ក្រុមហ៊ុន Uber កំពុងចរចាទិញយកអាជីវកម្មដឹកជញ្ជូនធំជាងគេនៅអឺរ៉ុប Deliveroo

1530

ទីក្រុងឡុងដ៍(BLOOMBERG)៖ យោងតាមមនុស្សដែលដឹងពីផែនការនេះ សូមមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាក្រុមហ៊ុន Uber Technologies កំពុងតែពិភាក្សាគ្នាទិញយកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ Deliveroo ក្នុងតម្លៃរាប់ពាន់លានដុល្លារ។

ការដេញថ្លៃមួយរបស់ក្រុមហ៊ុន Deliveroo ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ត្រូវបានគេដេញថ្លៃតម្លៃចុងក្រោយក្នុងតម្លៃជាង 2 ពាន់លានដុល្លារអាមេរិក ហើយ Uber កំពុងតែប្រមាញ់ក្រុមហ៊ុន Deliveroo ដើម្បីបំពេញមហិច្ចតាគ្របដណ្ដប់លើការដឹកជញ្ជូនម្ហូបអាហារនៅក្នុងទ្វីបអឺរ៉ុប។ ចំណែកតម្លៃដែល Uber ទិញនោះ មិនត្រូវបានគេដឹងនៅឡើយទេ តែវាត្រូវបានគេបង្ហើបថា តម្លៃដែល Uber អាចទិញយក Deliveroo បានគឺគួរតែខ្ពស់ជាងតម្លៃដែលត្រូវបានគេដេញយកចុងក្រោយ។

មានការលើកឡើងថា មានការបែកបាក់គ្នារវាង Deliveroo និងអ្នកវិនិយោគទុនរបស់ខ្លួន ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុន Deliveroo និង Uber បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។

លោក Dara Khosrowshahi នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Uber ព្យាយាមច្បាមយកអាជីវកម្មចែកចាយម្ហូបអាហារ ព្រោះថា ក្រុមហ៊ុននេះគ្រោងបោះលក់ភាគហ៊ុនជាសាធារណៈលើកដំបូងនៅក្នុងពាក់កណ្តាលឆ្នាំ 2019 ខាងមុខនេះ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនេះ កំពុងតែថ្លឹងថ្លែងលើការទិញយកក្រុមហ៊ុនផ្សេងទៀតផងដែរ ហើយមនុស្សដែលដឹងអំពីគម្រោងនេះ បាននិយាយថា Uber កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយគូប្រជែងនៅមជ្ឈឹមបូព៌ា គឺក្រុមហ៊ុន Careem ។ បន្ទាប់ពីបានលក់អាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចិន និងរុស្ស៊ី Uber ងាកទៅសម្រុកទិញក្រុមហ៊ុនគូប្រជែងរបស់ខ្លួនវិញ ជាជាងលក់អាជីវកម្មនៅក្នុងតំបន់ដែលនៅសេសសល់។

Deliveroo គឺជាអាជីវកម្មបង្កើតថ្មីធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ហើយកាលពីឆ្នាំមុនវាបានបង្កើនទុនប្រហែល 480លានដុល្លារ ពីវិនិយោគិន រួមមានក្រុមហ៊ុន Fidelity Investments និង T. Rowe Price Group Inc។  ក្រុមហ៊ុននេះប្រកួតប្រជែងដោយផ្ទាល់ជាមួយ Uber Eats, អាជីវកម្មដឹកជញ្ជូនម្ហូបអាហាររបស់យូ Uber អស់រយៈពេលយូមកហើយ។

ក្រុមហ៊ុន Deliveroo បានពិភាក្សាគ្នាផ្នែកហិរញ្ញប្បទានកាលពីឆ្នាំមុនជាមួយក្រុមហ៊ុន SoftBank Group ដែលជាអ្នកវិនិយោគធំបំផុតមួយរបស់ Uber ។ តែការចរចានោះត្រូវបានបញ្ចប់ភ្លាមៗ បន្ទាប់ពី SoftBank ងាកទៅផ្តោតលើការគាំទ្រ Uber វិញ។

លោក William Shu ស្ថាបនិករបស់ Dliveroo

ថ្វីបើ Deliveroo មិនសូវមានគេស្គាល់នៅក្នុងតំបន់អាស៉ី និងនៅក្នុងទីផ្សារអាមេរិកក៏ដោយ ប៉ុន្តែវាមានវត្តមាននៅគ្រប់ទីកន្លែងក្នុងទ្វីបអឺរ៉ុប ដោយមានប្រតិបត្តិការក្នុងទីក្រុងជាង 200 នៅលើទ្វីបចំនួន 4 ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។