
Michael Kors កំពុងតែចរចាទិញយកនូវម៉ាកសំលៀកបំពាក់ប្រណិតរបស់អ៉ីតាលី Versace ក្នុងទំហំទឹកប្រាក់ ២.១២ ពាន់លានដុល្លារ។ នៅពេលដំណឹងនេះបានផ្ទុះឡើងកាលពីម្សិលមិញថាការទិញយកជិតខិតមកដល់ អ្នកគាំទ្រ Versace ជាច្រើនមានការប្រតិកម្មយ៉ាងខ្លាំង។ មានការលិចលឺឡើងពីអ្នករិះគន់ថាក្រុមហ៊ុន Michael Kors របស់អាមេរិកមួយនេះអាចនឹងបិទទ្វារដោយសារតែពួកគេតែងតែយកអ្នកច្នៃម៉ូតពីអុីតាលីមក។ លើសពីនេះទៅទៀតបើយើងប្រៀបធៀបតម្លៃរបស់ក្រុមហ៊ុន Versace ជាមួយក្រុមហ៊ុន Michael Kors គឺវាខុសគ្នាដល់ទៅម្ភៃដងឯណោះ ដោយម៉ាក Versace មួយលក់បាន ២០០០$ ចំណេកឯម៉ាក Michael Kors មួយលក់បានតែមួយ $១០០។
មានមតិរិះគន់ជាច្រើនបានផុសនៅលើបណ្តាញសង្គម Instagram ដោយពួកគេបាននិយាយថា មិនត្រូវលក់ភាគហ៊ុនសូមបី ១ % ឲ្យទៅក្រុមហ៊ុន Michael Kors ទេ វាអាចនឹងបំផ្លាញម៉ាក Versace ។ ស្របពេលដែលក្រុមហ៊ុន Michael Kors បានទិញយកនូវម៉ាក Versace ពួកគេក៏បានប្រកាសនូវចក្ខុវិស័យសម្រាប់ដំណើរឆ្ពោះទៅមុខរបស់ម៉ាកនេះផងដែរ។ ដោយក្រុមហ៊ុន Michael Kors គ្រោងធ្វើការផ្លាស់ប្តូរឈ្មោះរបស់ក្រុមហ៊ុន Versace ទៅជា Capri Holdings វិញ។ លើពីនេះទៅទៀតក្រុមហ៊ុន Michael Kors មានគ្រោងការជាច្រើនសម្រាប់ធ្វើការអភិវឌ្ឍនូវម៉ាក Versace។ ខាងក្រោមនេះជាកិច្ចព្រមព្រៀងដែលក្រុមហ៊ុន Michael Kors នឹងធ្វើការកែប្រែក្រុមហ៊ុន Versace ៖
– ហាងជាច្រើននឹងអាចបើកដំណើរការ ៖ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន Cowen បានឲ្យដឹងថា ក្រុមហ៊ុន Versace នឹងបង្កើននូវចំនួនហាងរបស់ខ្លួនពី ២០០ ហាងទៅ ៣០០ ហាង នេះបើធៀបទៅនឹងស្លាកយីហោល្បីៗ ដែលមានហាងទូទាំងសកលលោក ដូចជា យីហោ Prada ដែលមានហាង ដល់ទៅ ៣៩៤ហាង យីហោ Gucci មានហាង ៥២៩ និង យីហោ Michael Kors មានហាង ៨២៩។
– ក្រុមហ៊ុន Versace គ្រោងលក់នូវស្បែជើង និងសម្ភារ:ផ្សេងៗទៀតឲ្យបានមួយតោន៖ ក្រុមហ៊ុនបានរំពឹងថាផលទុនពីការលក់សំលៀកបំពាក់ និងគ្រឿងសម្រាប់ពាក់នៅជើងឲ្យទៅបុរស និង ស្រ្តី នឹងកើនពី ៣៥% ទៅ ៦០%។
– ការទិញនូវសម្ភារ:ប្រើប្រាស់តាមប្រព័ន្ធអុីនធឺណិតមានការកើនឡើងជាខ្លាំង ៖ ដែលជាផ្នែកមួយនៃក្រុមហ៊ុន Capri Holdings ក្រុមហ៊ុន Versace នឹងបង្កើននូវសង្វាក់ផលិតកម្មរបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច និងការអភិវឌ្ឍនូវវិស័យ Omni-channel ឲ្យបានកាន់តែលឿនតាមតែអាចធ្វើទៅបាន។
– ផលចំណូលអាចនឹងមានការកើនឡើងទ្វេដង៖ យោងតាមគេហទំព័រ Bloomberg បានចេញផ្សាយថា គោលបំណងក្រុមហ៊ុន Capri Holdings ចង់ឲ្យផលចំណូលក្រុមហ៊ុន Versace មានការកើនឡើងដល់ទៅ ២ពាន់លានដុល្លារ។ ហើយនៅក្នុងឆ្នាំ ២០១៧ Versace បានផ្សាយនូវផលចំណូលរបស់ខ្លួនជាសារធារណក្នុងចំនួនទឹកប្រាក់ $៨០៨លានដុលា្លរ។
– ក្រុមហ៊ុននឹងធ្វើការពង្រឹងស្លាកយីហោប្រណិត Versace ឲ្យឈានដល់កំរិតកំពូក៖ ព្រឹត្តិការណ៍ដែលនឹងប្រារព្ធនៅពេលនិទាឃរដូវឆ្នាំ ២០១៩ អាចនឹងប្រើរយ:ពេលតិចជាងមួយសប្តាហ៍។
– ការធ្វើពាណិជ្ជកម្មរបស់ Versace អាចមានការប្រសើរឡើងជាងមុន ៖ នៅក្នុងខែកក្កដា fashion search platform Lyst បានរាយការណ៍ថា Versace គឺជាស្លាកយីហោរដែលជាប់ចំណាត់ថ្នាក់ លេខ ៧ ជាយីហោរម៉ូតសំម្លៀកបំពាក់ទាន់សម័យជាងគេ ដោយផ្អែកលើឥរិយាបថ និងការពេញចិត្តរបស់អ្នកទិញឥវ៉ាន់តាមអនឡាញ។ ចាប់តាំងពីត្រីមាសទី ១ នៃដើមឆ្នាំ ២០១៨ ម៉ាកផលិតផលនេះបានកើនឡើង២១ពិន្ទុនៅក្នុងការធ្វើចំណាត់ថ្នាក់រាល់មួយត្រីមាសម្តង។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិក្រុមហ៊ុន Michael Kors លោក John Idol បានឲ្យដឹងថា នាយកគ្រប់គ្រងការច្នៃម៉ូតយីហោអ្នកស្រី Donatella Versace នៅតែបន្តកាន់តំណែងថ្នាក់ដឹកនាំក្រុមហ៊ុនដ៏ដែល។ គួរបញ្ជាក់ផងដែរថា អ្នកស្រី Donatella បងអ្នកស្រីលោក Santo និង កូនអ្នកស្រី Allegro គឺមានភាគហ៊ុន ៨០% ក្នុង Versace ហើយពួកគេនឹងក្លាយទៅជាម្ចាស់ភាគហ៊ុនថ្មីក្នុងក្រុមហ៊ុន Capri Holdings។ ហើយ លោក Jonathan Akeroyd ដែលជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០១៦ គឺនៅតែកាន់តំណែងជាអ្នកដឹកនាំក្រុមការងាររបស់ Versace ដដែល ៕
