អាជីវកម្មបង្កើតថ្មី Cluep ប្រើដើមទុនអស់តែ៥០ម៉ឺនដុល្លារ ថ្ងៃនេះលក់បានក្នុងតម្លៃ៤០លានដុល្លារ

2006

Toronto(TechCrunch)៖ អាជីវកម្មបង្កើតថ្មីមួយដែលមានមូលដ្ឋាននៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា និងបានចាយទុនអស់តិចជាង ៥០ម៉ឺនដុល្លារដែលបានពីវិនិយោគគិនឯកជន( angel investors) ដើម្បីរកស៉ីក្នុងវិស័យផ្សាយពាណិជ្ជកម្មលើអ៉ីនធើណិត មានឈ្មោះថា Cluep ឥឡូវនេះត្រូវបានទិញយកដោយក្រុមហ៊ុន Impact Group ក្នុងតម្លៃ ៤០លានដុល្លារអាមេរិក ឬប្រហែល ៥៣លានដុល្លារកាណាដា។ 

Cluep ត្រូវបានបង្កើតឡើងដោយយុវជនបីនាក់នៅឆ្នាំ២០១២ គឺ Anton Mamonov, Sobi Walia និង Karan Walia ដែលកាលណោះពួកគេមានអាយុតែ ១៦ ១៧ និង ២១ឆ្នាំប៉ុណ្ណោះ។ ពួកគេចាប់ផ្តើមបង្កើតកម្មវិធីផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលដំបូងដោយប្រើបច្ចេកវិទ្យា AI ឡើង គឺដើម្បីជួយធ្វើឲ្យម្ចាស់ស្លាកយីហោរនានាអាចភ្ជាប់ទៅកាន់អតិថិជនគោលដៅរបស់ពួកគេ។ 

នៅពេលនោះពួកគេស្ថិតក្នុងវ័យជំទង់ប៉ុណ្ណោះ ប៉ុន្តែពួកគេបានតស៊ូដឹកនាំអាជីវកម្មតាំងពីបាតដៃទទេរ។ មានពេលមួយ ពួកគេបានលួចហេកចូលក្នុងកុំទ្យូទ័ររបស់សកលវិទ្យាល័យរបស់ពួកគេនៅទីក្រុងតូរ៉ុនតូ ដើម្បីអាចប្រើប្រាស់ប្រព័ន្ធកម្មវិធីទាញយកទិន្នន័យដែលមានកម្លាំងខ្លាំង ព្រោះថាពួកគេមិនមានលុយទិញកម្មវិធីកុំទ្យូទ័រនោះដោយខ្លួនឯង។ ដើម្បីសន្សំទុន ពួកគេបានញាំអាហារនៅតាមវិហារសាសនានានៅក្នុងទីក្រុង។ 

លោក Walia បានប្រាប់សាព័ត៌មាន TechCrunch ថា “គ្មានអ្នកណាចង់ដាក់ទុនជាមួយយើងទេនៅពេលដំបូង ដូច្នេះពួកយើងត្រូវរស់នៅដោយពឹងលើកម្ចីសម្រាប់សិស្សរបស់ខ្ញុំតែម្នាក់ (student loans)”។ លោកបានបន្តថា “ពួកយើងធ្វើការងារបានល្អណាស់កាលណោះ គឺការសរសេរកូដបង្កើតកម្មវិធី ហើយយកវាទៅលក់។ ពេលនោះខ្ញុំមិនធ្លាប់លក់អ្វីនោះទេពីមុនមក ប៉ុន្តែខ្ញុំបានព្យយាមរៀនពីវា”។ 

មិនយូរប៉ុន្មាន ពួកគេបានទទួលទុនគ្រាប់គ្រាន់ពីវិនិយោគិនឯកជន ដែលល្មមអាចចំណាយលើប្រាក់ខែផ្ទាល់ខ្លួនរបស់ពួកគេ ជួលវិស្វករបច្ចេកវិទ្យា ជួលបុគ្គលិកលក់ និងមានលទ្ធភាពជួលការិយាល័យធ្វើការ។ តាំងពីពេលនោះមក ចំណូលរបស់ Cluep បានកើនឡើងជាបន្តបន្ទាប់។

  • នៅឆ្នាំ ២០១៥ ពួកគេរកចំណូលបាន ២លានដុល្លារកាណាដា
  • នៅឆ្នាំ ២០១៦ ពួកគេរកចំណូលបាន ៦លានដុល្លារកាណាដា
  • នៅឆ្នាំ ២០១៧ ពួកគេរកចំណូលបាន ១៤.៥លានដុល្លារកាណាដា
  • គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨នេះ ពួកគេរកចំណូលបាន ច្រើនជាង ៣០លានដុល្លារកាណាដាឯណោះ។

ពួកគេធ្លាប់ទទួលបានការស្នើរសុំបណ្តាក់ទុនពីក្រុមហ៊ុនវិនិយោគ (VCs) នៅចុងឆ្នាំ ២០១៥ ហើយក៏ធ្លាប់ចង់ប្រមូលទុនជុំទីមួយផងដែរ (Series A) ប៉ុន្តែចុងក្រោយពួកគេចង់មានភាពឯករាជ និងដើម្បីអាចលក់អាជីវកម្មទាំងស្រុងវិញ។ 

សម្ព័ន្ធក្រុមហ៊ុន Impact Group ជាក្រុមហ៊ុនលក់គ្រឿងទេស និងរកស៉ីវិស័យផ្សាយពាណិជ្ជកម្ម និងក្លាយជាម្ចាស់ថ្មីរបស់ Cluep ទាំងស្រុង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។