ប្រវត្តិនៃការកកើតក្រុមហ៊ុន Google

3773

ស្របពេលដែលប្រព័ន្ធអ៉ីនធឺណិតលេចចេញជារូបរាង ម៉ាស៊ីនស្រាវជ្រាវ និង web domains ក៏បានចាប់ផ្តើមកកើតដំណាលគ្នានោះដែរ។ ក្រៅពីជាម៉ាស៊ីនស្រាវជ្រាវព័ត៌មានដ៏មានប្រជាប្រិយភាពលើសកលលោក Google ក៏ជាម៉ាស៊ីនស្រាវជ្រាវមួយដែលជួយបំរួញនូវរយ:ពេលនៃការស្វែងរកព័ត៌មានរបស់អ្នកប្រើប្រាស់ផងដែរ។ ខាងក្រោមនេះគឺជារឿងរ៉ាវដែលនៅពីក្រោយការកកើតនៃម៉ាស៊ីនស្រាវជ្រាវព័ត៌មាន Google។

ការចាប់ផ្តើម

ស្រដៀងទៅនឹងរឿងរ៉ាវដ៏ជូរចត់នៃការកកើតនូវក្រុមហ៊ុនផ្សេងៗ លោក Larry Page និង លោក Sergey Brin ក៏បានជួបការលំបាកនៅកំលុងពេលចាប់ដំណើរការ Google ផងដែរ។ នៅក្នុងឆ្នាំ ១៩៩៥ ស្ថាបនិកទាំងពីរក៏បានជួបគ្នាជាលើកដំបូងនៅឯមហាវិទ្យាល័យ Stanford ហើយចាប់ទាំងពីពេលនោះមក អ្នកទាំងពីក៏ចាប់ផ្តើមអង្រួនពិភពលោកទាំងមូលតាមរយៈការរកឃើញរបស់ពួកគេ។ នាពេលនោះ លោក Brin គ្រាន់តែជានិស្សិតឆ្នាំទី ២ ប៉ុណ្ណោះ ហើយការងាររបស់គាត់ និងលោក Page គឺដើរស្វែងរកនូវសិស្សនិស្សិត ដែលមានចំណង់ចំណូលចិត្ត និងគោលដៅដូចគ្នាដើម្បីធ្វើការងារដ៏អស្ចារ្យមួយ។ ស្ថិតនៅក្នុងកន្លែងប្រវត្តិសាស្ត្រនៃទីក្រុង សាន់ហ្វ្រេនស៊ីស្កូ លោក Brin និង លោក Page បានធ្វើការពិចារណាចុះឡើងៗ ក៏នៅតែមិនអាចបញ្ឈប់ការពិភាក្សាដ៏តានតឹងលើការកំណត់ជោគវាសនារបស់ Google ហើយពួកគាត់ក៏នូវតែបន្តជជែកពិភាក្សាគ្នាទៀត។ លោក Page និង លោក Brin ហាក់បីដូចមានគំនិតយោបល់ខ្វែងគ្នាទៅលើប្រធានបទសង្គម ហើយសំណួរដែលមនុស្សគ្រប់គ្នាតែងសួរថាហេតុអ្វីបានជាពួកគាត់ទាំងពីរអាចធ្វើការជាមួយគ្នាបាន? គឺដោយសារតែពួកគាត់មាន ចំណាប់អារម្មណ៍ និងបំណងប្រាថ្នាតែមួយចង់បង្កើតនូវម៉ាស៊ីនស្រាវជ្រាវព័ត៌មានសម្រាប់ពិភពលោក។

គម្រោងការដំបូង

លោក Page និង លោក Brin  បានធ្វើការជាមួយគ្នាជាលើកដំបូងនៅពេលដែលពួកគាត់ចាប់ផ្តើមសរសេរកូដ(Code)សម្រាប់ម៉ាស៊ីនស្រាវជ្រាវព័ត៌មាន ដែលពួកគាត់បានដាក់ឈ្មោះថា BackRub។ ដាក់ឈ្មោះបែបនេះដោយសារតែកម្មវិធី BackRub អាចភ្ជាប់ទៅនឹងម៉ាស៊ីនស្រាវជ្រាវដ៏ទៃទៀតបានដោយស្វ័យប្រវត្តិ។ ថ្វីបើកូដនោះ វាមានភាពច្របូកច្របល់ក៏លោកទាំងពីរខិតខំធ្វើវារហូតទទួលបានជោគជ័យ។ ភាពជោគជ័យនោះ បានធ្វើឲ្យពួកគាត់អាចបង្កើតនូវនិក្ខេបបទមួយដែលមានចំណងជើងថា “The Anatomy of a Large Scale Hypertextual Web Search Engine.” BackRub មានមុខងារពិសេសមួយដែលអាចប្រើបានក្នុងការវិវដ្ដនៃវិស័យបច្ចេកវិទ្យា ដែលហៅថា PageRank។ លើសពីនេះទៅទៀត BackRub អាចរៀបចំគេហទំព័រសំខាន់ៗទៅតាមលំដាប់ ដោយបញ្ចូលគេហទំព័រទាំងអស់ទៅក្នុងគណនីតែមួយ ដោយធ្វើការភ្ជាប់នូវចំនួនទំព័រ និងចំនួនតួលេខទៅនឹងគេហទំព័រដើម។ របកគំហើញថ្មីនោះត្រូវបានបង្កើតឡើងទទួលបានជោគជ័យ ប៉ុន្តែជាអកុសលអ្នកទិញមិនចាប់អារម្មណ៍ទិញនូវរបកគំហើញថ្មី ដែលកំពុងតែស្ថិតក្នុងដំណាក់កាលសាកល្បងដំបូងឡើយ។ ចុងក្រោយបន្ទាប់ពីត្រូវបានគេបដិសេធច្រើនលើកច្រើនសារមិនព្រមទិញបច្ចេកវិទ្យាដែលពួកគាត់បង្កើតឡើង លោក Brin និង លោក Page ក៏សម្រេចចាប់ផ្តើមអាជីវកម្មនេះដោយខ្លួនលោកផ្ទាល់ ហើយប្តូរឈ្មោះទៅជា Google នៅឆ្នាំ ១៩៩៨។

