HP បញ្ចេញកុំទ្យូទ័រយួរដៃម៉ូឌែលថ្មី ដែលមានសំបកផលិតពីស្បែកសត្វ

1850

អាមេរិក(TechCrunch)៖ នេះគឺជាកុំព្យូទ័រ HP Spectre Folio ដែលយកស្បែកសត្វមកធ្វើជាសំបក ទើបនឹងដាក់បង្ហាញនៅក្នុងពិធីសម្ភោធផលិតផលថ្មីរបស់ក្រុមហ៊ុនផលិតកុំទ្យូទ័រ HP នៅក្នុងទីក្រុងម៉ានហាតាន់ សហរដ្ឋអាមេរិកនៅថ្ងៃនេះ។ 

ក្រុមហ៊ុន HP បានប្រើពាក្យធ្វើទីផ្សារថា “វាធ្វើឲ្យអ្នកមានអារម្មណ៍ថាដូចជារបស់ពិតម៉្យាងនៅពេលដែលអ្នកប៉ះ និងហិតក្លិនរបស់វា”។ 

កុំទ្យូទ័រយួរដៃនេះមានទំហំ 13.3 អ៉ីញ បំពាក់ដោយអេក្រង់ថាច់ស្គ្រីន ប្រើប្រាស់ Intel Core i5 និង i7។ មាន RAM 16GB ហើយអាចតម្លើងអង្គផ្ទុកទិន្ន័យបាន 2TB ។ ក្រុមហ៊ុន HP បានអួតថាវាមានសមត្ថភាពកាន់ថ្មបាន 18ម៉ោង។ 

កុំទ្យូទ័រម៉ូឌែលថ្មីនេះ ត្រូវបានគេដាក់ឲ្យបញ្ជាទិញចាប់ពីថ្ងៃនេះ ហើយក្រុមហ៊ុននឹងចាប់ផ្តើមដឹកជញ្ជូនទៅកាន់អ្នកបញ្ជាទិញនៅចុងខែតុលានេះ ហើយតម្លៃរបស់ ចាប់ពី $1,300 ក្នុងមួយគ្រឿងសម្រាប់ម៉ាស៉ីនដែលប្រើ Core i5 ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។