កន្លែងកំសាន្តប្រណិត៤ ល្អបំផុតសម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ និងចូលចិត្តភាពស្ងប់ស្ងាត់

3946
កោះសង្សារ

ដំណើរកំសាន្តដ៏រីករាយ មិនមានន័យថាអ្នកត្រូវតែពេញចិត្តនឹងរបៀបតុបតែងកន្លែងស្នាក់នៅ ឬទាល់តែមានអចលទ្រព្យប្រណិតនោះទេ អ្នកក៏គួរតែគិតដល់បរិស្ថានធម្មជាតិនៅជុំវិញនោះផងដែរ។ បច្ចុប្បន្ននេះ អ្នកអាចរីករាយជាមួយនឹងរមណីយដ្ឋានប្រណិតៗ និងមានបរិស្ថានល្អបរិសុទ្ធជាច្រើន ហើយមានកន្លែងមួយនៅប្រទេសកម្ពុជា ។ 

ការព្យាយាមការពារធម្មជាតិ ដោយការឌីស្សាញកន្លែងកំសាន្តបែបបៃតង រួមទាំងអាហារ ធម្មជាតិ សហគមន៍ និងការប្រើប្រាស់ថាមពលក៏ត្រូវបានធ្វើតាមបែបធម្មជាតិ គឺជាឋានសួគ៌មួយសម្រាប់អ្នកដែលស្នេហាធម្មជាតិ ចូលចិត្តភាពស្ងប់ស្ងាត់ និងភាពបរិសុទ្ធជាដើម។ ខាងក្រោមនេះ គឺជាសណ្ឋាគារដ៏អស្ចារ្យទាំងបួននៅលើលោក ដែលត្រូវបានបង្កើតឡើងយ៉ាងប្រណិត និងមិនធ្វើឲ្យប៉ះពាល់ដល់សម្បត្តិធម្មជាតិ។ 

១. Gili Lankanfushi, ប្រទេស Maldives

កន្លែងដែលល្អដាច់គេនៅមហាសមុទ្រឥណ្ឌា គឺ Gili Lankanfushi ជារីសតប្រណិតសាងសង់ជាប់ដី (មិនបណ្តែតទឹក) ដែលបង្កើតឡើងតាមទស្សនៈវិស័យវិជ្ជមានចំពោះបរិស្ថាន និងប្រព័ន្ធអេកូឡូជីស្របតាមធម្មជាតិ។ Gili Lankanfushi ស្តិតក្នុងបឹងទឹកប្រៃដែលធំជាងគេនៅប្រទេស Maldives ជាវីឡាប្រណិតដែលត្រូវបានសាងសង់ឡើងលើផ្ទៃទឹក ដោយប្រើសសរឈើ និងសម្ភារៈដែលមានភាពយូរអង្វែងដើម្បីកាត់បន្ថយការប៉ះពាល់ដល់ជីវិតក្នុងទឹក និងរំខានដល់ធម្មជាតិ ប៉ុន្តែភ្ញៀវដែលស្នាក់នៅ នៅតែអាចមើលឃើញទេសភាពនៃផ្ទៃសមុទ្រដ៏ល្វឹងល្វើយបាន៣៦៥ដឺក្រេដ៏ដែល។ នៅទីនោះ ការប្រើប្រាស់ប្លាស្ទិចក៏ត្រូវបានគេលើកទឹកចិត្តឲ្យប្រើប្រាស់ឡើងវិញផងដែរ។

