Michael Kors នឹងទិញយកម៉ាកយីហោរប្រណិតដ៏ល្បីល្បាញរបស់អ៉ីតាលី Versace

2401

ប្រភពមួយបានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនលក់សម្លៀកបំពាក់អាមេរិក Michael Kors បានយល់ព្រមគ្រប់គ្រងលើម៉ាកយីហោរផលិតផលប្រណិតរបស់អ៉ីតាលី Versace

សេចក្តីប្រកាសជាផ្លូវការមួយត្រូវបានគេរំពឹងថានឹងធ្វើនៅសប្តាហ៍នេះ។

លោក Michael Kors មិនបានលាក់បាំងពីមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនផលប័ត្រនៃផលិតផលម៉ាកប្រណិតៗរបស់ខ្លួននោះទេ បន្ទាប់ពីទិញយកម៉ាកយីហោរខ្សែក្រវាត់របស់អង់គ្លេស Jimmy Choo ក្នុងតម្លៃ 1.2 ពាន់លានដុល្លារកាលពីឆ្នាំមុន។ ក្រុមហ៊ុនដែលមានស្លាកសញ្ញាឈ្មោះល្បីឈ្មោះខាងផលិតកាបូបស្បែកនេះ មិនអាចទាក់ទងបានភ្លាមៗដើម្បីសុំការបំភ្លឺបានទេ ហើយក្រុមហ៊ុន Versace បានបដិសេធមិនធ្វើអត្ថាធិប្បាយ។

ប្រភពពីរបានប្រាប់រ៉យទ័រថា កិច្ចព្រមព្រៀងនេះបានធ្វើម៉ាកយីហោររបស់អ៉ីតាលីដែលគេស្គាល់ថាមានឡូហ្គូក្បាលមេឌីសា មានចំនួនមិនតិចជាង 2ពាន់លានដុល្លារនោះទេ។

ប្រភពជាច្រើនបាននិយាយថា ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Blackstone ដែលមានភាគហ៊ុន20%ក្នុងក្រុមហ៊ុន Versace នឹងចាកចេញពីក្រុមហ៊ុនអ៊ីតាលីនេះទាំងស្រុង ខណៈដែលគ្រួសាររបស់ Versace ដែលជាម្ចាស់ផ្ទះសំលៀកបំពាក់នឹងរក្សាតំណែងដឹកនាំដដែល។

ក្រុមហ៊ុន Blackstone បានបដិសេធមិនធ្វើអត្ថាធិប្បាយ។

យោងតាមមនុស្សម្នាក់ដែលជាបុគ្គលិករបស់ក្រុមហ៊ុន Versace បាននិយាយថា Donatella Versace ជាបងស្រីរបស់ស្ថាបនិកជាន់ខ្ពស់លោក Gianni ដែលជានាយកសិល្បៈ និងជាអនុប្រធានក្រុមរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Milan បានកោះហៅឲ្យមានកិច្ចប្រជុំបុគ្គលិកមួយសម្រាប់ថ្ងៃអង្គារនេះ។

ព័ត៌មាននៃការលក់ Versace នេះត្រូវបានគេរាយការណ៍ជាលើកដំបូងដោយកាសែតអ៊ីតាលី Corriere della Sera កាលពីថ្ងៃចន្ទកន្លងទៅមកម្លេះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។