ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon របស់សហរដ្ឋអាមេរិចកំពុងរៀបចំគម្រោងវិនិយោគទឹកប្រាក់ ១ ពាន់លានដុល្លារទៅក្នុងប្រទេស ឥណ្ឌូនេស៊ី។ ក្រោយពេលដែលមើលឃើញថាប្រទេសឥណ្ឌូនេស៊ីគឺជាទីផ្សារសេដ្ឋកិច្ចឌីជីថលដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ ហើយការវិនិយោគនេះអាចមានរយ:ពេលលើស ១០ឆ្នាំ។ ប្រទេសឥណ្ឌូនេស៊ីអាចនឹងទទួលបាននូវ cloud computing unit ដំបូងគេក្នុងប្រទេសដែលបង្កើតឡើងដោយ  Amazon Web Services (AWS)។

បច្ចុប្បន្នក្រុមហ៊ុនឥណ្ឌូនេស៊ីថ្មីៗប្រើប្រាស់សេវាកម្ម Amazon Web Services (AWS) របស់បរទេសដើម្បីចែកចាយទិន្នន័យទៅប្រទេសផ្សេងៗ។ ហើយវាក៏ជាបញ្ហាចោទមួយដែលក្រុមហ៊ុនឥណ្ឌូនេស៊ីទាំងនេះត្រូវប្រឈមជាមួយរដ្ឋភិបាលរបស់ខ្លួនដោយសារតែច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី គឺតម្រូវឲ្យគ្រប់ក្រុមហ៊ុនក្រុងស្រុកទាំងអស់ត្រូវតែមានមជ្ឈមណ្ឌល រក្សាទិន្នន័យក្នុងស្រុក។  ដោយឡែកសព្វថ្ងៃនេះក្រុមហ៊ុន Amazon Web Services (AWS) មិនមានទីស្នាក់ការនៅក្នុងប្រទេស ឥណ្ឌូនេស៊ីទេ ប៉ុន្តែការវិនិយោគនេះអាចនឹងធ្វើឲ្យមានការប្រែប្រួលក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ។ ខណៈ Amazon Web Services (AWS) គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យ cloud infrastructure space ក្រុមហ៊ុន Alibaba Cloud ក៏កំពុងវិនិយោគនៅក្នុងអាសុីអាគ្នេហ៍ផងដែរ ដោយកាលពីពេលថ្មីៗនេះ Alibabab បានធ្វើការផ្សព្វផ្សាយពីផលិតផលខ្លួននៅប្រទេសសិង្ហបុរី៕

អត្ថបទដកស្រង់ពី៖ Techinasia

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។