សហស្ថាបនិកទាំងពីរនាក់របស់ Instagram នឹងដកខ្លួនចេញពីក្រុមហ៊ុន

2430

អាមេរិក(NYT)៖ លោក Kevin Systrom និងលោក Mike Krieger បានបង្កើត Instagram ក្នុងឆ្នាំ២០១០ ប៉ុន្តែពួកគេគ្រោងនឹងចាកចេញនៅសប្តាហ៍ក្រោយនេះហើយ។ នេះបើតាមការរាយការណ៍របស់កាសែត The New York Times។

ស្ថាបនិកទាំងពីរនាក់នេះ បានលក់ instagram ទៅឲ្យ Facebook ក្នុងតម្លៃ ១ពាន់លានដុល្លារកាលពីឆ្នាំ២០១២។

Systrom និង Krieger មិនបានផ្តល់មូលហេតុអ្វីនោះទេក្នុងការសម្រេចចិត្តចាកចេញនេះ ខណៈកាលពីមុន Facebook ធ្លាប់បានសន្យាថាឲ្យស្ថាបនិកទាំងពីរដឹកនាំក្រុមហ៊ុន Instagram ដោយឯករាជ្យ ទោះបីជាលក់ទៅឲ្យ Facebook ក៏ដោយ។ 

គិតត្រឹមពេលនេះ មិនទាន់មានព័ត៌មានផ្លូវការណ៍នៅឡើយទេថានរណានឹងចូលមកជំនួសដំណែងក្បាលម៉ាស៉ីនរបស់ Instagram ទាំងពីរនេះ។

ស្ថាបនិកទាំងពីររបស់ Instagram

ការចាកចេញនេះពុំមែនជារឿងចៃដន្យ ឬកើតឡើងដោយឯកឯងនោះទេ ព្រោះពួកគេចាកចេញទាំងពីរនាក់។ មូលហេតុនៃការចាកចេញនេះ ទំនងជាដោយសារការប៉ះទង្កិចគ្នារវាងក្រុមហ៊ុនមេ Facebook ទោះបីជាកាលពី ៦ឆ្នាំមុន Facebook ធ្លាប់បានសន្យាថាឲ្យ Instagram ដឹកនាំ និងដំណើរការដោយឯករាជ្យក៏ដោយ ប៉ុន្តែថ្មីៗនេះ Facebook ហាក់លូកដៃក្នុងកិច្ចការរបស់ Instagram ច្រើន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។