NagaWorld បានមើលឃើញនូវកំណើនដ៏ធំបំផុតនៅក្នុងប្រតិបត្ដិការ VIP របស់ខ្លួន ដែលសំដៅដល់ការភ្នាល់ ដោយចំនួនអ្នកភ្នាល់បានកើនឡើង 128% គិតជាប្រាក់ស្មើរ 25 ពាន់លានដុល្លារក្នុងរយៈពេលត្រឹម 3ត្រីមាស ក្នុងឆ្នាំនេះ។
ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន NagaCorp Ltd ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង ហើយបានចេញផ្សាយរបាយការណ៍ប្រចាំត្រីមាសទីបីរបស់ខ្លួន កាលពីថ្ងៃចន្ទដោយបង្ហាញពីប្រាក់ចំណូលពីការលេងល្បែងសរុបកើនឡើង (GGR) 94% ស្មើរនឹងប្រាក់ 1.07 ពាន់លានដុល្លារ។
ការទិញតាមទីផ្សារធំៗ បានកើនឡើង 57 ភាគរយស្មើនឹង 887,6 លានដុល្លារ។ ខណៈពេលដែលការលងតាមម៉ាស៉ីន (EGM) បានកើនឡើង 22% ស្មើរ 1,6 ពាន់លានដុល្លារ។
លោក Patrick McNally ប្រធានក្រុមហ៊ុន NagaCorp Ltd ថ្លែងថាការបើក Naga 2 កាលពីខែវិច្ឆិកាឆ្នាំមុនបានធ្វើឱ្យមានការកើនឡើងនូវគុណភាពនៃល្បែង Mass Gaming, Non–gaming និង VIP ។
កាស៊ីណូNagaWorld រួមមានNaga 1 និងNaga 2 ត្រូវបានតភ្ជាប់តាមផ្សារទំនើបក្រោមដីដែលគេស្គាល់ឈ្មោះថា NagaCity Walk ។
ក្រុមហ៊ុននេះក៏កំពុងមានគម្រោងសាងសង់ Naga 3 ផងដែរ។ ដោយផ្អែកលើការឲ្យយោបល់ពីម្ចាស់ភាគហ៊ុន ក្រុមហ៊ុនមានទំនុកចិត្តខ្ពស់ ក្នុងការពង្រីកវិសាលភាព និងធ្វើឲ្យអាជីវកម្មកាន់តែលូតលាស់ទៅមុខ ដើម្បីសម្រេចមហិច្ចតាក្លាយជារម្មណីយដ្ឋានដ៏ជោគជ័យជាងគេនៅតំបន់អាស៉ី។
ពុំមានព័ត៌មានណាមួយត្រូវបានឲ្យដឹងទាក់ទងនឹងទីតាំងដែលទីបីរបស់ Naga ទេ៕
ប្រភព៖ Phnom Penh Post
