កម្មវិធីផ្តល់សេវាកម្មអចលនវត្ថុ Ohmyhome របស់សឹង្ហបុរី ទទួលបានទុន $4លាន

1720

Ohmyhome ដែលជាក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (20 កញ្ញា) ថា ខ្លួនបានបង្កើនទឹកទុនចំនួន 4លានដុល្លារនៅក្នុងការផ្តល់មូលនិធិស៊េរី A ដែលដឹកនាំដោយក្រុមហ៊ុន Golden Equator Capital ។

វានឹងប្រើប្រាស់ដើមទុនដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី និងពង្រីកក្រុមជំនាញបច្ចេកវិទ្យារបស់ខ្លួន។ ក្រុមហ៊ុននេះក៏មានគម្រោងពង្រីកទៅប្រទេសម៉ាឡេស៊ី និងថៃផងដែរ។

ចាប់ផ្តើមនៅខែកញ្ញាឆ្នាំ 2016 ដោយកញ្ញា Rhonda Wong និង Race Wong ក្រុមហ៊ុន Ohmyhome ធ្វើឲ្យការជួញដូរអចលនទ្រព្យនៅសិង្ហបុរីកាន់តែមានភាពងាយស្រួល តាមរយៈការធ្វើឱ្យដំណើរការកាន់តែសាមញ្ញ លឿនជាងមុន និងមានតម្លៃសមរម្យ។ កម្មវិធីនេះ(App) សំរបសំរួលការធ្វើប្រតិបត្តិការដោយស្វ័យប្រវត្តិ និងផ្តល់នូវសេវាកម្មដែលមានតម្លៃថេរ ក៏ដូចជាការបញ្ចាំ និងសេវាផ្លូវច្បាប់ទៀតផង។

ចាប់តាំងពីបានដំណើរការមក មានផ្ទះជាង 2ពាន់កន្លែង ត្រូវបានរាយការណ៍ថាបានជួញដូរតាមរយៈ Ohmyhome ដែលមានតម្លៃសរុបជាង 850លានដុល្លារ។ Startup មួយក្រុមនេះបាននិយាយថា កម្មវិធីនេះក៏បានជួយឱ្យអតិថិជនរបស់ខ្លួនចំណេញប្រាក់កម្រៃជើងសារសរុបចំនួន 20លានដុល្លារអាមេរិកនៅក្នុងខែនេះផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។