តោះរៀនពីរបៀបចាប់ផ្តើមការវិនិយោគលុយរបស់អ្នក

9191

អ្នកកំពុងតែចង់រៀនអំពីការវិនិយោគមែនទេ? សូមអបអរ អ្នកបានមកចំកន្លែងហើយ ក្នុងការចាប់ផ្តើមរៀនពីការវិនិយោគចាប់ពីជំហានដំបូង ដែលជាជំហានមួយសំខាន់បំផុត។ ប្រើគំនិតដ៏ឆ្លាតរបស់អ្នក ធ្វើការគិតអំពីវិធីវិនិយោគដែលអាចបង្កើតលំហូរសាច់ប្រាក់ដ៏អស្ចារ្យ  ធ្វើឲ្យអ្នកមានស៊េរីភាពហិរញ្ញវត្ថុ មិនចាំបាច់ធ្វើការក៏លុយហូរចូល បានមកពីប្រភពធំៗដូចជាភាគលាភ ការប្រាក់ និងចំណូលពីការជួយអចលនទ្រព្យជាដើម។ 

ក្នុងអត្ថបទនេះ ខ្ញុំចង់ពន្យល់អំពីរបៀបមួយចំនួនដែលអ្នកវិនិយោគថ្មីៗចាប់ផ្តើមដំណើរជីវិតជាអ្នកវិនិយោគរបស់ពួកគេ។

កំណត់យកប្រភេទទ្រព្យណាដែលអ្នកចង់វិនិយោគលើ

ជាចំណុចពិសេសរបស់វា ការវិនិយោគគឺជាការប្រើប្រាស់លុយនៅថ្ងៃនេះ ដើម្បីប្រមូលយកលុយមកវិញនៅថ្ងៃអនាគត។ ភាគច្រើន វិធីដែលខ្លាំងបំផុតដែលធ្លាប់បានកើតឡើងក្នុងប្រវត្តិសាស្ត្រវិនិយោគ គឺការទិញយកទ្រព្យពីអ្នកដទៃ។ ឧទាហរណ៍ ប្រសិនបើអ្នកទិញយករូបគំនូរ វាមិនមែនជាទ្រព្យដែលត្រូវបានគេធ្វើសកម្មភាពលើវានោះទេ ទោះជា១០០ឆ្នាំទៅមុខទៀត ក៏វានៅតែជារូបគំនូរ ដែលអាចមានតម្លៃថ្លៃជាងមុន ឬអាចថោកជាងមុនក៏មាន។ ប៉ុន្តែបើអ្នកទិញយកអាគារអាផាតមិន អ្នកនឹងមិនមែនមានតែអាផាតមិនទេ ប៉ុន្តែចាប់ពីពេលអ្នកទិញវានោះ រហូតដល់១០០ឆ្នាំក្រោយ វាអាចបង្កើតលុយឲ្យអ្នករាល់ខែពីការជួល។ ឧទាហរណ៍មួយទៀត ដូចជាក្រុមហ៊ុន Facebook បានវិនិយោគលុយទិញយក Instagram ក្នុងតម្លៃ ១ពាន់លានដុល្លារកាលពីឆ្នាំ ២០១២ ហើយមកដល់ឥឡូវនេះវាមានតម្លៃដល់ទៅ ១០០ពាន់លានដុល្លារ គឺ Facebook ចំណេញ ១០០ដងឯណោះក្នុងរយៈពេល ៦ឆ្នាំ។ 

រាល់ប្រភេទនៃទ្រព្យសកម្មទាំងអស់ វាមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា ហើយខាងក្រោមនេះគឺជាការវិនិយោគខ្លាំងៗមួយចំនួន សម្រាប់អ្នក អាចយកទៅចាប់ផ្តើមធ្វើឲ្យក្តីស្រមៃក្លាយជាអ្នកវិនិយោគរបស់អ្នកក្លាយជាការពិត៖

សិទ្ធទទួលភាគលាភពីអាជីវកម្ម – នៅពេលដែលអ្នកទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយ មានន័យថាអ្នកមានសិទ្ធទទួលបានភាគលាភនៃផលចំណេញ ឬខាតដែលបានមកពីប្រតិបត្តិការនៃក្រុមហ៊ុននោះ។ មិនថាអ្នកទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនតូចៗ ឬក្រុមហ៊ុនធំៗដែលដាក់លក់ភាគហ៊ុនជាសាធារណៈក៏ដោយ អ្នកគួរស៉ើបឲ្យបានច្បាស់ពីប្រវត្តិក្រុមហ៊ុន របៀបបង់ភាគលាភ និងគោលការណ៍សំខាន់ផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងការទិញ-លក់ភាគហ៊ុន មុននឹងសម្រេចចិត្តទិញភាគហ៊ុនពីក្រុមហ៊ុននោះ។ 

អចលនទ្រព្យ – វាប្រហែលជាប្រភេទទ្រព្យដែលគួរវិនិយោគ ងាយយល់ជាងគេសម្រាប់អ្នក។ មានវិធីរកលុយមួយចំនួនពីការវិនិយោគលើវិស័យអចលនទ្រព្យ ប៉ុន្តែជាធម្មតាវាអាចទៅរួច នៅពេលដែលយើងអភិវឌ្ឍវា ហើយលក់វាទៅឲ្យអ្នកផ្សេង ឬក៏ដោះដូរគ្នាយកអ្វីម៉្យាងជាមួយអ្នកដទៃ ឬជួលវាយកប្រាក់ឈ្នួល។ 

