ក្រុមហ៊ុនមេរបស់ Arby កំពុងត្រៀមទឹកប្រាក់ ២.៣ ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនប៊ឺហ្គ័រ Sonic 

2303

អាមេរិក(Business Insider)៖ នៅថ្ងៃអង្គារម្សិលមិញ ក្រុមហ៊ុន Inspire Brands ដែលជាក្រុមហ៊ុនមេរបស់ Arby បានប្រកាសថាខ្លួននឹងទិញយកក្រុមហ៊ុនប៊ឺហ្គ័រ Sonic ក្នុងតម្លៃ ២.៣ ពាន់លានដុល្លារ ឬស្មើរនឹង ៤៣.៥០ ដុល្លារក្នុងមួយភាគហ៊ុន។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្រោយពេលដែលបិទផ្សារហ៊ុននៅថ្ងៃច័ន្ទ ដែលវាបានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ Sonic កើនឡើងដល់ទៅ ១៩% ឯណោះ។ Sonic ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនប៊ឺហ្គ័រដែលមាន ម៉ឺនុយ(menu) មុខម្ហូបខុសប្លែកពីហាងអាហារប៊ឺហ្គ័រដទៃទៀត ហើយថែមទាំងមានភេសជ្ជៈច្រើនមុខសម្រាប់ជ្រើសរើសទៀតផង។

Sonic ​គឺជាក្រុមហ៊ុនលក់ប៊ឺហ្គ័ខ្នាតយក្សដ៏ល្បីល្បាញមួយរបស់អាមេរិក ហើយវាមានទីតាំងរហូតដល់ទៅ ៣,៦០០ហាងឯណោះ។ យីហោរ Sonic នឹងផ្តាច់ខ្លួនចេញពីទីស្នាក់ការកណ្តាលនាទីក្រុង Oklahoma ប៉ុន្តែនឹងនៅតែបន្តប្រតិបត្តិការដោយឯករាជ្យដដែល។

Inspire Brands ត្រូវបានបង្កើតឡើងកាលពីខែកុម្ភះ បន្ទាប់ពីបុត្រសម្ព័ន្ធរបស់ខ្លួន Arby ទិញយកភោជនីយដ្ឋាន Buffalo Wild Wings។ មកទល់ពេលនេះ Inspire Brands មានបុត្រសម្ព័ន្ធរួមមាន Arby’s, Buffalo Wild Wings, និង Rusty Taco ដែលសរុបចូលគ្នាមានទីតាំងចំនួន ៨០០០ និងរកចំណូលបានពីការលក់សរុបបានជាង ១២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យដែលបានបង្ហាញដោយក្រុមហ៊ុននេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ Inspire Brands បាននិយាយថា ក្រុមហ៊ុន Sonic គឺជាក្រុមហ៊ុនមួយដែលតែងតែផ្តោតសំខាន់លើការបង្កើតនូវគំនិតច្នៃប្រឌិតថ្មី ជាពិសេសគឺក្នុងវិស័យបច្ចេកវិទ្យាដោយពួកគេបានបង្កើតនូវបច្ចេកកវិទ្យាស្កេនមុខភ្ញៀវ។ លើសពីនេះទៀត មីនុយរបស់ Sonic គឺមានលក្ខណ:ប្លែកខុសពីហាងដ៏ទៃ ជាពិសេសគឺពួកគេតែងតែបង្កើតនូវភេសជ្ជៈថ្មីប្លែកដើម្បីបំពេញតម្រូវការរបស់អតិថិជនជានិច្ច។

នាយកប្រតិបត្តិរបស់សម្ព័ន្ធក្រុមហ៊ុន Inspire Brand លោក Paul Brown បានប្រាប់សាព័ត៌មាន Business Insider ថាក្រុមហ៊ុនរបស់លោកកំពុងតែស្វែងរកឱកាសដើម្បីទិញយកយីហោរហាងអាហារផ្សេងទៀតដើម្បីបំពេញតម្រូវការអតិថិជនបន្ថែមទៀត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។