សឹង្ហបុរី(Bloomberg)៖ ក្រុមហ៊ុន Microsoft Corp នឹងវិនិយោគក្នុងក្រុមហ៊ុន Grab របស់សឹង្ហបុរីក្នុងតម្លៃមិនបញ្ជាក់។
ក្រោមកិច្ចព្រមព្រៀងរយៈពេល 5 ឆ្នាំ ក្រុមហ៊ុនទាំងពីរនេះនឹងសហការគ្នាលើបច្ចេកវិទ្យារួមទាំងម៉ាស៉ីនទិន្នន័យខ្នាតធំ បច្ចេកវិទ្យាឆ្លាត AI និងប្រព័ន្ធតភ្ជាប់រថយន្តផងដែរ។
លោក Peggy Johnson អនុប្រធានប្រតិបត្តិផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងបទសម្ភាសន៍រួមគ្នាមួយជាមួយលោក Ming Maa ប្រធានក្រុមហ៊ុន Grab ថា “យើងមើលឃើញក្រុមហ៊ុនជាច្រើនដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងវិធីថ្មីដើម្បីបង្កើតអាជីវកម្មនៅក្នុងតំបន់” ។ លោកបានបន្តថា “រួមគ្នា យើងអាចបង្កើតនូវសេវាកម្មថ្មីៗ និងគួរឱ្យរំភើបនៅថ្ងៃខាងមុខ” ។
ការវិនិយោគរបស់ក្រុមហ៊ុន Microsoft នេះ គឺជាបំណែកមួយនៃមូលនិធិវិនិយោគចំនួន 3ពាន់លានដុល្លារអាមេរិកដែល Grab រំពឹងថានឹងទទួលបានទុនបន្ថែមនៅចុងឆ្នាំនេះ ប៉ុន្តែពួកគេបានបដិសេធមិនបញ្ជាក់ពីទំហំនៃការវិនិយោគនេះឲ្យច្បាស់លាស់នោះទេ៕
