ត្រឹមតែប៉ុន្មានថ្ងៃសោះតម្លៃហ៊ុនរបស់ SurveyMonkey ឡើងលឿនខុសពីធម្មតា

1857

CNBC៖ ក្រោយពេលបិទផ្សារហ៊ុនកាលពីថ្ងៃពុធ ភាគហ៊ុនរបស់ក្រុមហ៊ុន SurveyMonkey បានកើនឡើងដល់ទៅ $១៧ ក្នុងមួយហ៊ុននេះបើធៀបទៅនឹងតម្លៃហ៊ុនកាលពីថ្ងៃអង្គារគឺបានកើតឡើងដល់ទៅ ៤២%ក្នុងមួយហ៊ុន។ អ្នកវិភាគបាននិយាយថាតម្លៃហ៊ុនរបស់ក្រុមហ៊ុន SurveyMonkey នឹងបន្តកើនឡើងដល់ទៅ ៦៧% ដែលស្មើរទៅនឹងតម្លៃជាសាច់ប្រាក់ក្នុងមួយហ៊ុន $២០។ ហើយមូលធននៅលើទីផ្សារបានកើនឡើងដល់ទៅ ១៨០ លានដុល្លារ ក្រោយពេលលក់ភាគហ៊ុនអស់ ១៥ លានហ៊ុន។

ដោយនៅដំណាក់កាលដំបូងនៃការចាប់ផ្តើមលក់នូវភាគហ៊ុនជាសាធារណ:ជាលើកដំបូងមានចំនួនត្រឹមតែ ១៣.៥ លានហ៊ុន ហើយក្រុមហ៊ុនបានរំពឹងថាតម្លៃហ៊ុនដែលខ្លួនដាក់លក់ គឺវានៅចន្លោះពី ៩$ ទៅ ១១$ ដុល្លារក្នុងមួយហ៊ុនប៉ុណ្ណោះ។ នៅក្នុងខែសីហា ក្រុមហ៊ុនបានចេញរបាយការណ៍ដែលនិយាយពីការខាត់បង់នូវទឹកប្រាក់ ២៧.១៨ លានដុល្លារ លើប្រាក់ចំណូល ១២១.២ លានដុល្លារនៅពេលដែលបិទបញ្ជីគណនេយ្យកាលពីឆមាសទីមួយក្នុងឆ្នាំ ២០១៨។ យោងតាមឯកសារដែលចេញផ្សាយដោយក្រុមហ៊ុនផ្ទាល់បានឱ្យដឹងថាក្រុមហ៊ុនបានបង្រួមការខាតបង់របស់ខ្លួនទាំងពីរឆ្នាំចូលគ្នាគឺចាប់ទាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧ ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។