Amazon បញ្ចេញឧបករណ៍ស្តាប់រំពងសំលេងថ្មី លឺជាងមុន ហើយមានតម្លៃតែ $50

1757

អាមេរិក៖ ក្រុមហ៊ុន Amazon ទើបតែបញ្ចេញផលិតផលថ្មីឈ្មោះ Echo Dot ដែលជាកូនប៉ាស់ថ្មីមួយមានតម្លៃ $50 ហើយមានលក់ចាប់ពីថ្ងៃនេះទៅ។ 

តើឧបករណ៍ថ្មីនេះមានអ្វីប្លែក?

អ្នកលក់រាយម្នាក់បាននិយាយថា Echo Dot មានសម្លេងលឺជាងឧបករណ៍ធម្មតា 70%។ លើសពីនេះ វាគឺជាការឌីស្សាញតាមម៉ូតសរសៃសូត ហើយការឌីស្សាញនោះមើលទៅហាក់ដូចជាស្រដៀងទៅនឹងឧបរករបំពងសំលេង Google’s Home Mini។ 

Echo Dot គឺជាផលិតផលបំពងសំលេងដែលលក់ដាច់ជាងគេរបស់ Amazon ក្នុងចំណោមម៉ាក Echo ទាំងអស់។ វាមានរូបរាងតូច មានតម្លៃសមរម្យ និងគុណភាពល្អ។ 

ក្រៅពីមានសំលេងលឺជាងផលិតផល Echo ស៊េរីមុនៗ ផលិតផលថ្មីនេះក៏ត្រូវបាន Amazon អភិវឌ្ឍឲ្យស្តាប់សំលេងបានច្បាស់ជាងមុនផងដែរ។ 

មានការឌីស្សាញរូបរាងខាងក្រៅថ្មី និងមានសំលេងខ្លាំងជាងមុន ប៉ុន្តែ Echo Dot ចេញចុងឆ្នាំ 2018នេះ នៅតែអាចប្រើដើម្បីភ្ជាប់ជាមួយ Bluetooth បានដដែល៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។