រវាងភាពស្អាត និងភាពឆ្លាត តើកញ្ញាឯកទីក្រុងញូវយ៉កមួយរូបនេះរើសយកមួយណា?

1508

នាពេលបច្ចុប្បន្ននេះ មិនត្រឹមតែបុរសប៉ុណ្ណោះទេដែលមានសមត្ថភាពក្នុងការធ្វើជំនួញ ស្ត្រីក៏មានសន្ទុះលឿន ថែមទាំងជោគជ័យផងដែរ។ មិនត្រឹមតែជាជំនួញ តែក៏ជាចំណែកមួយដែលជួយ លើកទឹកចិត្ត និងជំរុញអោយស្រ្តីមានការយល់ដឹងបន្ថែមទៀត ចំពោះភាពជាសហគ្រិនដែលជោគជ័យ។

ម្ចាស់ជ័យលាភី កញ្ញាឯកញ៉ូយ៉ក ប្រចាំឆ្នាំ ២០១៥  កញ្ញា អាយមែន អូប៉ូ (Iman Oubou) បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកវិស្វកម្មជីវវេជ្ជសាស្រ្ត និងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកជីវគីមីសាស្ត្រ និងជីវម៉ូលេគុលវិទ្យា។ នាងធ្លាប់ធ្វើការជាអ្នកស្រាវជ្រាវជំងឺមហារីក អ្នកដឹកនាំបេសកម្មនាំយកគ្រឿងវេជ្ជសាស្រ្តដើម្បីអភិវឌ្ឍប្រទេស និងជាសមាជិកក្រុមព្រឹក្សាភិបាលនៃ បេសកម្មព្យាបាលរបស់អង្គការក្រៅរាជរដ្ធាភិបាលមួយនៅទីក្រុង វ៉ាស៊ីនតោនផងដែរ។ Iman ជាស្ថាបនិកគេហទំព័រ SWAAY ដែលជាគេហទំព័រដ៏ល្បីមួយសរសេរបង្ហាញពីរចនាប័ទ និងគំនិតផ្សេងៗក្នុងវិស័យជំនួញរបស់ស្រ្តី។ គេហទំព័រ SWAAY មានជំនឿថាចំណាប់អារម្មណ៍របស់ស្រ្តីម្នាក់ៗមានភាពខុសគ្នាច្រើនជាងអ្វីដែលទស្សនាវដ្ដីមួយចំនួនបានបោះផ្សាយ។ ជំនួញមួយនេះ ក៏តែងតែបង្ហាញពីរឿងរ៉ាវមួយចំនួនដែលពាក់ព័ន្ធនឹងសហគ្រិនមួយចំនួន ដែលបង្កើតឡើង និងកំពុងតែងើបបណ្តើរៗផងដែរ។ ការធ្វើបែបនេះ គឺដើម្បីជំរុញស្រ្តីអោយមានភាពឈានមុខគេក្នុងការច្នៃប្រឌិតអ្វីដែលថ្មី និងសហគ្រិនភាព តាមរយះការលើកទឹកចិត្ត និងចូលរួមជាមួយនឹងមាតិកាបញ្ញាវន្តផ្សេងៗ។

ការបង្កើត SWAAY របស់ Iman គឺ ដោយសារមានការគាំទ្រពីគណះកម្មាការរបស់ការប្រកួតបវរកញ្ញា និងការគាំទ្ររបស់ស្រ្តីជុំវិញពិភពលោក។

