ជាការពិត Google Map ជាកម្មវិធីមួយដែលបានសំរួលដល់អ្នកប្រើប្រាស់ជាច្រើនដូចជាការស្វែងរក ផ្លូវ ទីដៅ និងរយៈពេលក្នុងការប្រើប្រាស់ផ្លូវនានាបានយ៉ាងងាយស្រួល។ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទក្រុមហ៊ុន Google បានប្រកាសពីការផ្លាស់ប្តូរធំៗ មួយចំនួនដែលកើតមានចំពោះ Google Maps នៅលើទូរស័ព្ទទាំង iPhone និង Android ដែលវាអាចជួយអ្នកកាន់តែសន្សំសំចៃពេលវេលានៅក្នុងការធ្វើដំណើររបស់អ្នក។
Google Maps នឹងបង្ហាញអ្នកនូវភាពទាន់សម័យផ្សេងមួយទៀត លើស្ថានភាពពិតប្រាកដភ្លាមៗនៅលើរថភ្លើង និងរថយន្ដក្រុងនៅក្នុងទីក្រុងរបស់អ្នក វាអាចឲ្យអ្នកដឹងថាអ្នកកំពុងធ្វើដំណើរដូចជារថយន្ដ ឬរថភ្លើងរបស់អ្នកកំពុងដំណើរការលឿង ឬយឺត។ ក្រុមហ៊ុន Google បាននិយាយថាវានឹងមានវត្តមាននៅក្នុង 80តំបន់នៅជុំវិញពិភពលោកដំបូង ប៉ុន្តែនឹងបន្តពង្រីកទៅតំបន់ជាច្រើនទៀត ហើយកម្មវិធីនេះក៏មានផ្ទាំង “ចរាចរណ៍” ថ្មីដែលនឹងបង្ហាញអ្នកនូវព័ត៌មានទាំងអស់ដែលអ្នកអាចដឹង អំពីការធ្វើដំណើររបស់អ្នក។
ស្លាកសញ្ញានោះ យើងអាចដឹងថាអ្នកបើកបរក្នុងផ្នែកមួយនៃផ្លូវធ្វើដំណើរ ហើយសម្រាប់ផ្នែកផ្សេងទៀតសម្រាប់យានយន្តនោះ វានឹងបង្ហាញអ្នកនូវព័ត៌មានអំពីចរាចរណ៍ និងយានយន្តរបស់អ្នកផងដែរ។ ប្រសិនបើវាដឹងថាការធ្វើដំណើររបស់អ្នកនឹងយូរជាងធម្មតាវា នឹងផ្ញើការដាស់តឿនអំពីផ្លូវជំនួស ឬផ្លូវវាងមុនពេលអ្នកចាកចេញពីកន្លែងធ្វើការ ឬចេញពីផ្ទះ។
ផែនទី Google ក៏នឹងអនុញ្ញាតឱ្យអ្នកត្រួតពិនិត្យតន្ត្រីរបស់អ្នកនៅលើកម្មវិធី Spotify, Apple Music និង Google Play Music ពីក្នុងកម្មវិធី Google Map ផងដែរ។ ដូច្នេះ អ្នកមិនចាំបាច់ចាកចេញពីកម្មវិធី Google Map ដើម្បីផ្លាស់ប្តូរបទចម្រៀងនៅពេលបើកបរឡើយ។
ក្រុមហ៊ុន Google បាននិយាយថាការផ្លាស់ប្តូរនេះនឹងបង្ហាញដល់អ្នកប្រើផែនទី Google នៅលើទូរស័ព្ទ iPhone និង Android ក្នុងសប្តាហ៍នេះ ប៉ុន្តែកំណែរទម្រង់នេះមានតែកន្លែង និងប្រទេសមួយចំនួនសិនប៉ុណ្ណោះ ដោយមិនទាន់អាចប្រើប្រាស់នៅប្រទេសកម្ពុជានៅឡើយទេ៕