ទ្រព្យអរូបី ហើយនិងសិទ្ធ – តាមពិតទៅ ខ្ញុំស្ងើចប្រភេទទ្រព្យមួយនេះណាស់ នៅពេលដែលវាត្រូវបាននរណាម្នាក់បង្កើតវាឡើងបានត្រូវ ព្រោះថាវាហាក់ដូចជាបង្កើតឡើងចេញពីខ្យល់ប៉ុណ្ណោះ តែវាអាចព្រីនលុយឲ្យអ្នកបាន។ ទ្រព្យអរូបី រួមមានពាណិជ្ជសញ្ញា និងប៉ាតង់ដើម្បីកាន់កាប់សិទ្ធផ្តាច់មុខលើអ្វីមួយ។ ឧទាហរណ៍ ទ្រព្យអរូបីទាំងនោះមានដូចជាសិទ្ធធ្វើអាជីវកម្មដូចជា ហាងលក់អាហារ KFC ហាងលក់ទំនិញ 7Eleven ហាងកាហ្វេ Amazon និងយីហោល្បីៗជាច្រើនទៀត។ ចំណែកសិទ្ធមួយទៀត ឧទាហរណ៍ថា  អ្នកសុំសិទ្ធវិនិយោគលើកោះមួយពីរដ្ឋាភិបាល ហើយអ្នកក៏ទទួលបានសិទ្ធនោះ ក្រោយមកមានក្រុមហ៊ុនបរទេសមួយទៀតចង់វិនិយោគលើកោះនោះដែរ ប៉ុន្តែសិទ្ធវិនិយោគនៅលើដៃអ្នក ដូច្នេះបើពួកគេចង់បាន ពួកគេត្រូវជះលុយទិញសិទ្ធនោះពីអ្នកវិញ។ 

ដីកសិកម្ម ឬផលិតផលផ្សេងទៀត – ទោះបីវាជាប់ពាក់ព័ន្ធជាមួយអចលនវត្ថុក៏ដោយ ការវិនិយោគលើផលិផលកសិកម្ម គឺជាដំណើរការផលិតផលិតផល ឬដកអ្វីម៉្យាងពីដី ឬពីធម្មជាតិ យកមកកែច្នៃវាមុនយកវាទៅលក់យកលុយ ក្នុងលក្ខណ្ឌដែលផលិតផលនោះមានទីផ្សារ។ ប្រសិនបើដីរបស់អ្នកមានប្រេង អ្នកអាចបូមវាដើម្បីដោះដូរយកលុយ។ ប្រសិនបើអ្នកដាំស្រូវ ឬពោត អ្នកអាចប្រមូលផលពីវាតាមរដូវកាល ហើយលក់វាយកលុយ។ ប៉ុន្តែវាក៏មានហានិភ័យដែរ ដូចជាអាកាសធាតុមិនអំណោយផល គ្រោះធម្មជាតិ និងការមិនមានទីផ្សារ ដែលអាចធ្វើឲ្យអ្នកក្ស័យធន់ តែបើចំពោះអ្នកមានជំនាញ ឆ្លាត និងមានគម្រោងច្បាស់លាស់ ពួកគេប្រាកដជាអាចធ្វើជាសេដ្ឋីកសិកម្មបាន។

សម្រេចចិត្តថាអ្នកចង់ធ្វើជាម្ចាស់ទ្រព្យទាំងនោះដោយរបៀបណា

នៅពេលដែលអ្នកអាចបែងចែកប្រភេទទ្រព្យនិមួយៗដែលអ្នកចង់បានហើយ រឿងបន្ទាប់គឺត្រូវសម្រេចចិត្តថាគួរទិញយកវាដោយរបៀបណា។ ដើម្បីឲ្យងាយយល់ចំណុចនេះ សូមមើលអំពីសិទ្ធទទួលភាគលាភពីអាជីវកម្ម។ ប្រសិនបើអ្នកចង់កាន់កាប់ចំណែកភាគហ៊ុននៅក្រុមហ៊ុនណាមួយ តើអ្នកនឹងទិញសិទ្ធក្លាយជាម្ចាស់ទាំងស្រុង ឬម្ចាស់ជាក្រុម?

  • សិទ្ធក្លាយជាម្ចាស់ទាំងស្រុង ៖ ប្រសិនបើអ្នកចង់ក្លាយជាម្ចាស់ក្រុមហ៊ុនទាំងស្រុង ឬទិញចំណែកចាប់ពី ៥១% អ្នកនឹងត្រូវចាយលុយធំទិញយកវាមកគ្រប់គ្រង។ ប្រសិនបើអ្នកទិញយកភាគហ៊ុនភាគច្រើន អ្នកនឹងក្លាយជាម្ចាស់ភាគហ៊ុនធំ និងមានសិទ្ធពេញលេញក្នុងការបោះឆ្នោតលើការសម្រេចណាមួយរបស់ក្រុមហ៊ុន។ ការក្លាយជាម្ចាស់ភាគហ៊ុន វាអាចផ្តល់ឲ្យអ្នកនូវភាគលាភ និងទ្រព្យសម្បត្តិបានច្រើន​ឬតិច អាស្រ័យលើការរីកចម្រើនរបស់ក្រុមហ៊ុន។
  • ម្ចាស់ជាក្រុម ៖ មានន័យថាអ្នកយកលុយទៅចូលជាមួយអ្នកដទៃ ដើម្បីទិញយកសិទ្ធធ្វើជាម្ចាស់ក្រុមហ៊ុនណាមួយ។ ភាគច្រើនវាកើតឡើងដោយសង្គហធន ដែលមានម្ចាស់លុយជាច្រើនចូលលុយគ្នា ហើយចាំវិនិយោគលើក្រុមហ៊ុនណាមួយដូចជាក្រុមហ៊ុន Softbanks និង Berkshire Hathaway ជាដើម៕
ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...