ភាពខុសគ្នារវាងការសន្សំលុយ និងការវិនិយោគលុយ

4789

អ្នកវិនិយោគថ្មីៗជាច្រើន មិនបានយល់ថារវាងការសន្សំ និងការវិនិយោគខុសគ្នានោះទេ។ វាទាំងពីរខុសគ្នាទាំងគោលបំណង ទាំងមុខងារ នៅក្នុងយុទ្ធសាស្ត្រហិរញ្ញវត្ថុ និងតុល្យភាពនៃហិរញ្ញវត្ថុ ឬលុយដែលអ្នកមាន។ គួរធ្វើឲ្យប្រាកដថាអ្នកយល់ពីចំណុចនេះ មុនសម្រេចចិត្តហក់ចូលក្នុងដំណើរឈានទៅរកការកសាងភោគទ្រព្យ និងការស្វែងរកស៊េរីភាពហិរញ្ញវត្ថុ ព្រោះថាវាអាចជួយអ្នកមិនឲ្យឈឺក្បាល និងស្ត្រេសនៅថ្ងៃក្រោយ។ 

ប្រហែលជាការផ្តល់និយមន័យ គឺជាវិធីល្អបំផុតសម្រាប់អ្នក ដើម្បីឲ្យអ្នកយល់ពីភាពខុសគ្នារវាងការសន្សំ និងការវិនិយោគ។

តើការសន្សំលុយគឺជាអ្វី?

ការសន្សំលុយ គឺជាការយកលុយទាំងរកមកដោយវិធីពិបាក ទាំងវិធីស្រួល ទៅចតចោលក្នុងកន្លែងមួយដែលមានសុវត្តិភាពខ្លាំង ហើយអាចដកមកវិញបានក្នុងរយៈពេលខ្លី ដូចជាដាក់ក្នុងធនាគារជាដើម។ 

ប្រហែលជាអ្នកមិនដែលដឹងរឿងមួយគឺ នៅពេលមនុស្សយកលុយទៅដាក់ធនាគារ អ្នកដែលជោគជ័យគឺម្ចាស់ភាគហ៊ុន ឬវិនិយោគគិនរបស់ធនាគារនោះទេ។ ដូច្នេះហើយបានជាអ្នកជំនួញកំពូលៗ ពួកគេយកលុយទៅទិញភាគហ៊ុនរបស់ធនាគារ ឬបង្កើតធនាគារ ជាជាងយកលុយទៅផ្ញើធនាគារ។ 

តើការវិនិយោគលុយគឺជាអ្វី?

ការវិនិយោគលុយ គឺជាដំណើរការនៃការប្រើប្រាស់លុយ ឬអ្វីម៉្យាងដែលមានតម្លៃណាមួយ ដើម្បីទិញទ្រព្យណាមួយដែលអ្នកជឿថាវានឹងអាចបង្កើតលុយត្រឡប់មកវិញក្នុងភាគរយខ្ពស់។ ខ្ញុំប្រើពាក្យថាអ្វីម៉្យាងដែលមានតម្លៃ គឺសំដៅលើវត្ថុមួយចំនួនដូចជាឡាន ម៉ូតូ តុ ទូ ម៉ាស៉ីន និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ហើយនៅមានដី ផ្ទះ និងទីធ្លាក៏អ្នកអាចយកទៅវិនិយោគបានដែរ។ នៅពេលចេញរកស៉ីដំបូង ជាពិសេសអាជីវកម្មបង្កើតថ្មី តែងតែត្រូវការសម្ភារៈប្រើប្រាស់ ដូច្នេះទោះបីជាអ្នកមិនមានលុយទៅវិនិយោគ ក៏អ្នកអាចយកសម្ភារៈទៅវិនិយោគបានដែរ ខុសពីការសន្សំលុយ។ ការវិនិយោគ អាចនឹងប្រមូលផលមកវិញក្នុងរយៈពេលយូរ ប៉ុន្តែវាក៏អាស្រ័យលើប្រភេទទ្រព្យ លក្ខណ្ឌវិនិយោគ និងស្ថានភាពផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។