គន្លឹះ ៤យ៉ាង ជួយអ្នកអោយជ្រើសរើសបាននូវជំនាញដែលត្រឹមត្រូវ នឹង​ល្អបំផុតនៅ​មហាវិទ្យាល័យ

4316

បន្ទាប់ពីបានឆ្លងកាត់ការប្រលងសញ្ញាប័ត្រទុតិយភូមិ(ថ្នាក់ទី១២) យើងឃើញថាចំនួនអ្នកជាប់គឺមានច្រើនបើធៀបទៅនឹងឆ្នាំសិក្សា ២០១៣២០១៤ ដែលជាឆ្នាំរឹតបន្តឹងដំបូង។ យ៉ាងណាម៉ិញអ្នកដែលប្រឡងជាប់មួយចំនួនក៏មិនសូវជាសប្បាយចិត្តប៉ុន្មានដែរ ព្រោះមួយចំនួននៃពួកគេគឺមិនសូវជាពេញចិត្តនឹងលទ្ធផលដែលទទួលបានហើយមួយចំនួនទៀតកំពុងតែមានកង្វល់ក្នុងការគិតថាតើគួរធ្វើការ ឬសិក្សាបន្ត ហើយបើរៀនបន្តតើគួររឿនផ្នែកអ្វី? ខាងក្រោមនេះគឺជាតិចនិចចំនួនបួនដែលអាចធ្វើអោយអ្នកយល់ច្បាស់ និងអាចជ្រើសរើសមុខជំនាញដែលល្អ និងសាកសមសម្រាប់ខ្លួនឯង។

. សួរខ្លួនឯងតើអ្នកចង់ក្លាយជាអ្វី ក្រោយពេលបញ្ចប់ការសិក្សា

វាអាចជាក្តីស្រមៃដែលអ្នកមានតាំងពីតូច ឬជាការរំពឹងទុករបស់អ្នកពេលកំពុងសិក្សានៅបឋមសិក្សា ឬវិទ្យាល័យ។ ជាទូទៅបុគ្គលភាគច្រើនតែងមានក្តីស្រមៃថាតើពួកគេចង់ក្លាយជានរណានៅថ្ងៃអនាគត ប៉ុន្តែបើអ្នកមិនទាន់មានទេ ចូរកុំនៅស្ងៀមតទៅទៀតអី អ្នកត្រូវតែសួរខ្លួនឯង និងធ្វើសង្កេតមើលថាតើយើងចូលចិត្តធ្វើអ្វី ហើយចង់ក្លាយជាអ្វីទៅថ្ងៃអនាគត។ សូមកុំមានគំនិតមួយគិតថាចេះតែចូលរៀនសិនទៅចាំចូលដល់ឆ្នាំទីពីរចាំគិត។ ពិតមែនហើយបើដល់ពេលនោះ អ្នកអាចគិតឃើញហើយធ្វើការសម្រេចចិត្តត្រូវ វាមិនមានបញ្ហាអ្វីទេព្រោះមុខវិជ្ជាដែលអ្នកត្រូវរៀននៅឆ្នាំទីមួយភាគច្រើននៃសាលាទូទៅចាត់ទុកថាជាឆ្នាំមូលដ្ឋាន  ដូចនេះហើយវាគ្មានផលប៉ះពាល់អ្វីចំពោះការសិក្សា ពេលវេលា ឬមួយប្រាក់របស់អ្នកឡើយ។ ផ្ទុយទៅវិញ បើសិនជាដល់ពេលនោះហើយអ្នកនៅមិនទាន់រកចម្លើយអោយខ្លួនឯងបានទៀត នោះតើវានឹងទៅជាយ៉ាងណាទៅ? អ្នកអាចធ្វើការសម្រេចចិត្តខុសដោយចេះតែរើសៗមុខជំនាញអោយតែបាន ឬជ្រើសរើសតាមមិត្តរបស់អ្នកដែលអាចមិនមែនជាអ្វីដែលសាកសមនិងអ្នក ឬជាអ្វីដែលអ្នកចង់បាន ហើយលទ្ធផលដែលទទួលបានវិញនោះភាគរយតិចណាស់ដែលជាផលវិជ្ជមាន។

. តើជំនាញអ្វីដែលអ្នកមានចំណង់ទៅលើ

ចំពោះចំណុចនេះ វាមានលក្ខណៈស្រដៀងទៅនឹងចំណុចទីមួយដែលតែវាមានលក្ខណៈពិសេស និងលម្អិតជាងមុនបន្តិច។ ដោយចំណង គឺជាការប៉ងការមានចិត្តទៅលើការដែលចង់ចិត្តជាប់ទៅលើអ្វីមួយដែលមានលក្ខណៈទ្រង់ទ្រាយធំហើយវានឹងមិនងាយនឹងធ្វើការបោះបង់ចោលឡើយ បើសិនជាមិនទាន់ទទួលបានភាពជោគជ័យ ឬទៅដល់គោលដៅ។ ការបន្តការសិក្សានៅមហាវិទ្យាល័យ គឺមិនមានន័យត្រឹមតែទៅរៀនអោយបានគ្រប់តែរយៈពេលបួនឆ្នាំដើម្បីបានសញ្ញាប័ត្រនោះទេ ហើយវាក៏មានភាពលំបាក និងស្មុគស្មាញច្រើនជាងកាលដែលយើងរៀននៅវិទ្យាល័យផងដែរ។ ជាក់ស្តែងដូចជាកត្តាថ្នាក់រៀន និងកត្តាគ្រូជាដើម ដែលមុខវិជ្ជាមួយចំនួនតម្រូវអោយយើងយកចិត្តទុកដាក់ និងធ្វើស្វ័យសិក្សាបន្ថែមទើបអាចទៅរួច ដូចច្នេះហើយវាផ្សារភ្ជាប់ដល់កត្តាខ្លួនយើងជាគោលវិញម្តង។ ដូចនេះហើយការជ្រើសរើសនូវមុខជំនាញដែលយើងមានចំណង់លើ គឺជារឿងសំខាន់ ព្រោះវាជាផ្នែកមួយនៃកម្លាំងចិត្តដែលរុញអ្នកអោយក្រោកពីព្រលឹមទៅសាលា ចំណាយពេលវាលាសិក្សាបន្ថែម និងទោះបីត្រូវនូវបន្តធ្វើកិច្ចការដល់យប់ជ្រៅក៏អាចធ្វើបាន។