នៅពេលដែល Iman ឈរនៅលើឆាកប្រកួតគណះមួយរូបបានសួរនាងថា ប្រសិនបើកញ្ញាត្រូវជ្រើសរើសរវាងភាពស្អាត និងភាពវៃឆ្លាត តើកញ្ញានឹងរើសយកមួយណា?” សំនួរមួយនេះបានដិតជាប់ក្នុងខួរក្បាលរបស់នាង តាំងពីពេលនោះមក។ ជាតិជាស្រ្តី ត្រូវតែរើសរវាងពីរចំណុចនេះ។ នៅថ្ងៃដែល Iman ក្លាយជាកញ្ញាឯក គឺជាថ្ងៃនៃការចាប់ផ្ដើមរបស់នាង នៅពេលដែលគេបំពាក់ម្កុដដល់នាង នាងបានយល់ឃើញថា តំណែងមួយនេះនឹងធ្វើអោយសំលេងរបស់នាងមានឥទ្ធិពលដល់ស្រ្តីគ្រប់រូប ឆ្ពោះទៅកាន់ការផ្លាស់ប្ដូរ។ ថ្ងៃបន្ទាប់ក្រោយពីនាងឈ្នះជ័យលាភី នាងក៏បានបង្កើត កម្មវិធីផ្សាយសម្លេងជាឌីជីថល ដែលមានឈ្មោះថា “ Entrepreneur En Vogue” ដែលធ្វើការផ្ដោតទៅលើការនិទានខ្សែជីវិត និងការចែករំលែករឿងមួយចំនួនរបស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងវិស័យជំនួញនៅជុំវិញពិភពលោក។ ដោយសារតែមានការគាំទ្រយ៉ាងច្រើន រហូតដល់ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុង​ iTune រយះពេលមួយខែពេញ បន្ទាប់ពីធ្វើការបង្ហោះនោះ។

ដោយឃើញថាកម្មវិធីនេះពិតជា ធ្វើអោយមានផលវិជ្ជមាន និងបានជួយពង្រីកសក្ដានុភាពសំលេងរបស់ស្រ្តីក្នុងវិស័យជំនួញ Iman បានសម្រេចចិត្តបង្កើត ផ្សព្វផ្សាយដ៏ពេញលេញមួយ ជុំវិញគំនិតនៃការបង្កើតអោយមានការបង្ហាញពី រចនាប័ទ និងការបោះពុម្ពឌីជីថលមួយ ដែលធ្វើការផ្សព្វផ្សាយអមជាមួយនឹងការផ្លាស់ប្តូរស្រ្តីក្នុងវិស័យទំនើប គឺ SWAAY

ជុំវិញនៃការធ្វើជំនួញដោយខ្លួនឯង និងជាមុខជំនួញថ្មីដែលបង្កើតដោយខ្លួនឯងមួយនេះ វាតែងតែប្រឈមមុខនឹងការខាត ថែមទាំងអស់ថវិកាទៀត ប៉ុន្តែ Iman មិនមានភាពភ័យខ្លាចអ្វីឡើយ ព្រោះនាងបានត្រៀមទុកជាមុនរួចហើយ។ នាងបានដឹងថា នៅពេលដែលនាងអស់ថវិកាសម្រាប់ផ្គត់ផ្គង់ជំនួញមួយនេះ នាងត្រូវការរកជំនួយ ហើយនាងដឹងទៀតថា រាល់ការរកជំនួយគឺត្រូវប្រើពេលវេលា អាចដល់ទៅ៦ ទៅ ៨ ខែ​​​​​​ដូច្នេះបើនាងប៉ាន់ប្រមាណដឹងថា ថវិការបស់នាងនឹងអស់នៅខែកញ្ញា នាងត្រូវតែដើររកជំនួយនៅខែកុម្ភះ ពីវិនិយោគិនមួយចំនួន។

រឿងរបស់ Iman ពិតជារឿងមួយដែលជួយលើកទឹកចិត្តដល់បុគ្គលគ្រប់រូប មិនត្រឹមតែស្ត្រី ព្រោះជំនួញមួយៗកើតចេញពីការស្រលាញ់ និងការត្រៀមខ្លួនជាមុនចំពោះរឿងដែលកើតឡើង ទើបជាកាតាលីករជម្រុញទៅរកភាពជោគជ័យ។ Iman មិនត្រឹមតែស្អាតបឯុណ្ណោះទេ នាងក៏ចេះប្រើប្រាស់ធនធានធម្មជាតិរបស់នាងដើម្បីទាញប្រយោជន៍ដល់សង្គមជាតិ និងមនុស្សជាតិផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers! I'm Nik, a writer of Apamat. Currently, I am a year-4 university student in faculty of Business and Economic. I'm here to share my knowledges and experiences related to business with you all.