នៅទីក្រុង Enniskillen ក្នុងប្រទេសអៀរឡង់ខាងជើង មានរមណីយដ្ឋានមួយឈ្មោះ Finn Lough Resort ផ្តល់ឱ្យអ្នកនូវធម្មជាតិដែលសម្រស់ស្រស់ស្អាតមាន ចេញពីក្នុងបន្ទប់រាងមូលចំនួនប្រាំពីរនៅក្នុងរមណីយដ្ឋាននោះ។ នៅក្នុបន្ទប់នោះមានជញ្ជាំង 180ដឺក្រេ ដែលអាចមើលទេសភាពនៃព្រៃឈើ និងភាពស្ងាត់ជ្រងំ។
ប្រសិនបើទិដ្ឋភាពធម្មជាតិមិនគ្រប់គ្រាន់ដើម្បីទាក់ទាញអ្នកទេ នៅក្នុងបន្ទប់រាងមូលនោះមានគ្រែពូក 4 និងជាពូកដែលមានកំដៅ បន្ទប់ទឹកដ៏ស្រស់ស្អាត និងអាហារពេលព្រឹក។ ភ្ញៀវអាចគ្រប់គ្រងសីតុណ្ហភាព សំណើម និងអគ្គីសនីក្នុងបន្ទប់របស់ពួកគេ ក្នុងករណីដែលអាកាសធាតុខាងក្រៅមិនសូវល្អប្រសើរ។
រមណីយដ្ឋាន Finn Lough មិនត្រឹមតែផ្តល់ជូនការសម្រាកលំហែរកាយជាមួយនឹងទេសភាពដ៏ស្រស់ស្រាយនោះទេ នៅពេលយប់ អ្នកនឹងអាចគេងមើលដួងតារានៅលើមេឃចេញពីលើគ្រែតាមដំបូលពណ៌សថ្លានៃបន្ទប់នោះផងដែរ។ អ្នកអាចស្រមើស្រមៃមើលថា បើអ្នកបានគេងនៅទីនោះជាមួយគូស្នេហ៍របស់អ្នកមើលដួងតារា តើវានឹងមានភាពរ៉ូមែនតិចប៉ុណ្ណា? ភ្ញៀវអាចចូលទៅលេងក្នុងព្រៃចម្ងាយពីរម៉ាយពីរមណីយដ្ឋាន ដែលជាកន្លែងរស់នៅរបស់សត្វព្រៃដូចជា សត្វក្តាន់ និងមេគោព្រៃ ព្រមទាំងមានផ្លូវជិះកង់ឡើងភ្នំដែលនាំអ្នកទៅបឹង និងប្រាសាទបុរាណផងដែរ៕
ការចំណាយនៅទីនោះគឺចាប់ពី $318 ក្នុងមួយយប់។