. រៀនជំនាញណាដែលអ្នកពូកែស្រាប់

ចំពោះចំណុចនេះអ្នកអាចធ្វើការប្រៀបធៀបទៅនឹងលទ្ធផលរបស់អ្នកកាលពីរៀននៅវិទ្យាល័យថាតើមុខវិជ្ជាអ្វីដែលអ្នកចូលចិត្ត ឬរៀនពូកែជាងមុខវិជ្ជាដទៃទៀត។ ឧទាហរណ៏៖ អ្នកពូកែខាងមុខវិជ្ជាគិតលេខជាងអក្សរដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិជ្ជាជាដើម នោះអ្នកអាចសំលឹងមើលទៅជំនាញមួយចំនួនដែលត្រូវការការគណនាជាគោលដូចជា ពេទ្យ វិស្វករ អ្នកជំនួញ គណនេយ្យ។ល។ ម្យ៉ាងទៀតប្រសិនបើអ្នកគិតថាមុខវិជ្ជាដែលអ្នកបានរៀននៅវិទ្យាល័យរបស់អ្នកសុទ្ធតែមានភាពប្រហាក់ប្រហែលគ្នាដោយពិបាករកមុខវិទ្យាណាមួយដែលលេចធ្លោរឃើញអ្នកក៏អាចងាកមកមើលពីអ្វីដែលអ្នកមានទេពកោសល្យលើដែលគេហៅបានថាដុងចំនួសវិញ។  ឧទាហរណ៏៖ អ្នកពូកែខាងភាសា ពូកែនិយាយ មានសមត្ថភាពដោះស្រាយបញ្ហាអោយអ្នកនូវជុំវិញខ្លួន នោះអ្នកអាចសំលឹងមើលទៅជំនាញមួយចំនួនដូចជាមេធាវី អ្នកគ្រប់គ្រង គ្រូភាសា ឬមួយផ្នែកទេសចរជាដើម។

. លុបចោលនូវមុខជំនាញទាំងឡាយណាដែលមិនសូវសំខាន់

ជាការពិតណាស់ភាគច្រើននៃយើងចូលចិត្តច្រើនមុខដែលអាចនិយាយបានថាមានក្តីស្រមៃច្រើន។ ក្នុងចំណុចនេះមានន័យថាចំពោះមុខជំនាញណាដែលដែលមិនសូវសំខាន់ ឬមិនសូវមានទីផ្សារយើងគួរលុបវាចោលដោយជ្រើសយកតែជំនាញណាដែលត្រូវនឹងចំណុចខាងលើ គួបផ្សំនឹងស្ថានភាពទីផ្សារការងារនៅក្នុងស្រុកយើងផងដែរ។ ត្រូវចាំថាមនុស្សម្នាក់បើធ្វើរឿងច្រើនយ៉ាងក្នុងពេលតែមួយ លទ្ធផលដែលទទួលបានមិនសូវជាល្អប៉ុន្មានទេ ហើយកាលដែលយើងចេះដប់ក៏មិនប្រាកដថាល្អដូចប្រសព្វមួយដែរ។ ដូចនេះហើយបើសិនជាអាចអ្នកគម្បីចាប់យកអ្វីដែលសំខាន់ ឬចាំបាច់អោយបានជាមុនសិនសូមបន្តទៅរកអ្វីថ្មីមួយផ្សេងទៀត។

ជារួមមក ជំនាញអ្វីក៏សំខាន់និងមានប្រយោជន៏ដែល តែអ្វីដែលសំខាន់ជាងនេះនោះគឺជាខ្លួនយើងដែលត្រូវដឹងអោយច្បាស់ពីខ្លួនឯងហើយជ្រើសយកអ្វីដែលយើងស្រលាញ់ ហើយវាអាចធ្វើឲ្យជីវិតយើងរស់ស្រួលនៅថ្ងៃអនាគត។ មួយវិញទៀត អ្នកមិនត្រូវធ្វើការសម្រេចចិត្តតាមគ្រួសារ ឬមិត្តភក្តិឡើយ ព្រោះថាគ្មាននរណាម្នាក់ច្បាស់ពីខ្លួនយើងដូចយើងខ្លួនយើងទេ។ ជាចុងក្រោយ នៅពេលដែលអ្នករើសបាននូវអ្វីដែលខ្លួនឯងពេញចិត្តហើយ ត្រូវព្យាយាមចាប់វាអោយជាប់ ហើយធ្វើវាអោយល្អនោះអ្នកនឹងសម្រេចបាននូវក្តីស្រមៃរបស់អ្នកយ៉ាងពិតប្រាកដ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!