Amazon បានបើកហាងលក់តែទំនិញដែលលក់ដាច់ជាងគេនៅលើគេហទំព័ររបស់ខ្លួន

2562

ក្រុមហ៊ុន Amazon គឺជាក្រុមហ៊ុនលក់រាយតាមអ៉ីនធើណិតដ៏ធំមួយ និងមានការពេញនិយមយ៉ាងខ្លាំងនៅលើសកលលោក​ ហើយពេលថ្មីៗនេះវាកំពុងបោះជំហានទៅបើកហាងលក់រាយនៅក្នុងទីក្រុងញូវយ៉ក ហើយហាងនេះផ្ទាស់នឹងលក់តែផលិតផលដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ (rate)នៅលើគេហទំព័ររបស់ខ្លួនប៉ុណ្ណោះ។

បច្ចុប្បន្នក្រុមហ៊ុននេះបានបើកហាងលក់សៀវភៅចំនួន 17 កន្លែង ហើយកំពុងធ្វើពិសោធជាមួយហាង Amazon Go របស់ខ្លួនដែលមិនចាំបាច់មានបុគ្គលិកគិតលុយ ជំនួសដោយការបង់ប្រាក់តាមម៉ាស៉ីន និងទូរស័ព្ទវិញ។

កាលពីឆ្នាំទៅ ក្រុមហ៊ុននេះបានចំណាយប្រាក់ចំនួន 13,7 ពាន់លានដុល្លារដើម្បីទិញយកហាងលក់អាហារ Whole Foods ដើម្បីពង្រីកឥទ្ធិពលទៅក្នុងទីផ្សារលក់អាហារស្រស់ និងជម្រុញឲ្យសេវាកម្មដឹកជញ្ជូនគ្រឿងទេសរបស់ខ្លួនឲ្យកាន់តែធំ។

ហាងលក់ទំនិញផ្កាយបួននេះ មានដាក់លក់ប្រដាប់ក្មេងលេង  សៀវភៅ ទំនិញប្រើប្រាស់ក្នុងផ្ទះបាយ ឧបករណ៍ស្តាប់ដន្ត្រី និងឧបករណ៍អានសៀវភៅ Kindle ដែលទទួលបានការវាយតម្លៃផ្កាយបួន ឬខ្ពស់ជាងនេះ និងទំនិញដែលកំពុងពេញនិយមជាច្រើនទៀត។ អតិថិជនដែលមកហាងនេះ នឹងទទួលបានប្រម៉ូសិនពិសេសជាច្រើន ហើយចំណាយតិចប្រសិនបើពួកគេប្រើសេវាកម្ម Amazon’s Prime ។ 

ហាងលក់ទំនិញដោយផ្ទាល់ មិនប្រើអ៉ីនធើណិត និងក្លាយជាគន្លឹះច្បាមយកទីផ្សារពីគូប្រជែងរបស់ Amazon ហើយវាក៏ធ្វើឲ្យហាងលក់ទំនិញបែបបុរាណបាត់បង់ចំណែកទីផ្សារផងដែរ។ នេះគឺជាយុទ្ធសាស្ត្រទីផ្សារមួយដែលយើងគួររៀនតាម៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទម្នាក់នៅលើគេហទំព័រ APAMAT ហើយអត្ថបទរបស់ខ្ញុំភាគច្រើនជាអត្ថបទព័ត៌មានពាណិជ្ជកម្ម។ បច្ចុប្បន្ន ខ្ញុំគឺជានិស្សិតឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាសមាជិកក្រុម startup ម្នាក់នៅ Apamat Team ផងដែរ។