ហេតុផលមួយចំនួនដែលមនុស្សស្រីមិនចូលចិត្តយកដៃគូជីវិតមានអាយុតិចជាងខ្លួន

3225
រូបភាពពី google

មតិមួយចំនួនលើកឡើងថា “ស្នេហ៍ពិតមិនគិតអាយុនោះទេ” ឬក៏ “អាយុគ្រាន់ជាតួលេខ។ ពាក្យមួយឃ្លាអាចកើតឡើងពិតមែនសម្រាប់បុរសៗ ប៉ុន្តែសម្រាប់នារីគឺមានភាគតិចណាស់ដែលសម្រេចចិត្តយកបុរសដែលមានវ័យតិចជាងខ្លួនមកធ្វើជាគូអនាគត។ បុរសខ្លះយកប្រពន្ធអាយុតិចជាងដល់ទៅមួយជួរក៏មិនអី ប៉ុន្តែបើស្រីៗវិញកម្រយកណាស់។ តើមូលហេតុអ្វីដែលមនុស្សស្រីមិនចូលចិត្តយកដៃគូជីវិតដែលក្មេងជាងខ្លួន? តាមពិតមនុស្សស្រីពិចារណាលើចំណុចទាំងអស់នេះ៖

១. រូបសម្រស់

រូបភាពពី google

មនុស្សស្រីយល់ថានៅពេលដែលមានស្វាមីអាយុតិចជាង ពេលដែលបណ្តើរទៅណាមកណាគឺមើលមកមិនសម ព្រោះមើលមកខ្លួនឯងដូចជាបងស្រីបណ្តើរប្អូនប្រុសទៅវិញ។ ម្យ៉ាងវិញទៀត សម្រស់មនុស្សស្រីមិនស្ថិតស្ថេរទេ បើឥឡូវយើងចាស់ជាងគេបាត់ទៅហើយ ចុះទម្រាំ ៥ ឆ្នាំ ឬ ១០ ឆ្នាំទៅមុខទៀត?
២. ភាពចាស់ទុំ
មិនថាមនុស្សស្រីពូកែយ៉ាងណាទេ គេក៏នៅត្រូវការមនុស្សប្រុសម្នាក់ដែលរឹងម៉ាំសម្រាប់អោយនាងពឹងពាក់បាន។ មនុស្សស្រីយល់ថា នៅពេលដែលមនុស្សវ័យនៅក្មេងនៅឡើយ ប្រាកដជានៅតែមានអត្តចរិតក្មេង ពោលគឺមានចរិតឆេវឆាវ និងមិនចេះគិតគូបានល្អិតល្អន់។ នាងត្រូវការអ្នកដែលអាចមើលថែនាងបាន មិនមែនអ្នកដែលនាងត្រូវចាំមើលថែ និងហាត់ពត់អត្តចរិតនោះទេ។
៣. ទំនុកចិត្ត

នាងមិនហ៊ានយកស្វាមីក្មេងជាង ព្រោះនាងខ្លាចថ្ងៃណាមួយបុរសម្នាក់ដែលធ្លាប់តែសន្យាថានៅជាមួយនាងស្រាប់តែបែកចិត្តទៅរកស្រីក្មេងជាងខ្លួន។ នាងមិនទុកចិត្តមនុស្សប្រុសដែលនឹងព្រមរស់នៅជាមួយប្រពន្ធរបស់ខ្លួនដែលមានសម្រស់កាន់តែប្រែទៅ ហើយនឹងមិនទៅយកស្រីផ្សេងនោះ? នាងខ្លាចថ្ងៃណាមួយនាងនឹងត្រូវឈឺចាប់ចំពោះការសម្រេចចិត្តមួយនេះ។
៤. ភ្នែកញាតិ

រូបភាពពី google

ដូចដែលយើងដឹងហើយ សង្គមខ្មែរយើងធ្វើអ្វីក៏ដោយខ្លាចញាតិជិតខាងនិយាយពីមាត់មួយទៅមាត់មួយណាស់។ ខ្មែរយើងមិនទម្លាប់អោយកូនស្រីយកស្នាមីអាយុប្អូនទេ ប៉ុន្តែបើកូនប្រុសគ្មានអ្វីជាបញ្ហានោះទេ។ នេះក៏ជាមូលហេតុមួយដែលមនុស្សស្រីពិបាកនឹងយកមនុស្សប្រុសអាយុប្អូនមកធ្វើជាប្តីដែរ ព្រោះថានាងខ្លាចភ្នែកញាតិមើលមកថានាងមិនទំនង ខ្លួនឯងអាយុច្រើនហើយតែបែរជាយកប្តីអាយុប្អូន មិនចេះប្រមាណខ្លួនសោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.