ក្នុងការពិចារណាថាតើអ្នកគួរចុះបញ្ជីអាករលើតម្លៃបន្ថែមឬយ៉ាងណានោះ អ្នកត្រូវ សួរខ្លួនឯងថាៈ
ក. តើឥណទានអាករលើធាតុចូលរបស់អ្នក តែងតែលើសពីអាករដែលអ្នកកំណត់លើការលក់ដូររបស់ អ្នកឬទេ?
ឧទាហរណ៏ ប្រសិនបើអ្នកជាអ្នកប្រកបអាជីវកម្មទាក់ទិនដក់ការនាំចេញសេវាដែលជាប់អាករតាម អត្រាសូន្យភាគរយ អ្នកអាចពិចារណាបានថាអ្នកនឹងមានបំណងចុះបញ្ជី ដោយស្ម័គ្រ ចិត្តដើម្បីស្នើសុំបង្វិលសងវិញនូវប្រាក់អាករដែលបានបង់លើការទិញ និងចំណាយនានា។

ខ. តើអ្នកធ្វើការផ្គត់ផ្គង់ជាប់អាករឱ្យបុគ្គលជាប់អាករដែលបានចុះបញ្ជីដទៃទៀតឬទេ?
ប្រសិនបើអ្នកមិនបានចុះបញ្ជីអាករលើតម្លៃបន្ថែមទេ អ្នកមិនអាចចេញវិក្ក័យប័ត្រ អាករលើតម្លៃបន្ថែមឱ្យអតិថិជនដែលបានចុះបញ្ជីរបស់អ្នកបានទេ។ ពេលនោះអតិថិជនរបស់ អ្នកមិនអាចស្នើសុំឥណទានអាករលើធាតុចូលបានទេ ម្ល៉ោះហើយពេលលក់ចេញវិញ អតិថិជន របស់អ្នកត្រូវគិតថ្លៃខ្ពស់ជាងសព្វដង។ ក្នុងករណីនេះគាត់អាចនឹងជ្រើសរើសការធ្វើអាជីវកម្មជា មួយអ្នកផ្គត់ផ្គង់ដែលបានចុះបញ្ជីផ្សេងទៀត ហើយអ្នកនឹងបាត់បង់មុខរបររបស់អ្នក។

គ. តើអ្នកធ្វើអាជីវកម្មជាសំខាន់ជាមួយបុគ្គលជាប់អាករដែលមិនបានចុះបញ្ជីឬទេ?
ក្នុងករណីនេះ វាហាក់ដូចជាគ្មានផលប្រយោជន៍អ្វីដល់អ្នក ដើម្បីចុះចញ្ជីអាករលើតម្លៃបន្ថែម ទេ រហូតដល់ពេលណាដែលអ្នកមានផលរបរដល់កំរិតត្រូវចុះចញ្ជីដូចពោលក្នុងចំណុចទី៣ ខាងលើ។

ឃ. អ្នកគួរយកមកពិចារណាផងដែរនូវកាតព្វកិច្ចនៃការចុះបញ្ជី
នៅពេលដែលបានចុះបញ្ជីរួចអ្នកត្រូវគណនាអាករលើធាតុចេញលើការផ្គត់ផ្គង់ជាប់អាករទាំង អស់។ អ្នកអាចស្នើសុំឥណទានបានតែចំពោះអាករលើធាតុចូល ដែលអាចបែងចែកបានចំពោះ ការផ្គត់ផ្គង់ជាប់អាករប៉ុណ្ណោះ។ អ្នកត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមជូន អគ្គនាយកដ្ឋាន ពន្ធដារឱ្យបានទៀងទាត់ ហើយ និងកាន់រក្សាបញ្ជីកាគណនេយ្យឱ្យបានត្រឹមត្រូវសម្រាប់មន្រ្តី អគ្គនាយកដ្ឋាន ពន្ធដារត្រួតពិនិត្យនៅគ្រប់ពេលវេលា។ ប្រសិនបើអ្នកសម្រេចធ្វើការស្នើសុំចុះបញ្ជីដោយស្ម័គ្រចិត្ត ត្រូវភ្ជាប់មកជាមួយនិងទម្រង់ពាក្យ ស្នើសុំនូវលិខិតពន្យល់អំពីចរិតនៃអាជីវកម្មរបស់អ្នក និងមូល ហេតុដែលអ្នកមាន បំណងចុះបញ្ជីព្រមទាំងចុះកាលបរិច្ឆេទនៃការស្នើសុំចុះបញ្ជីផង។

ប្រសិនបើអ្នកពុំមានបំណងចុះបញ្ជីក្នុងពេលបច្ចុប្បន្នទេ អ្នកត្រូវបញ្ជាក់ហេតុផល។
ប្រសិនបើអ្នកត្រូវចុះបញ្ជីដោយស្ម័គ្រចិត្ត អ្នកស្ថិតក្នុងលក្ខណៈជាបុគ្គលចុះបញ្ជីក្នុង រយៈពេល២ឆ្នាំដោយមិនគិតពីតម្លៃនៃផលរបរជាប់អាករនៃអាជីវកម្មរបស់អ្នកឡើយ៕

 

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។