ក្រុមហ៊ុន Samsung បញ្ចេញទូរស័ព្ទ Galaxy A9 ដែលមានបំពាក់កាមេរ៉ា ៤ គ្រាប់

2418

ក្រោយពេលដែលក្រុមហ៊ុន Apple បានបញ្ចេញទូរស័ព្ទ Iphone Xs, Iphone XR និង Iphone Xs max មិនបានយូរប៉ុន្មានផង ក្រុមហ៊ុន Samsung ក៏បានប្រកាសចេញនូវ Galaxy A9 ដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនជាមួយនិង Camera នៅផ្ទៃខាងក្រោយ ៤ គ្រាប់ដែលមិនធ្លាប់មានក្នុងវិស័យស្មាតហ្វូន។ ក្រុមហ៊ុន Samsung បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ទូរស័ព្ទជំនាន់ចុងក្រោយមួយនេះមានអង់ផ្ទុកទិន្នន័យ ១២៨ G ហើយអាចបន្ថែមអង់ផ្ទុកទិន្នន័យបានរហូតដល់ទៅ ៥១២G ថែមទៀត។ លើសពីនេះទៅទៀត Galaxy A9 ក៏មានមុខងារជាច្រើនដូចជា Bixby ដែលស្រដៀងទៅនឹង Siri របស់ IPhone, មុខងារទូទាត់សាច់ប្រាក់ជាមួយក្រុមហ៊ុន Samsung និង មុខងារពិនិត្យសុខភាពថែមទៀត។ ជាមួយនឹងពណ៌របស់ Galaxy A9 អ្នកប្រើប្រាស់មានជម្រើសបីសម្រាប់ជ្រើសគឺ ពណ៌ទឹកប្រាក់ខ្មៅ ពណ៌ទឹកសមុទ្រខ្ចី និង ពណ៌ផ្កាឈូកខ្ចី។ លោក DJ Koh ដែលជាប្រធាន និងនាយកប្រតិបត្តិនៃផ្នែកទំនាក់ទំនងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅក្រុមហ៊ុន Samsung Electronics បានថ្លែងថា “ក្នុងនាមជាក្រមុហ៊ុនទូរស័ព្ទដៃឈានមុខគេលើពីភពលោកក្នុងការច្នៃប្រឌិត យើងយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ដែលចង់ឃើញនូវអ្វីដែលប្លែក និងមានភាពរហ័សសម្រាប់ប្រើប្រាស់ក្នុងសម័យបច្ចេកវិទ្យាទំនើបមួយនេះ”។

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ Galaxy A9 នេះមានកាមេរ៉ាក្រោយដែលមានទំហំ 24 មេហ្កាភិចស៊ែល និងហើយកាមេរ៉ាអាចចាប់យកនូវរូបភាពដោយស្វ័យប្រវត្តិ និងមានភ្ជាប់ជាមួយនឹង  lens 2x optical zoom ដែលជួយឲ្យការថតឆ្ងាយបានកាន់តែច្បាស់។ លើសពីនេះទៅទៀតទូរស័ព្ទ Galaxy A9 គឺច្នៃម៉ូតចេញពី A7 ដែលជាទូរស័ព្ទដំបូងដែលមានបំពាក់ទៅដោយកាមេរ៉ានៅខាងក្រោយបីគ្រាប់។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនដែលជាគូប្រជែងរបស់ក្រុមហ៊ុន Samsung ដូចជាក្រុមហ៊ុន Huawei និង LG ក៏បានចេញនូវកំណែទម្រង់កាមេរ៉ាបីនោះដែរ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការចេញលក់ទូរស័ព្ទ Galaxy Note 9 របស់ក្រុមហ៊ុន Samsung នៅក្នុងខែសីហា ដែលជាទូរស័ព្ទដែលមានតម្លៃថ្លៃបំផុតសម្រាប់ទំហំធម្មតាមានតម្លៃ 999.99 ដុល្លារសម្រាប់ទំហំធំ មានតម្លៃដល់ទៅ 1,249.99 ដុល្លារឯណោះ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុនបានចេញផ្សាយអំពីប្រាក់ចំណេញរបស់ខ្លួនដោយព្យាករណ៍ថាប្រាក់ចំណេញនឹងកើនឡើងនៅត្រីមាសទីបី។ បន្ថែមពីលើនេះទៅទៀតក្រុមហ៊ុនបានខិតខំជំនៈនូវវិបត្តិនៃការធ្លាក់ចុះទីផ្សារស្មាតហ្វូននៅទូទាំងពីភពលោក ដោយនៅត្រីមាសទីពីរប្រាក់ចំណេញរបស់ក្រុមហ៊ុនបានធ្លាក់ចុះដល់ទៅ ៣៤% នេះបើធៀបទៅនឹងឆ្នាំមុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។