ក្រុមហ៊ុនធំៗអាមេរិកនៅចិន កំពុងព្យាយាមសម្របខ្លួនតាមប្រជាជន ដើម្បីយកឈ្នះគូប្រជែងក្នុងស្រុក

2667

ចិន(CNN)៖ យីហោរក្រុមហ៊ុនលោកខាងលិចមួយចំនួនបានខិតខំប្រឹងប្រែងដើម្បីយកឈ្នះចិត្តអតិថិជននៅក្នុងប្រទេសចិន ប៉ុន្តែហាក់ដូចជាមិនសូវមានប្រសិទ្ធិភាពខ្លាំងនោះឡើយ។ ជាក់ស្តែងនៅពេលដែលក្រុមហ៊ុនមួយចំនួនដែលមានទីតាំងនៅអាមេរិក និងអ៉ឺរ៉ុបបានប្រើប្រាស់វិធីសាស្ត្រជាច្រើនដើម្បីទាក់ទាញអតិថិជននៅទីនោះ ដោយបានឃើញទីផ្សារដ៏ធំសម្បើមចំពោះផលិតផលរបស់ខ្លួន ហើយដោយថែមទាំងបានផ្លាស់ប្តូររសជាតិអាហារ និងម៉ូតផលិតផលដើម្បីស្របទៅតាមចំណូលចិត្តរបស់ប្រជាជនចិត្ត និងបានបង្ខំចិត្តទទួលយកនូវយុទ្ធសាស្រ្តថ្មីៗដើម្បីទទួលបានជោគជ័យនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី 2 នៅលើពិភពលោកមួយនេះទៀតផង។

បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចកាន់តែតានតឹងរវាងចិន និងអាមេរិក បានធ្វើឲ្យយីហោរធំៗរបស់អាមរិកដូចជា Starbucks និង Apple ហាក់ដូចជាធ្លាក់ប្រជាប្រិយភាពនៅក្នុងទីផ្សារប្រទេសចិន។ ចំពោះ លោក Benjamin Cavender អ្នកវិភាគនៅក្រុមហ៊ុនពិគ្រោះយោបល់នៅក្រុមហ៊ុន China Market Research Group ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃ បានឱ្យដឹងថា: វាមិនបានដំណើរការដើម្បីបង្ហាញខ្លួនតទៅទៀតទេ ចំពោះ យីហោរទាំងនោះ។ ចំណង់ចំណូលចិត្តរបស់អតិថិជនចិនកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័ស។

ក្រុមហ៊ុនកូកាកូឡា  គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលៗ ដែលត្រូវសម្របខ្លួនទៅនឹងការពិតថ្មីៗទាំងនេះ។ លោក Curtis Ferguson នាយកប្រតិបត្តិក្រុមហ៊ុនចិនបានប្រាប់សារព័ត៌មាន CNN នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីសប្តាហ៍មុននាទីក្រុង Tianjin ថា “យើងបានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះការសម្របតាមអតិថិជន”។ លោក Frguson បានបន្តទៀតថា ក្រុមហ៊ុន CocaCola បានបញ្ចេញយីហោរភេសជ្ជៈថ្មីៗច្រើនជាង 30 នៅក្នុងប្រទេសចិនកាលពី 6ខែមុន ហើយបច្ចុប្បន្នវាមានប្រហែល 275ម៉ាកឯណោះ ។ ម៉ាកទាំងនោះមានចាប់ពីកូកាកូឡាធម្មតា រហូតដល់រសជាតិផ្សេងៗ ជាច្រើនដែលមានរសជាតិដូចជា សណ្តែកលឿង និងផ្លែប៉ោមជាដើម។ នោះគឺជាការផ្លាស់ប្តូរដ៏ធំធេងមួយចំពោះវិធីសាស្ត្រ ធ្វើជំនួញក្នុងប្រទេសចិន ដែលកាលពីមុនក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាត្លង់តានេះ ពឹងផ្អែកលើតែឥទ្ធិពលនៃម៉ាករបស់ខ្លួនប៉ុណ្ណោះ។

Starbuck កំពុងប្រវេសប្រវាស់រកការបង្កើនល្បឿនរីកចម្រើន

យីហោរហាងកាហ្វេដ៏ធំរបស់អាមេរិក Starbuck បានរៀនសូត្រក្នុងការយកចិត្តអតិថិជនជនជាតិចិន ខណៈយីហោរកាហ្វេមួយនេះមានសាខានៅប្រទេសចិនរហូតដល់ទៅជាង 3000 ហាង ក្លាយជាម្ចាស់ទីផ្សារធំបំផុតទីមួយរបស់ចិន ខណៈ Costa Coffee ស្ថិតនៅលេខពីរ។ ប៉ុន្តែកាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Stabuck បានរាយការណ៍ថាកំណើតលូតលាស់របស់ខ្លួនមានល្បឿនយឺតជាងមុន។

មូលហេតុ គឺដោយសារការលេចមុខគូប្រជែងក្នុងស្រុក គឺហាងកាហ្វេ Luckin ដែលបើកដំណើរជិតមួយឆ្នាំមុន ហើយបានពង្រីកសាខាលឿនដូចព្យុះរហូតដល់ជាង 500 ហាងគិតត្រឹមបច្ចុប្បន្ន ខណៈប្រជាជនចិនបានងាកមកប្រើប្រាស់សេវាកម្មង់អាហារ និងភេសជ្ជៈតាមអនឡាញកាន់តែច្រើន។

ហាងកាហ្វេ Starbuck នៅប្រទេសចិន

លោក Cavender បាននិយាយថា “Starbuck តែងតែបត់តាមមិនទាន់ការរីកចម្រើនខាងបច្ចេកវិទ្យារបស់ចិន។ អតិថិជនហត់នឹងឈរតម្រង់ជួររង់ចាំទិញកាហ្វេរបស់ពួកគេ

កាលពីខែសីហាកន្លងទៅ Starbuck បានព្យាយាមកែខ្លួនដោយសហការជាមួយក្រុមហ៊ុនចិន Alibaba ក្នុងការស្វែងរកការគាំទ្រសេវាដឹកជញ្ជូនដោយប្រើ App

ក្រុមហ៊ុន Apple បានចាញ់ក្នុងការប្រកួតប្រជែងនៃការរកឃើញថ្មីនៅប្រទេសចិន

ក្រុមហ៊ុន Apple បានបន្តបាត់បង់ចំណែកទីផ្សារនៅប្រទេសចិនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ទូរស័ព្ទ iPhone ត្រូវបានលក់ចេញបានតែ 10% នៃទីផ្សារទូរស័ព្ទដៃទំនើបសរុបក្នុងប្រទេសចិន ខណៈនៅអាមេរិក iPhone កាន់កាប់បានប្រហែល 40%។

Apple បានជួបដៃគូប្រកួតប្រជែងច្រើននៅប្រទេសចិន ដូចជាក្រុមហ៊ុន Huawei, Oppo Vivo និង Xiami។

ថ្មីៗនេះ Apple បានបញ្ចេញទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនដែលអាចប្រើស៉ីមពីរ និងមានទំហំអេក្រង់ធំជាងមុន ដែលនេះអាចជាយុទ្ធសាស្ត្រដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនចិន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទម្នាក់នៅលើគេហទំព័រ APAMAT ហើយអត្ថបទរបស់ខ្ញុំភាគច្រើនជាអត្ថបទព័ត៌មានពាណិជ្ជកម្ម។ បច្ចុប្បន្ន ខ្ញុំគឺជានិស្សិតឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាសមាជិកក្រុម startup ម្នាក់នៅ Apamat Team ផងដែរ។