តារាសិល្បៈជាបុគ្គលដែលមហាជនស្គាល់ច្រើន ដូច្នេះហើយពួកគេគឺជាអ្នកដែលមានឥទ្ធិពលបំផុតក្នុងការផ្សព្វផ្សាយផលិតផលនិមួយៗ។ សព្វថ្ងៃយើងសង្កេតឃើញថាការធ្វើទីផ្សារនៅលើបណ្តាញសង្គមមានភាពទំលំទូលាយខ្លាំងមែនទែន។ ក្នុងនោះផងដែរ Instagram ក៏ជាកន្លែងមួយដែលម្ចាស់អាជីវកម្មជ្រើសរើសសម្រាប់ធ្វើការផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួន។ ក្នុងការផ្សព្វផ្សាយនេះទៀតសោតអាចស្តែងឡើងក្នុងរូបភាពជា reviewer, brand ambassador ឬក៏ representative ។ ជាក់ស្តែងនៅក្នុងការជ្រើសរើសអ្នកផ្សព្វផ្សាយឬតំណាងផលិតផលរបស់ខ្លួនគឺជាការលំបាកមួយសម្រាប់ប្រធានផ្នែកលក់។ ដោយឡែកបើយើងក្រឡេកមើលការផ្សព្បផ្សាយផលិតផលនៅក្នុងប្រទេសចិន ភាគច្រើនគឺជ្រើសរើសតារាស្រីដែលមានភាពល្បីល្បាញទាំង 6 រូបនេះ។ ក្នុងនោះផងដែរ យើងត្រូវបានអោយដឹងថា សម្រាប់ការផ្សព្វផ្សាយផលិតផលមួយគឺមានតម្លៃប្រហែល 1 លានយន់ ឬស្មើនឹង 146,800 ដុល្លាក្នុងមួយ Post។ តារាស្រីទាំង ៦រូបនោះមានដូចតទៅ៖

1. Angelababy

រូបភាពពី google

បច្ចុប្បន្ននាងមានអ្នក follow នៅលើបណ្តាញសង្គម Weibo រហូតដល់ 7.7 លាននាក់ និង 6.6 លាននាក់នៅលើ Instagram ។ ដោយសារតែចំនួនដ៏ច្រើននៃអ្នកគាំទ្រ Angelababy បែបនេះហើយទើបនាងត្រូវបានម្ចាស់ក្រុមហ៊ុនជាច្រើនជ្រើសរើសធ្វើជាអ្នកផ្សព្វផ្សាយនិងតំណាងផលិតផល។ សព្វថ្ងៃ តារាស្រីល្បីល្បាយវ័យ 29 ឆ្នាំរូបនេះក៏នៅតែនិយមសម្ភារៈទំនើបៗដដែល ហើយអ្នកនាងក៏ធ្វើជា brand ambassador របស់ម៉ាកមួយចំនួនដូចជា Dior, Tag Heuer និង UGG ។ ក្រៅពីនោះ អ្នកនាងក៏បានដើរម៉ូតសម្រាប់ម៉ាកដទៃទៀតដូចជា Gucci និង Givenchy ផងដែរ។
2.
Fan Bingbing

រូបភាពពី google

Fan Bingbing ត្រូវបានទស្សនាវដ្តី Forbes ចុះនៅក្នុងឆ្នាំ 2017 ថាជាតារាស្រីដែលមានចំណូលច្រើនជាងគេបំផុតរហូតដល់ 45 លានដុល្លា។ នៅលើបណ្តាញសង្គម Instagram នាងមានអ្នក follow រហូតដល់ទៅ រហូតដល់ទៅ 3.8 លាននាក់ និង 62 លាននាក់នៅលើ Weibo ។ តារាស្រីរូបនេះតែងតែបង្ហាញពីការរស់នៅដ៏ស៊ីវីលល័យរបស់ខ្លួននៅលើ Instagram។ កន្លងមក តារាសម្តែងដ៏ល្បីឈ្មោះរូបនេះក៏ទើបនឹងបង្កើតផលិតផលផ្ទាល់ខ្លួនកាលពីដើមខែមិនាមួយមានឈ្មោះថា Fan Beauty ផងដែរ។

3. Yang Mi

រូបភាពពី google

Yang Mi ត្រូវបានមហាជនស្គាល់ជាតារាសម្តែងដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសចិន។ តាមរយៈកេរ្តិ៍ឈ្មោះនិងភាពជោគជ័យនៅលើវិថីសិល្បៈ នាងក៏បានក្លាយជាអ្នកតំណាងអោយម៉ាកល្បីៗជាច្រើនដូចជា Adidas, Estee Lauder, Mulberry រួមទាំង Michael Kors ផងដែរ។ គិតមកទល់បច្ចុប្បន្ន Yang Mi មានអ្នក follow នៅលើ Weibo ច្រើនជាង Instagram គឺមានរហូតដល់ 83 លាននាក់ និងនៅលើ Instagram មានចំនួនប្រហែល 62.6 ម៉ឺននាក់។

4. Ming Xi

រូបភាពពី google

Ming Xi ធ្លាប់បានដើរម៉ូតសម្រាប់ Givenchy និង Michael Kors។ បន្ទាប់ពីមានភាពថ្លោះធ្លោយមួយនៅក្នុងកម្មវិធីរបស់ Victoria’s Secret នាងបែរជាទទួលបានការស្គាល់ពីមហាជនកាន់តែច្រើន។ មានអ្នក follow នៅលើ Instagram របស់នាងកើនដល់ 1.1 លាននាក់។ ថ្មីៗនេះ Ming Xi បានបង្ហោះពី promotion ទាក់ទងនឹងផលិតផលរបស់ L’Oreal Paris

5. Liu Wen

រូបភាពពី google

Liu Wen ត្រូវបានគេស្គាល់ជាតារាដើរម៉ូតដំបូងបង្អស់ដែលស្ថិតនៅលើទំព័រមុខរបស់ American Vogue។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានទស្សនាវដ្តី Forbes ចុះជាតារាស្រីដែលមានចំណូលខ្ពស់បំផុតក្នុងវិស័យដើរម៉ូត។ Liu Wen ធ្លាប់ធ្វើការជាមួយនឹងក្រុមហ៊ុនធំៗចំនួនដូចជា Coach, Fendi, Estee Lauder, Louis Vuitton និង Tiffany & Co. ។ មកទល់នឹងពេលនេះ អ្នក follow នៅលើគណនី Instagram របស់នាងមានរហូតដល់ 4 លាននាក់។

6. Li Yuchun

រូបភាពពី google

Li Yuchun ត្រូវបានទស្សនិកជនស្គាល់ច្រើនតាមរយៈការឆ្លងកាត់កម្មវិធីមួយដែលមានឈ្មោះថា Super Voice Girls ក្នុងឆ្នាំ 2015 ។ សព្វថ្ងៃនៅលើគណនី Instagram របស់គាត់មានអ្នក follow ប្រមាណ 86  ម៉ឺននាក់។ នាងមិនត្រឹមតែអ្នកតារាចម្រៀងនិងអ្នកនិពន្ធចម្រៀងនោះទេ ប៉ុន្តែនាងក៏ជាបុគ្គលដែលមានឥទ្ធិពលមួយរូបក្នុងការផ្សព្វផ្សាយផលិតផលម៉ាកល្បីៗក្នុងពិភពលោក។ គួរបញ្ជាក់ផងដែរថា Li Yuchun ក៏ជា brand ambassador របស់ Diesel ផងដែរ៕

ប្រភព៖ Style

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.