អាគារលក់ទំនិញធំជាងគេបំផុតក្នុងប្រទេសថៃនឹងបើកជាផ្លូវការដើមខែវិច្ឆិការ

3073

Iconsiam ត្រូវបានសាងសង់ឡើងក្រោមម្ចាស់គម្រោង Siam Piwat ក្នុងចំនួនទឹកប្រាក់ $1.6 ពាន់លានដុល្លានឹងក្លាយជាអាគារលក់ទំនិញដ៏ធំបំផុតក្នុងទីក្រុងបាងកកនៃប្រទេសថៃ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនសហផលិតផល Charoen Pokphand Group និងក្រុមហ៊ុនអភិវឌ្ឍន៍លើវិស័យអចលទ្រព្យ Magnolia Quality Development ក៏បានចូលរួមចំណែកក្នុងគម្រោងមួយនេះផងដែរ។

អាគារលក់ទំនិញមួយនេះនឹងបើកដំណើរការជាផ្លូវការនៅក្នុងថ្ងៃទី ០៩ ខែវិច្ឆិការខាងមុខនេះហើយ។ គួររំលឹកផងដែរថា Iconsiam មានទាំងមជ្ឃមណ្ឌលពានិជ្ជកម្មនិងមជ្ឃមណ្ឌលកំសាន្តដែលក្នុងនោះត្រូវបានប្រតិបត្តិដោយក្រុមហ៊ុនជប៉ុន Takashimaya ដែលបានដើរតួរជាអ្នកជួលដ៏សំខាន់បំផុតមួយ។ នៅក្នុងអាគារនេះមានក្រលាផ្ទៃចំនួន 520,000 ម៉ែតការ៉េក្នុងមួយជាន់ៗ ហើយទំហំនេះផងដែរគឺធំជាងហាងទំនិញ CentralWorld ដែលត្រូវបានស្គាល់ថាជាអាគារលក់ទំនិញដ៏ធំសម្បើមមួយក្នុងទីក្រុងបាងកកទៅទៀត។

រូបភាពពី google

Iconsiam មានទីតាំងស្ថិតនៅឆ្ងាយពីតំបន់ Siam និង Sukhumvit ដែលជាផ្សារលក់ទំនិញដ៏មានប្រជាប្រិយភាពមួយ។ អ្វីដែលគួរអោយកត់សម្គាល់ Iconsiam ស្ថិតនៅមាត់ទន្លេចៅប្រះយ៉ាដែលស្ថិតនៅផ្នែកបស្ចឹមនៃទីក្រុងបាងកក។ នៅក្បែរគ្នានឹងអាគារនេះផងដែរក៏មានអាគារខុនដូរដ៏ប្រណីតផុសត្រដែតចំនួនពីរ ដែលក្នុងនោះអាគារទីមួយមានចំនួន 70 ជាន់ និងអាគារទីពីរមាន 52 ជាន់។

យ៉ាងណាមិញ អាគារលក់ទំនិញមួយនេះត្រូវបានគេរំពឹងថានឹងក្លាយជាកន្លែងដ៏ល្អមួយដែលអាចទាក់ទាញផលិតផលម៉ាកល្បីៗចូលក្នុងទីផ្សារប្រទេសថៃ។​ តាមរយៈការគ្រោងទុក ហាងទំនិញរបស់ Takashimaya នឹងក្តោបក្តាប់ម៉ាកចំនួន 500 ហើយក្នុងនោះផងដែរមាន 80 ម៉ាកនាំចូលពីប្រទេសជប៉ុនផ្ទាល់តែម្តង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.