តើអ្នកចង់មានភាពងាយស្រួលក្នុងការរក្សាទុកកំណត់ត្រាដើម្បីងាយស្រួលក្នុងការធ្វើកិច្ចការ ឬរក្សាសំណុំវិក្កយបត្ររបស់អ្នកទេ? ឬអ្នកកំពុងចង់បានអ្វីមួយដែលអាចជួយរំលឹកពីអ្វីដែលត្រូវធ្វើដែររឺអត់? វាមិនមែនជារឿងដែលពិបាកទៀតនោះទេនឹងអស់បារម្ភជាមួយបញ្ហាទាំងអស់នេះទៀតហើយដោយគ្រាន់តែតម្លើងកម្មវិធីទាំងពីរខាងក្រោមនេះដាក់លើទូរស័ព្ទដៃរបស់អ្នក៖
Evernote
Evernote គឺជាកម្មវិធីដែលអ្នកអាចរៀបចំកំណត់ត្រារបស់អ្នក ធ្វើកំណត់ហេតុអំពីការងារដែលត្រូវធ្វើទាំងកិច្ចការសាលា កិច្ចការក្នុងការិយាល័យ ឬជាគំរោងនៃអាជីវកម្មរបស់អ្នក បានគ្រប់ពេលវេលានិងទីកន្លែង។ អ្នកក៏អាចប្រើវាដើម្បីធ្វើការរំលឹកអំពីកាលវិភាគដែលត្រូវធ្វើ ហើយវាមានភាពងាយស្រួលក្នុងការស្កេនឯកសារដូចជាសំណុំសំបុត្រ និងវិក័យប័ត្រដោយកាមេរ៉ាដែលមានស្រាប់នៅក្នុងកម្មវិធី។ Evernote អាចជួយអ្នកបានជាច្រើនក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការងារជំនួញ និងអាចប្រើក្នុងការអប់រំផងដែរ។
សមត្ថភាពរបស់ Evernote មានដូចជា:
•សរសេរ ប្រមូល និងចាប់យកគំនិតដូចជាចំណាំកំណត់ត្រាសៀវភៅ បញ្ជីត្រួតពិនិត្យ និងការងារដែលត្រូវធ្វើ
•បង្កើតកំណត់សម្គាល់នៅក្នុងទ្រង់ទ្រាយខុសៗគ្នាដែលរួមមាន: អត្ថបទ គំនូរ រូបថត ឯកសារ អូឌីអូរ និងច្រើនទៀត
•អ្វីៗគ្រប់យ៉ាងដំណើរការដោយស្វ័យប្រវត្តិតាមរយៈទូរស័ព្ទ ឬកុំព្យូទ័រ
•ចាប់ផ្ដើមការងាររបស់អ្នកដែលធ្វើការលើឧបករណ៍មួយហើយបន្តទៅមុខទៀតដោយមិនបាត់ការងារចាស់។ល។
Todoist
កម្មវិធី Todoist គឺជាកម្មវិធីដ៏អស្ចារ្យមួយនៅពេលនិយាយពីការធ្វើផែនការការងារ។ វានឹងតាមដានភារកិច្ចរបស់អ្នកនៅពេលអ្នកបំពេញវាបន្ទាប់មកវានឹងបង្ហាញពីផលិតភាពរបស់អ្នកក្នុងរយៈពេល 24 ម៉ោង។ វារក្សាការត្រួតពិនិត្យលើទិន្នន័យរបស់អ្នកហើយប្រាប់អ្នកថាតើអ្វីដែលអ្នកកំពុងធ្វើមានភាពប្រសើរឡើងដែរ ឬទេ។ សរុបមកវាជាកម្មវិធីមួយដែលធ្វើការតាមដានលើផលិតភាពនៃការងាររបស់អ្នក។ ហើយអ្វីដែលកម្មវិធីនេះមានសមត្ថភាពធ្វើគឺមានដូចជា៖
- រៀបចំភារកិច្ចនៅក្នុងបញ្ជីការងារដែលត្រូវធ្វើរបស់អ្នកបានភា្លមរាល់ពេលដែលអ្នកគិតឃើញនូវគំនិតអ្វីមួយ។
- ជាអង្គចងចាំពីការកំណត់កាលបរិច្ជេទសំខាន់ៗដែលជិតដល់ពេលកំណត់។
- បន្ធូរភាពតានតឹងដោយមានភាពងាយស្រួលក្នុងការផ្ទេរ ឬចែករំលែកភារកិច្ច និងកិច្ចការផ្សេងៗដល់សមាជិកក្រុមក្នុងគម្រោងរបស់អ្នក។
- កំណត់សកម្មភាពសំខាន់ៗប្រចាំថ្ងៃរបស់អ្នកដោយប្រើកូដពណ៌ ដែលងាយស្រួលអោយអ្នកដឹងពីកិច្ចការចម្បងដែលត្រូវធ្វើ ឬបញ្ចប់មុនគេ។
- មានភាពងាយស្រួលក្នុងការមើលទិដ្ឋភាពទូទៅនៃសមិទ្ធផលប្រចាំសប្តាហ៍ និងប្រចាំខែរបស់អ្នកជាមួយនឹងក្រាហ្វិចដែលមានលក្ខណៈផ្ទាល់ខ្លួន៕