២. Mashpi Lodge, ប្រទេស Ecuador

តើអ្នកស្គាល់អ្វីខ្លះអំពីប្រទេសអេក្វាឌ័រ? ព្រៃអាម៉ាស្សូន និងកោះ Galapagos ? យើងនឹងប្រាប់អ្នកនូវទីកន្លែងមួយទៀតនៅប្រទេសអេក្វាឌ័រ គឺផ្ទះសំណាក់ Mashpi Lodge ជាកន្លែងដែល unique ជាងគេមួយលើពិភពលោកក្នុងការទទួលបានបទពិសោធន៍នៃដំណើរកំសាន្តតាមធម្មជាតិបែបប្រណិត។ ស្ថិតក្នុងតំបន់ព្រៃមួយដែលពោរពេញដោយជីវចំរុះ ហើយនឹងព្រៃអភិរក្សជាលក្ខណៈឯកជន មានផ្ទះសំណាក់មួយដែលអ្នកអាចមើលឃើញពពកហោះនៅលើដើមឈើ ព្រៃបៃតងដែលមានទៅដោយដើមឈើខៀវស្រងាត់។ មានកន្លែងសម្រាប់ឲ្យក្រុមអ្នកចូលចិត្តស្រាវជ្រាវពីធម្មជាតិ និងមានទីធ្លាសម្រាប់ភ្ញៀវកំសាន្ត អាចទទួលបានអត្ថប្រយោជន៍ពីការរៀនអំពីធម្មជាតិ និងជីវិតសត្វព្រៃនៅទីនោះ។ លើសពីនេះទៀត ផ្ទះសំណាក់ Mashpi Lodge ប្រើប្រាស់វារីអគ្គីសនីផ្ទាល់ខ្លួន ១០០% ដែលមិនធ្វើឲ្យប៉ះពាល់ដល់ធម្មជាតិ។ 

៣. Song Saa Private Island, ប្រទេសកម្ពុជា

បន្ទាប់ពីកោះរ៉ុង មានប្រជុំកោះធំលំដាប់ទីពីរមួយទៀតនៅប្រទេសកម្ពុជាដែលជាតំបន់អេកូទេសចរណ៍ប្រណិត គឺកោះសង្សារ។ រមណីយដ្ឋាននេះសាងសង់ឡើងដោយឈើលាយថ្ម និងប្រក់ដោយដំបូលស្បូវ ប្រើប្រាស់វត្ថុធាតុដើម និងកម្លាំងពលកម្មក្នុងស្រុក។ ក្នុងនាមជាកន្លែងកំសាន្តបែបសិប្បនិមិត្ត ដែលត្រូវបានបង្កើតឡើងដើម្បីការពារតំបន់ជុំវិញថ្មប៉ប្រះទឹក និងជីវិតក្នុងសមុទ្រ រួមមានអណ្តើក សេះសមុទ្រ និងប្រភេទត្រីកម្រជាច្រើនទៀត។ ក្រុមអ្នកជីវវិទូសមុទ្រដែលខិតខំប្រឹងប្រែងបង្កើតវាឡើង ជាការជួយផ្នែកមួយនៃការមិនបំពុលទឹក បរិស្ថាន និងប្រើប្រាស់សម្ភារៈកកើតឡើងវិញ។ លើសពីនេះទៀត ពួកគេធ្វើការជាមួយសហគមន៍ក្នុងតំបន់ដើម្បីគាំទ្រដល់កសិករសរីរាង្គ និងទ្រទ្រង់បេសកកម្មសង្គមរួមទាំងកម្មវិធីអប់រំផងដែរ។

៤. Valsana Hotel, ប្រទេសស្វីស

កាជិះស្គីលើទឹកកកបែបប្រណិតនៅភ្នំអាល់ប្រទេសស្វីស គឺជាសកម្មភាពមួយដ៏ពេញនិយមនៅទីនោះ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលស៊ូនឹងអាកាសធាតុដ៏ត្រជាក់នោះបាន? ភ្នំមួយនៅតំបន់ Arosa ក្នុងជួរភ្នំ Graubunden ភាគខាងកើតនៃប្រទេសស្វីស មានសណ្ឋាគារប្រណិតមួយដែលដំណើរថាមពល ៩៥% ដោយថាមពលកកើតឡើងវិញ។ ផ្នែកខាងក្នុងនៃបន្ទប់នីមួយៗ ត្រូវបានតុបតែងជាមួយនឹងគ្រឿងសង្ហារឹមកែច្នៃ និងពូកដែលមានជាតិសរសៃដូង។ ខណៈពេលដែលផលិតផលលាងសម្អាតអេកូឡូស៊ី ការវេចខ្ចប់ និងគ្រឿងទេសសម្រាប់ប្រើក្នុងភោជនីយដ្ឋានរបស់ពួកគេ គឺមានប្រភពមកពីក្នុងស្រុក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។