ប្រវត្តិនៃការបរាជ័យក្នុងវិស័យបច្ចេកវិទ្យា

2035

ចំពោះមុខការចាប់ផ្តើមអាជីវកម្មរមែងចង់តែទទួលជោគជ័យ ប៉ុន្តែការបរាជ័យគឺជារឿងដែលអ្នកចាប់ផ្តើមអាជីវកម្មគ្រប់រូបត្រូវតែហ៊ានប្រឈមមុខដោយខានមិនបាន ហើយនៅពេលដែលផលិតផលមួយកំពុងតែមានសក្តានុពលនៅលើទីផ្សារភ្លៀមៗនោះស្រាប់តែបាត់បង់នូវប្រជាប្រិយភាពទាំងមិនបានដឹងខ្លួនមុនទាល់តែសោះ គឺវាពិតជារឿងមួយដែលគួរឲ្យភ័យខ្លាចជាខ្លាំង។ ចំពោះលទ្ធផលនៃការចាប់ផ្តើមអាជីវកម្មថ្មីថ្មោងគឺមានពីរលក្ខណៈ ដែលលក្ខណៈ ទីមួយនោះគឺ ចងចាំពីព្រោះតែពួកគេបានទទួលជោគជ័យ និង លក្ខណៈទីពីរនោះគឺចងចាំ ពីព្រោះតែបរាជ័យ។ ខាងក្រោមនេះគឺជារឿងរ៉ាវបរាជ័យនៃការចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុនកំពូលៗ៖

១.         BlackBerry

នៅពេលដែលក្រុមហ៊ុន BlackBerry ត្រូវបានបង្កើតឡើង ទូរស័ព្ទ BlackBerry បានប្រែក្លាយទៅជាទូរស័ព្ទដែលមិនត្រឹមតែសម្រាប់អ្នកជំនាញការប្រើប្រាស់ប៉ុណ្ណោះទេ តែវាក៏ជាទូរស័ព្ទសម្រាប់មនុស្សដែលកំពុងស្វែងរកនូវការផ្លាស់ប្តូរនៃវិស័យបច្ចេកវិទ្យាផងដែរ។ លេចឡើងនៅក្នុងកំឡុងពេលដែលគ្មានគូប្រជែងខ្លាំងខ្លាដូចជា ក្រុមហ៊ុន ​Apple និង ក្រុមហ៊ុនទូរស័ព្ទដៃដ៏ទៃទៀតបានធ្វើឲ្យក្រុមហ៊ុន BlackBerry ខិតខំអភិវឌ្ឍនូវបច្ចេកវិទ្យារបស់ខ្លួនកាន់តែប្រសើរឡើងៗ។ នៅចន្លោះពេលនោះដែលក្រុមហ៊ុនបានចេញនូវម៉ូទូរស័ព្ទថ្មីៗជាច្រើន ដើម្បីបំពេញនូវតម្រូវការឲ្យកាន់តែប្រសើរឡើង។ ហើយមិនយូរប៉ុន្មានមានមនុស្យជាច្រើនហាក់បីដូចជាពេញចិត្តនឹងទូរស័ព្ទនេះណាស់ ហើយលើសពីនេះទៅទៀតពួកគេថែមទាំងបានដាក់ឈ្មោះក្រៅឲ្យថា The CrackBerry! ថែមទៀតផង។ ជាអកុសល ឈរជើងនៅលើទីផ្សារមិនបានយូរប៉ុន្មានផង ស្រាប់តែក្រុមហ៊ុនដែលជាដៃគូប្រជែងបានលេចឡើងនៅលើទីផ្សារបច្ចេកវិទ្យា ហើយបានធ្វើឲ្យក្រុមហ៊ុន BlackBerry មិនអាចធ្វើដំណើរទៅមុខបានទៀត និង អ្នកប្រើប្រាស់មួយចំនួនធំបានបាត់បង់នូវទំនុកចិត្តចំពោះទូរស័ព្ទនេះទៀត។ នៅក្នុងឆ្នាំ ២០១៦  ការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុនបានថយចុះនៅសល់តែ ៤លានគ្រឿងក្នុងមួយឆ្នាំតែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនសម្រាច់បញ្ឈប់នូវការផលិតរបស់ខ្លួន ហើយប្រកាសដាក់ក្រុមហ៊ុន BlackBerry ចូលក្នុងបញ្ជីឈ្មោះក្រុមហ៊ុនក្ស័យធន។

២.         MySpace

Myspace គឺជាបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ ដែលបានចាប់ដំណើរការកែប្រែពិភពលោកនៃប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះបើយើងតាមសារព័ត៌មាន Time ដែលបាន​ចេញផ្សាយថា MySpace បានជាប់ចំណាត់ថ្នាក់ជាេគហទំព័រដ៏មានប្រជាប្រិយមួយក្នុងចំណោមគេហទំព័រល្បីទាំង ៥០ នៅទូទាំងសកលលោក។ ក្រោយពេលដែល Facebook ត្រូវបានលេចចេញជារូបរាង MySpace ហាក់បីដូចជាបាត់បង់នូវជំហរនៅក្នុងវិស័យពីភពអនឡាញ ហើយតំណែងជាេគហទំព័រដ៏មានប្រជាប្រិយគឺអាចរក្សាបានត្រឹមតែ ៣ ឆ្នាំតែប៉ុណ្ណោះ។ ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាប្រិយភាពរបស់បណ្តាញសង្គម Facebook បានធ្វើឲ្យ MySpace ចាប់ផ្តើមបាត់បង់អ្នកប្រើប្រាស់ ហើយនៅចុងឆ្នាំ ២០១០ ដោយគ្មានជម្រើសក្រុមហ៊ុនក៏សម្រាច់បិទនូវគេហទំព័រ MySpace។ សម្រាប់មនុស្សជាច្រើនវាហាក់ដូចជាការបញ្ចប់ដ៏ក្រៀមក្រំចំពោះអ្វីមួយដែលល្លាប់អស្ចារ្យខ្លាំងតែបែរទៅជាដួលរលំក្រោយពេលដែលមានគូប្រកូតប្រជែងទៅវិញ។  

៣.        Microsoft’s Zune

ផលិតឡើងដើម្បីប្រកួតប្រជែងជាមួយនឹង iPod របស់ក្រុមហ៊ុន Apple។  Zune បានធ្លាក់ និងដុនដាបភ្លាមចាប់តាំងពីថ្ងៃដែលវាបានវាយលុកទីផ្សារ។ ទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងការបង្ហាញពីឈ្មោះរបស់វាមុនពេលចាប់ផ្តើមក៏ដោយក៏កំហុសឆ្គងកម្មវិធី ដែលមិនបានគ្រោងទុកបានធ្វើឱ្យឧបករណ៍នេះបរាជ័យភ្លាមៗ។ លើសពីនេះទៅទៀត ដោយសារតែការមិនបានធ្វើការព្យាករណ៍ទុកជាមុននៅភាគហ៊ុន Zuneបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Microsofts ធ្លាក់ចុះយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Microsoft បដិសេធមិនព្រមបោះបង់ចោល Zune ឡើងលុះទាស់តែអត្រាភាគហ៊ុននៅលើទីផ្សាររបស់ Zune ធ្លាក់ចុះដល់កម្រឹងមួយដែលមិនអាចស្រោចស្រង់បានទើបក្រុមហ៊ុនប្រកាសបិទនូវ Zune

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។