រម្មណីយដ្ឋានប្រណិតៗល្អបំផុត ២ នៅប្រជុំកោះឥណ្ឌូនេស៉ី

2781

មានរម្មណីយដ្ឋានប្រណិតៗជាច្រើននៅអាស៉ី ប៉ុន្តែថ្ងៃនេះ apamat.com សូមណែនាំកន្លែងពីរប្រណិត និងល្អបំផុតសម្រាប់អ្នកចូលចិត្តដំណើរកំសាន្តបែបឡូយឆាយ។ កន្លែងទាំងពីរនោះគឺនៅកោះ Labuan Bajo និងកោះ Bali នៃប្រទេសមហាអំណាចអាស៊ាន ឥណ្ឌូនេស៉ី។

Ayana Komodo Resort – នៅកោះ Labuan Bajo

Ayana Komodo Resort គឺជារមណីយដ្ឋានលំដាប់ផ្កាយ 5 ដំបូងគេបង្អស់ដែលបើកនៅឆ្នេរ Waecicu Labuan Bajo ជាកោះដ៏ស្រស់ស្អាតជាងគេមួយក្នុងចំណោមប្រជុំកោះទាំងអស់របស់ឥណ្ឌូនេស៉ី។ អចលនទ្រព្យនៅទីនោះ នាំមកនូវបដិសណ្ឋារកិច្ចលំដាប់ពិភពលោក ការរចនាសណ្ឋាគារពិសេស អាហារល្អវិសេស និងស្តង់ដារសេវាកម្មកំពូលដូចទៅនឹង Flores ។ រមណីយដ្ឋាននេះមានបន្ទប់ប្រណិតបំផុតចំនួន 13 និង 192 បន្ទប់ទៀតសម្រាប់ភ្ញៀវស្នាក់នៅ។ មានពន្លឺចេញពីធម្មជាតិ និងការរស់នៅប្រកបដោយផាសុកភាព បន្ទប់សម័យនីមួយៗមានទេសភាពមហាសមុទ្រល្អឥតខ្ចោះជាមួយនឹងបង្អួចធំៗ អាចចាប់យកពន្លឺពណ៌មាសនៃទេសភាពថ្ងៃលិចត្រូពិចដែលអស្តង្គត់នៅពីក្រោយកោះ Kukusan។

Anantara Uluwatu Bali Resort – នៅកោះបាលី

រម្មណីយដ្ឋាន Anantara Uluwatu គឺជារម្មណីយដ្ឋានដ៏ប្រណិតមួយនៅកោះបាលី ហើយថ្មីៗនេះវាទើបតែមានបន្ថែមបន្ទប់ស្នាក់នៅដែលមានឈ្មោះថា Dewata Penthouse មានផ្ទៃក្រឡា ២០២ម៉ែត្រការ៉េ មានទីធ្លារទូលាយទាំងខាងក្នុង និងខាងក្រៅអាចមើលឃើញទេសភាពសមុទ្រដ៏ស្រស់ស្អាតប្រៀបដូចនៅលើខានសួគ៌។ ស្ថិតនៅជាប់ច្រាំងថ្ម មានសេវាកម្មយ៉ាងសំបូរបែបសម្រាប់ស្នាក់នៅកំសាន្ត សម្រាប់ប្រជុំ និងសម្រាប់រៀបមង្គលការ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។