយនៅអាកាសយានដ្ឋាននោះទេ៕
ប្រភពអត្ថបទ៖ CNBC