លោក Page និង Brin បានទទួលកម្លាំងចិត្តដើម្បីឆ្ពោះទៅមុខពីការផ្លាស់ប្តូរឈ្មោះទៅជា Google ដែលផ្គុំឡើងពីពាក្យ Gogol និង Voila។ ដើម្បីដំណើរការបាននូវអាជីវកម្មថ្មីនេះ ស្ថាបនិកទាំងពីរត្រូវការអ្នកចូលហ៊ុនយ៉ាងច្រើន។ លោក Andy Bechtolsheim ដែលជាស្ថាបនិកក្រុមហ៊ុន Sun Microsystems ពិតជាចាប់ចិត្តទៅលើក្រុមហ៊ុន Google ណាស់នៅគ្រានោះ ដោយលោកបានប្រាប់លោក Page និង Brin ថា “មិនបាច់មានការពិភាក្សាទេ ខ្ញុំនឹងចេញមូលប្បទានប័ត្រឲ្យអ្នក?” មូលប្បទានប័ត្រដែលលោក Sun Microsystems បានចេញឲ្យទៅលោក Page និង លោក Brin នោះ មានចំនួនទឹកប្រាក់ ១០០,០០០ដុល្លារ ហើយស្ថាបនិកទាំងពីរបានប្រមូលប្រាក់ពីបន្ថែមពីអ្នកវិនិយោគផ្សេងទៀត មិត្តភក្តិ និងគ្រួសារ សរុបបានទុនប្រហែល ១លានដុល្លារ។ ទុនទាំងនោះហើយ ដែលបានជួយឲ្យពួកគាត់ទាំងពីរឆ្ពោះទៅមុខដោយជោគជ័យ។

ពីរសប្តាហ៍ដំបូងបន្ទាប់ពីស្ថាបនិកទាំងពរបានទទួលមូលប្បទានប័ត្រ គឺពួកគាត់ពិតជាមិនដឹងថាគួរធ្វើអ្វីខ្លះជាមួយនឹងលុយដ៏ច្រើននៅក្នុងគណនីនោះទេ។ ក្រោយមកអ្នកទាំងពីរបានបើកការិយាល័យដំបូងរបស់ខ្លួនក្នុងទីក្រុង Menlo Park រដ្ឋកាលីហ្វញ៉ា។ ហើយបានប្រកាសជាផ្លូវការថា Google.com ជាម៉ាស៊ីនស្រាវជ្រាវព័ត៌មានដែលអាចឆ្លើយសំនួរបានច្រើនជាង ១០,០០០ សំនួរក្នុងមួយថ្ងៃ។

បួនឆ្នាំក្រោយមក លោក Page និង លោក  Brin បានដកពាក្យ beta(បេតា)ចេញពី Google ហើយនៅឆ្នាំ២០០១  Google ក៏បានទទួលបានប័ណ្ណប៉ាតង់សម្រាប់ដំណើរការអាជីវកម្មបច្ចេកវិទ្យារបស់ខ្លួន។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Google ហាក់បីដូចជាមិនមានគូប្រជែងនោះទេ ហើយម៉ាស៉ីនស្រាវជ្រាវនេះ បានផ្លាស់ប្តូរនូវប្រព័ន្ធដំណើរការអ៉ីនធឺណិតទាំងស្រុង។ Google បានប្រែក្លាយខ្លួនពីក្រុមហ៊ុនដែលគ្មានអ្នកស្គាល់ ទៅជាក្រុមហ៊ុនលំដាប់កំពូលនៃពិភពលោក ជាមួយនឹងឈ្មោះដ៏គួរឲ្យទុកចិត្ត និងព័ត៌មានសម្រាប់ស្រាវជ្រាវដ៏ទូលំទូលាយ ហើយក៏ជាកន្លែងមួយនៃពិភពបច្ចេកវិទ្យា និងការបង្កើតថ្មីផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។