ហ្វេសប៊ុកប្រកាសសេវាផ្សាយពាណិជ្ជកម្មនៅលើវីឌីអូទៅក្នុងប្រទេស២០ទៀត បន្ទាប់ពីតេស្តអស់ជាច្រើនខែ

1782

អាមេរិក(TechCrunch)៖ Facebook Ad Breaks ដែលជាសាវាផ្សាយពាណិជ្ជកម្មនៅពាក់កណ្តាលវិឌីអូ និងត្រូវបានគេដាក់ឲ្យដំណើរការនៅក្នុង 21 ប្រទេសថ្មីទៀត។

ហ្វេសប៊ុកបានប្រកាសថា សេវាផ្សាយពាណិជ្ជកម្មនេះត្រូវបានដំណើរការកាលពីខែមុននៅក្នុងប្រទេសចំនួន 5 រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អៀរឡង់ អូស្ត្រាលី និងនូវែលសេឡង់។ ពេលនេះវាកំពុងបន្ថែមប្រតិបត្តិការនៅទ្វីបអឺរ៉ុប ឡាទីន និងអាមេរិកខាងត្បូង ហើយអាស៊ីគឺនៅក្នុងបញ្ជីបន្ទាប់។

អ្នកស្រី ម៉ារីយ៉ា ស្មីត ដែលជានាយកផ្នែកផលិតផលរបស់ Facebook បានកត់សម្គាល់ថា ហ្វេសប៊ុកដំបូងបានចាប់ផ្តើមធ្វើតេស្តលើការផ្សាយពាណិជ្ជកម្មទាំងនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយថ្មីៗនេះគឺមានការផ្សាយនៅលើវីឌីអូទៀតផង។

នាងបាននិយាយថា “យើងបានចាប់ផ្តើមអភិរក្សយ៉ាងខ្លាំង។ វាជាគំនិតផ្តួចផ្តើមថ្មីមួយសម្រាប់យើង … យើងត្រូវការធ្វើវា ដើម្បីទទួលបានបទពិសោធអ្នកប្រើប្រាស់បន្ថែមទៀត”។ ជាពិសេសគាត់បាននិយាយថា ក្រុមហ៊ុនបានរកឃើញថាការផ្សាយពាណិជ្ជកម្មទាំងនេះមានប្រសិទ្ធភាពបំផុតជាមួយនឹងវីដេអូដែលមានរយៈពេលវែង ហើយឥឡូវនេះវាមានរយៈពេលបីនាទីយ៉ាងតិច។

ហ្វេសប៊ុកក៏បានរៀបចំការកែលម្អមុខងារផ្សេងទៀតផងដែរ ដូចជាសមត្ថភាពក្នុងការរកឃើញពេលវេលាដ៏ល្អបំផុតដើម្បីបញ្ចូលការផ្សាយពាណិជ្ជកម្មដោយស្វ័យប្រវត្តិ។

ហ្វេសប៊ុកក៏តម្រូវឱ្យផេកដែលអាចចូលរួមក្នុងកម្មវិធីនេះបាន យ៉ាងហោចណាស់មានអ្នកគាំទ្រជាង 10,000 នាក់ ហើយមានអ្នកមើលវីឌីអូយ៉ាងហោចណាស់ 30,000 one-minute views ទៅលើវីដេអូដែលមានរយៈពេលយ៉ាងតិចណាស់មួយនាទី។ ពួកគេក៏ត្រូវបំពេញតាមស្តង់ដាររកប្រាក់ទូទៅផ្សេងទៀតររបស់ Facebook ផងដែរ។

ខាងក្រោមនេះ គឺជាប្រទេសថ្មីដែលមានផ្តល់ជូនសេវាថ្មីនេះ គឺប្រទេសបែលហ្ស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវ៉េ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអ៊ែត អាហ្សង់ទីន បូលីវី ឈីលី កូឡុំប៊ី សាធារណរដ្ឋដូមីនិក អេក្វាឌ័រ អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ហុងឌូរ៉ាស ម៉ិកស៊ិក ប៉េរូ និងថៃ។ ជាផ្នែកមួយនៃការពង្រីកនេះ ហ្វេសប៊ុកក៏កំពុងតែបន្ថែមភាសាថ្មីចំនួន 5ដែរ គឺបារាំង អាឡឺម៉ង់ ព័រទុយហ្គាល់ អេស្ប៉ាញ និងថៃ។

នេះគឺជាប្រភពចំណូលថ្មីមួយទៀតរបស់ Facebook បន្ថែមពីលើសេវាផ្សាយពាណិជ្ជកម្មនៅលើផេកតាមរយៈការ Boost ហើយ Facebook ក៏កំពុងតែដណ្តើមទីផ្សារជាមួយ Youtube ផងដែរតាមរយៈបំបែកមុខងារវីឌីអូនៅលើ Facebook App និង IG Video នៅលើ Instagram៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។