Google កំពុងតែព្យាយាមទាញយកប្រាក់បន្ថែមពី YouTube តាមរយៈការផ្សាយពាណិជ្ជកម្ម

2567

Google បាននាំ YouTube កាន់តែចូលទៅក្នុងអាជីវកម្មរបស់ខ្លួនដោយផ្ដល់អោយអ្នកផ្សាយពាណិជ្ជកម្មនូវវិធីបន្ថែមទៀតដើម្បីកំណត់គោលដៅលើអ្នកប្រើប្រាស់ដោយផ្អែកលើការឆែក និងទម្លាប់នៃការមើលនៅលើគេហទំព័រ។ ក្រុមហ៊ុននេះបានអោយដឹងកាលពីថ្ងៃចន្ទនៅក្នុងអំឡុងពេលនៃការផ្សព្វផ្សាយប្រចាំសប្តាហ៍នៅទីក្រុងញូវយ៉កថា ខ្លួនកំពុងបន្ថែមឱកាសសម្រាប់ទាក់ទាញអ្នកឧបត្ថម្ភថ្មីតាមរយៈផ្នែកបន្ថែមនៃការផ្សាយពាណិជ្ជកម្មសម្រាប់វីដេអូ ឥឡូវនេះមនុស្សដែលស្វែងរកការខ្លឹមសារសាច់រឿង (searching for reviews) លើខ្សែភាពយន្ដអាចមើលឃើញផ្ទាំងបដាសម្រាប់កាលវិភាគដែលចាក់បញ្ចាំងនៅក្នុងតំបន់របស់ពួកគេ ហើយចំពោះអ្នកណាដែលកំពុងមើលវីដេអូដែលទាក់ទងនឹង game អាចមើលឃើញពីតំណ (link) ដើម្បីទាញយក game​ នោះផងដែរ។ មួយវិញទៀតសម្រាប់វីដេអូដែលទាក់ទងនឹងការធ្វើដំណើរក៏បានរួមបញ្ចូលជាមួយ និងព័ត៌មានដើម្បីជួយអ្នកប្រើក្នុងការកក់សំបុត្រទេសចរណ៏បានទៀតផង។

វាគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់ Google ដើម្បីបង្វែរម៉ាស៊ីនវីដេអូដ៏ធំរបស់ក្រុមហ៊ុនមួយនេះ អោយទៅជាក្រុមហ៊ុនដែលអាចទាញយកប្រាក់យ៉ាងច្រើនតាមរយៈការ search ផងដែរ។ ទោះបីជាក្រុមហ៊ុនមេ Alphabet មិនបានរាយការណ៍ពីប្រាក់ចំណូលរបស់ YouTube ក៏ដោយ តែអ្នកវិភាគនៅក្រុមហ៊ុន Nomura Instinet បានប៉ាន់ស្មានកាលពីខែកក្កដា ថាបណ្តាញនេះរកចំណូលបានចំនួន 12,8 ពាន់លានដុល្លារនៅឆ្នាំ 2017 ហើយចំណូលនេះត្រូវបានគេរំពឹងថាចំនួននេះនឹងកើនដល់ 22 ពាន់លានដុល្លារនៅត្រឹមឆ្នាំ 2020

លោក Tara Walpert Levy អនុប្រធានផ្នែកយុទ្ធសាស្ត្រ និងម៉ាករបស់ Google បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អ្វីដែលយើងប្រកាសនៅសប្តាហ៍ផ្សាយពាណិជ្ជកម្មវាពិតជានឹងមានការកើនឡើងទ្វេដងប្រាកដណាស់ ហើយវាក៏ជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពក្នុងការធ្វើអោយវីដេអូកាន់តែមានភាពសកម្ម និងអនុញ្ញាតអោយអ្នកផ្សាយពាណិជ្ជកម្មអាចវាស់ស្ទង់ពីភាពជោគជ័យបានទៀតផង។

លោក Levy បាននិយាយថាប្រហែលជា 60 ភាគរយនៃអ្នកដែលស្វែងរកផលិតផលនៅលើ Google បន្ទាប់មកក៏បានចូលទៅគេហទំព័រ YouTube ដើម្បីធ្វើការស្រាវជ្រាវលើព័ត៌មាននៃផលិតផលទាំងនោះបន្ថែមទៀត។ គួរបញ្ជាក់ផងដែលថាបច្ចុប្បន្ននេះ Google, Google Search, Google Maps និងកម្មវិធី Google ផ្សេងទៀតអាចត្រូវបានប្រើដើម្បីជាជំនួយទាញយកអតិថិជនបន្ថែម ហើយវាអាចគ្របដណ្តប់លើអាជីវកម្មទាំងអស់របស់ Alphabet រួមទាំង YouTube ផងដែរ៕

ប្រភពអត្ថបទ៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!